**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ថ្នាក់ដឹកនាំបក្សប្រជាជនខេត្តពោធិ៍សាត់ ពង្រឹងស្មារតីយុវជនបន្តថែរក្សាសន្តិភាព ស្ថិរភាព និងសមិទ្ធផលសង្គមជាតិឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាកាន បានផ្ដាំផ្ញើឱ្យយុវជនខិតខំបន្តចូលរួមថែរក្សា សន្តិភាព ស្ថិរភាព និងសមិទ្ធផលនានា ដែលសម្រេចបានដោយលំបាកឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ត្រូវរក្សាឱ្យបានជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយៗទៀត។

ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រុមការងារយុវជនគណបក្សស្រុកបាកាន ដោយមានអ្នកចូលរួមប្រមាណ៨០០នាក់ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សស្រុកបាកាន។

ឯកឧត្តមបណ្ឌិត ទី នរិន្ទ និងឯកឧត្តម ខូយ រីដា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ទាំងថ្នាក់ស្រុក ថ្នាក់ឃុំ អង្គភាព និងវិស័យឯកជន ដែលកន្លងមកតែងតែបានចូលរួមសហការសាមគ្គីគ្នា ដើម្បីគោលដៅរួមតែមួយ គឺគណបក្សប្រជាជនកម្ពុជាជោគជ័យគ្រប់ការបោះឆ្នោត។ ជានិច្ចកាលយុវជនជាសកម្មជនបានអនុវត្តសកម្មភាព បម្រើប្រជាពលរដ្ឋ និងធ្វើការវាយបកទាន់ពេលវេលា តាមរយៈបណ្តាញសង្គម ព្រោះថាយុវជនគណបក្ស ជាកម្លាំងចលករ និងជាអ្នកបន្តវេណយ៉ាងសំខាន់ នាពេលនេះ ក៏ដូចទៅថ្ងៃអនាគត។

ថ្នាក់ដឹកនាំទាំង២ សូមឱ្យយុវជនតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ត្រូវបន្តការខិតខំប្រឹងប្រែង សិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន។ យុវជនទាំងអស់ត្រូវតែត្រៀមខ្លួន សម្រាប់ការរស់នៅ ការរៀនសូត្រ ត្រូវមានសកម្មភាពល្អ ទាំងវប្បធម៌ ទំនៀមទំលាប់ប្រពៃណី បន្តសាមគ្គីគ្នា ទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ឱ្យកាន់តែរឹងមាំ ដើម្បីបម្រើបក្សកាន់តែទទួលបានការគាំទ្រពីប្រជាជនកាន់តែច្រើន។

ឯកឧត្តមបណ្ឌិត ទី នរិន្ទ និងឯកឧត្តម ខូយ រីដា បានលើកឡើងទៀតថា ផ្អែកលើបទពិសោធន៍ដែលគណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ កសាង និងអភិវឌ្ឍន៍ប្រទេសរហូតមកដល់ពេលនេះជាង៤៦ឆ្នាំ ទទួលបាននូវសុខសន្តិភាព ស្ថេរភាពនិងភាពរឹងមាំ ទាំងផ្នែកសេដ្ឋកិច្ច សង្គម មានការរីកចម្រើនជាលំដាប់ នេះបញ្ជាក់ឱ្យឃើញថា យុវជនរបស់យើងមានឆន្ទះ មានបេះដូង មានការសាមគ្គីគ្នាយ៉ាងល្អ ពោលគឺធ្វើអ្វីៗសម្រាប់តែផលប្រយោជន៍ជាតិ និងប្រជាជន។
ថ្នាក់ដឹកនាំទាំង២ សូមឱ្យក្រុមយុវជន ត្រូវចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ធ្វើជាគម្រូល្អ សម្រាប់យុវជនជំនាន់ក្រោយទៀត។

ចំពោះទិសដៅ ឯកឧត្តមបានផ្តល់នូវអនុសាសន៍មួយចំនួន ជូនដល់យុវជន ក្នុងស្រុកបាកាន បន្តយកចិត្តទុកដាក់ ថែរក្សា សន្តិភាព ស្ថិរភាពសង្គម សមិទ្ធផលនានា ដែលសម្រេចបានដោយលំបាក ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវរក្សាឱ្យបានប្រយោជន៍ ដល់មនុស្សជំនាន់ក្រោយៗទៀត។

លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន និងជាប្រធានយុវជនគណបក្សស្រុក ក្រោយពីទទួលសេចក្តីសម្រេច បានប្តេជ្ញាចិត្ត គោរពប្រតិបត្តិ តាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា នីតិកាលទី៧រដ្ឋសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្ស និងជាប្រធានយុវជនកម្ពុជា។ គាំត្រថែរក្សា ការពារសមិទ្ធផលនានារបស់បក្ស មិនឱ្យជនណាបំផ្លិតបំផ្លាញ និងផ្តួលរំលំបានឡើយ។ បង្កើនកិច្ចសហការសាមគ្គី ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់ប្រព័ន្ធ បន្តចិញ្ចឹមចលនា រួមសុខរួមទុក្ខជាមួយយុវជន និងប្រជាជនគ្រប់ស្រទាប់ ចេះគោរពស្រឡាញ់ គាំទ្រគណបក្ស ឱ្យបានកាន់តែទូលំទូលាយរីកចម្រើន និងសម្បូររុងរឿងបន្ថែមទៀត។

លោកបានឱ្យដឹងដែរថា គិតត្រឹមឆ្នាំ២០២៥នេះ រចនាសម្ព័ន្ធចាត់តាំងយុវជនគណបក្សស្រុក រួមមានអចិន្ត្រៃយ៍យុវជនមាន២១រូប យុវជនស្រុក៩៨រូប យុវជនឃុំ១៧៧រូប និងភូមិ ៣៩៦រូប។ ក្រៅពីនោះនៅមាន សហភាពសហពន្ធ័យុវជនកម្ពុជាស្រុក ចំនួន១៤៦រូប សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព៨៧រូប និងសិស្សនិស្សិតបញ្ញវន្តក្មេងវត្តស្រុក៤៥រូប។ សកម្មជនយុវជនបានចុះធ្វើសកម្មភាពការងារមនុស្សធម៌ នៅតាមបណ្តាភូមិ ឃុំ ស្រុក ដូចជាចុះសួរសុខទុក្ខពលរដ្ឋ ជួបកង្វះខាត រងគ្រោះដោយគ្រោះធម្មជាតិ អ្នកមានជំងឺ អ្នកទទួលមរណភាព ដោយបាននាំយកស្បៀង គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជាប់ជាប្រចាំ។ ចំពោះទិសដៅ អនុវត្តបន្ត គឺពង្រឹងពង្រីកសមាជិកថ្មី រក្សាសមាជិកចាស់ ចូលរួមគ្រប់សកម្មភាពសង្គម ព្រមទាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ធ្វើឱ្យយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត កាន់តែមានទំនុកជឿជាក់ និងដើរតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង