អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យថ្នាក់ដឹកនាំ បន្តផ្សព្វផ្សាយពង្រឹងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមមូលដ្ឋានរបស់ខ្លួន

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយពង្រឹងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គស្នងការរង ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ប្រធាននាយកដ្ឋានជំនាញ ស្នងការ ស្នងការរងនគារបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គស្នងការនគរបាលជាតិ ជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់ បន្តផ្សព្វផ្សាយពង្រឹងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមមូលដ្ឋានរបស់ខ្លួន និងត្រូវតាមដាន ត្រួតពិនិត្យ ពិភាក្សាស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមនានា ធ្វើយ៉ាងណាឱ្យបានល្អប្រសើរបន្ថែមទៀត៕

