នាវាទេសចរណ៍ ១គ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជាង ២ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ AIDA STELLA សញ្ជាតិ ITALY ដែលមានប្រវែងបណ្តោយ ២៥៣.៣ ម៉ែត្រ ប្រវែងទទឹង ៣២.២ ម៉ែត្រ ជម្រៅ ៧.៣ ម៉ែត្រ បានចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៦៣៧ នាក់ (ស្រី ១៤០ នាក់) មាន ២៨ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២,១២៣ នាក់ (ស្រី ១,០៧៦ នាក់) មាន ១៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអាល្លឺម៉ង់ (១,៨៦៩ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៨:០០ នាទី នៅថ្ងៃដដែល ៕

