**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

រួមគ្នាដោះស្រាយបញ្ហាមូលដ្ឋាន៖ ពលរដ្ឋកុំដាំដើមគរ! អាជ្ញាធរកុំព្រងើយកន្តើយ!

ភ្នំពេញ៖ ពាក្យ «ដាំដើមគរ» ជាពាក្យមានន័យធៀបនឹងភាព ស្ងៀមស្ងាត់ ឥតនិយាយស្តី ឬឥតខ្វល់អ្វីទាំងអស់។ ចំណែកពាក្យ «ព្រងើយកន្តើយ» មានន័យថា មិនយកចិត្តទុកដាក់នឹងធុរៈអ្វី។ រីឯអាជ្ញាធរគឺជា អ្នកទ្រទ្រង់អាជ្ញា ឬអ្នកកាន់អំណាចតាមសិទ្ធិដែលខ្លួនទទួលបានពេញលក្ខណៈ សម្រាប់ជួយសម្របសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

លោកបណ្ឌិត ទូច សុឃៈ បានពន្យល់ថា ដើម្បីអាចដោះស្រាយបញ្ហានៅក្នុងមូលដ្ឋានបានយ៉ាងរលូនពលរដ្ឋម្នាក់ៗត្រូវតែកុំនៅស្ងៀមស្ងាត់ ត្រូវហ៊ានរាយការណ៍ និងលើកពីបញ្ហាដែលមានទៅកាន់អាជ្ញាធរ ជាឧទាហរណ៍ ក្មេងទំនើង អំពើហិង្សា ការជួញដូរគ្រឿងញៀន ល្បែងស៊ីសងជាដើម។  ចំណែកអាជ្ញាធរ ដែលមានតួនាទី ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក៏ត្រូវយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហាដែលពលរដ្ឋលើកឡើងឱ្យបានទាន់ពេលវេលា។

លោកស្រី ឈឿន សុភាវី កសិករ ខេត្តត្បូងឃ្មុំ បានប្រាប់ក្រុមព័ត៌មានអ្នកនាំពាក្យថា លោកស្រីក៏ធ្លាប់បានរាយការណ៍ទៅកាន់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ពីបញ្ហាក្មេងទំនើងដែលតែងតែជិះម៉ូតូលឿនៗនៅតាមផ្លូវដែលអាចបង្កជាគ្រោះថ្នាក់ ដើម្បីឱ្យរកវិធីសាស្រ្តបង្ការ ទប់ស្កាត់ និងបង្ក្រាបបញ្ហាក្មេងទំនើងឱ្យបានទាន់ពេលវេលា។

លោកស្រីបន្តថា« ខ្ញុំបានសង្កេតឃើញពីបញ្ហាយុវជនម្នាក់ដែលមានភាពមិនប្រក្រតីបានជិះម៉ូតូលឿនៗ ដែលជាក្តីបារម្ភចំពោះសិស្សតូចៗពេលចេញពីរៀន ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍នៅក្បែរសាលា។ ខ្ញុំក៏យករឿងហ្នឹងទៅរាយការណ៍ឱ្យប៉ុស្តិ៍ភ្លាម ហើយប៉ុស្ដិ៍ក៏មិននៅក៏ស្ងៀមដែរ មេប៉ុស្តិ៍គាត់បានបញ្ជាឱ្យមន្រ្តីចុះទៅត្រួតពិនិត្យភ្លាមៗ និងអនុវត្តការងារភ្លាម»។

ចំណែកនាយកវិទ្យាល័យហ៊ុនសែនអូររាំងឳ លោក ហេង ហុកវី បានឱ្យដឹងថា ចំពោះបញ្ហាក្មេងទំនើងដែលបង្កភាពរំខានទៅកាន់សិស្សានុសិស្សដទៃទៀតនៅក្នុងសាលា លោកតែងហៅមកអប់រំណែនាំ និងហៅអាណាព្យបាលមកពិគ្រោះបន្ថែមទាក់ទងទៅនឹងកូនៗរបស់ពួកគេ។ ប៉ុន្តែករណីមួយចំនួនដែលលើសពីដែនសមត្ថកិច្ចរបស់សាលា លោកបានរាយការណ៍ទៅកាន់អាជ្ញាធរ ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ផងដែរ។

