សិល្បៈចាក់ចេក របស់អ្នកស្រុកតំបន់អង្គរ!

ភ្នំពេញ៖ សិល្បៈចាក់ចេក របស់អ្នកស្រុកតំបន់អង្គរ សម្រាប់រៀបចំទីសក្ការៈដូចជា អាសនៈតម្កល់ព្រះពុទ្ធរូប រានពុទ្ធគុណ រានយមរាជ រានពិស្ណុការ បុស្បុកឬក៏ទីតម្កល់មឈូសសម្រាប់បូជាសពជាដើម នៅក្នុងកិច្ចពិធីបុណ្យពុទ្ធាភិសេក និងបូជាសព ស្ថិតនៅភូមិតាស្នែ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប៕

