**ព្រះពុទ្ធបដិមាមួយអង្គធំ រួមទាំងរូបចម្លាក់តាមសតវត្សរ៍ ប្រមាណ២០០ នឹងត្រូវរៀបចំដាក់តាំងបង្ហាញនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ**អាល្លឺម៉ង់អនុម័តជំនួយយោធាថ្មី គិតជាទឹកប្រាក់ចំនួន ៣ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន**ជំនួយផ្ទាល់លោក Putin បាននិយាយថា ការចរចាសាជាថ្មីរវាងមន្ត្រីរុស្ស៊ី និងអាមេរិកនឹងធ្វើឡើង នៅរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត**លោក Donald Trump បដិសេធរបាយការណ៍ របស់កាសែត New York Times ដែលផ្សាយថា មហាសេដ្ឋី Elon Musk នឹងត្រូវប្រាប់ដោយមន្ទីរប៉ង់តាហ្គោន អំពីផែនការរបស់យោធាសហរដ្ឋអាមេរិក សម្រាប់សង្គ្រាមណាមួយ ដែលអាចផ្ទុះឡើងជាមួយប្រទេសចិន**ប្រមុខការទូតកំពូលជប៉ុន ចិន និងកូរ៉េខាងត្បូង ជួបប្រជុំគ្នានៅរាជធានីតូក្យូ ព្យាយាមស្វែងរកមូលដ្ឋានរួមគ្នាលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់**រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអបអរសាទរទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការការពារផ្ទាំងទឹកកក» និង «ការបិទបញ្ចប់គម្លាតទទួលបានការប្រកាសព័ត៌មានឱ្យដឹងជាមុនរួមគ្នា»**អាកាសយានដ្ឋាន London Heathrow ចាប់ផ្តើមជើងហោះហើរមួយចំនួនឡើងវិញ បន្ទាប់ពីអគ្គីភ័យបានរំខានដល់ប្រតិបត្តិការ**ប្រទេសចិនបង្ហាញគោលការណ៍ណែនាំស្តីពីការបន្តអនុលោមតាមគោលនយោបាយពាណិជ្ជកម្មជាមួយច្បាប់របស់ WTO**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញដី មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម វង សូត ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាស្រុក ឃុំ និងភូមិទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ**សមរាត្រីអង្គរ គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ**ក្រសួងរៀបចំដែនដី ប្រកាសព័ត៌មានពីកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ**ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យបញ្ចប់រឿងបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរតាមរបៀបឈ្នះ ឈ្នះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឲ្យបញ្ចប់វិវាទឯកឧត្ដមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ជាមួយក្រុមមន្ត្រីនគរបាលចរាចរត្រឹមប៉ុណ្ណឹងបានហើយ ហើយកុំឲ្យអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបន្ថែមល្បើយអ្វីទៀតនាំឲ្យតែវែងឆ្ងាយទៀតនោះទេ ។

ខាងក្រោមនេះជាសំណេររបស់សម្ដេចតេជោ ហ៊ុន​ សែន ទាំងស្រុងដែលបានសរសេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក៖

«ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍បានក្លាយជា អាជីវកម្មដោយមិនដឹងខ្លួន។អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបឹលប្រហុកដើម្បីទាញទម្លាក់
បណ្ឌិត សុខ ទូច។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរណ៍ ក៏ប្រឹងថែមទឹកត្រីនិងបុីចេង ដើម្បីវាយប្រហារនគរបាលចរាចរណ៍។តើអ្នកណាជាអ្នកទទួលផលចំណេញ
លើហេតុការណ៍នេះ? គ្មានអ្នកណាចំណេញនោះឡើយតែផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា។ ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជា អ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះត្រឹមនេះ
តាមរបៀបឈ្នះឈ្នះ និងសហការគ្នាបន្តការងាររៀងៗខ្លួន។ សង្ឃឹមថាអ្នកថែមអំបិលប្រហុកទឹកត្រីបុីចេង បញ្ឈប់ថែមសាំងចាក់លើភ្លើងរាប់ទាំង អ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ។ បើលុបសារនោះចោលខ្លួនឯង ជាការល្អព្រោះខ្ញុំបានមើលរួចហើយ» ៕

អត្ថបទដែលជាប់ទាក់ទង