លោកបន្តថា «ជាទូទៅខ្ញុំរាយការណ៍ទៅតាមស្ថានភាពមួយចំនួនទៅកាន់សមត្ថកិច្ចភ្លាមៗ ដោយស្ថានភាពខ្លះខាងសាលាអាចចាត់វិធានការ ឬដោះស្រាយដោយខ្លួនឯងបាន ហើយស្ថានភាពខ្លះទៀតដែលបង្កពីក្មេងទំនើងមកពីខាងក្រៅមកអុកឡុកនៅក្នុងសាលា ខ្ញុំផ្តល់ដំណឹងទៅអាជ្ញាធរ ដើម្បីបញ្ជូនក្មេងទំនើងទាំងនោះទៅអប់រំបន្ថែម និងចាត់វិធានការតាមផ្លូវច្បាប់»។

លោក កែម សុកធី នាយប៉ុស្តិ៍ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសូភី បានលើកឡើងថា ក្នុងមូលដ្ឋានរបស់លោកករណីក្មេងទំនើងពីមុនគឺមានច្រើនតែដោយសារការចូលរួមរាយការណ៍យ៉ាងសកម្មពីប្រជាពលរដ្ឋ មេភូមិ នាយកសាលា និងការចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងការចុះយាមល្បាត ទាំងថ្ងៃ ទាំងយប់របស់អាជ្ញាធរ ធ្វើឱ្យករណីក្មេងទំនើងនៅមូលដ្ឋានមានការថយចុះ ពលរដ្ឋរស់នៅប្រកបដោយផាសុខភាពមិនមានការភ័យខ្លាចពីបញ្ហាទាំងនោះ។

បើតាម លោក ស៊ូ សុផល មេឃុំទួលសូភី លោកក៏ធ្លាប់បានប្រជាពលរដ្ឋមករាយការណ៍ប្រាប់ពីបញ្ហានានាដែលមាននៅក្នុងមូលដ្ឋាន មិនថាជារឿងតូចក្ដី ធំក្ដីលោកតែងតែដោះស្រាយជូនប្រជាពលរដ្ឋ ជាពិសេសលោកក៏បានលើកទឹកចិត្តឱ្យពលរដ្ឋទាំងអស់បន្តរាយការណ៍ និងជូនដំណឹងពីបញ្ហា និងឱ្យពលរដ្ឋចូលរួមស្ដាប់ការប្រជុំប្រចាំខែរបស់មន្រ្តី និងក្រុមប្រឹក្សា ក្នុងការលើកពីក្ដីកង្វល់ សំណូមពរ និងមតិយោបល់មកកាន់អង្គប្រជុំដើម្បីឱ្យអ្នកពាក់ព័ន្ធក្នុងជំនាញក្ដី និងមិនជំនាញក្ដីចូលរួមស្វែងរកវិធីសាស្ដ្រដោះស្រាយ និងអន្តរាគមន៍ឱ្យបានឆាប់រហ័សនិងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ក្នុងនាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះអាជ្ញាធរឃុំ សង្កាត់ ប្រជាពលរដ្ឋ ព្រមទាំងតួអង្គផ្សេងទៀតក្នុងមូលដ្ឋាន ដូចជានាយកសាលា និងលោកគ្រូ អ្នកគ្រូជាដើម ដែលមានទំនាក់ទំនងល្អជាមួយគ្នា ពិសេសលើកិច្ចសហការរាយការណ៍ ផ្ដល់មតិ និងព័ត៌មានល្អៗ ដើម្បីដោះស្រាយបញ្ហាក្នុងមូលដ្ឋាន ក្នុងនោះក៏រួមទាំងការឆ្លើយតបគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការងារអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងនោះក៏រួមទាំងការបំផុសឱ្យប្រជាពលរដ្ឋចូលរួមសហការរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច និងការចូលរួមតាមរយៈការតាមដានអប់រំណែនាំដល់កូនចៅរបស់ខ្លួនឱ្យដើរតាមគន្លងធម៌ ខិតខំរៀនសូត្រដើម្បីអនាគតល្អប្រសើរ។ ក្នុងន័យនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំជាប្រចាំឱ្យអាជ្ញាធរគ្រប់ថ្នាក់ពង្រឹងការងារនេះស្របតាមទស្សនៈអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង