**អភិបាលខេត្ដឧត្ដរមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងពិភាក្សាការរៀបចំព្រឹត្តិការណ៍សង្ក្រានឆ្នាំ២០២៥ “សង្ក្រានឧត្តរ”**លោក ដូណាល់ ត្រាំ និងលោក ហ្សេឡេនស្គី ព្រមព្រៀងគ្នាពួតដៃដើម្បីពន្លត់ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**ក្រសួងការងារ សហការជាមួយក្រុមហ៊ុន ម៊ូហ្វាស (ខេមបូឌា) ឯ.ក បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនដល់កម្មករនិយោជិតចំនួន ៥៣នាក់

តុលាការ សម្រេចដោះលែងលោក ពេជ ពិសិដ្ឋ ហៅ សាមុត ពិសិដ្ឋ ឲ្យមានសេរីភាពវិញហើយ

ភ្នំពេញ៖ ករណីដែលសមត្ថកិច្ចកោះហៅបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ហៅ សាមុត ពិសិដ្ឋ ឱ្យចូលខ្លួនបំភ្លឺនោះ គឺមិនមែនដោយសាររឿងរូបគេជាលោក ស៉ិន ស៉ីសាមុត ចាប់ជាតិនោះទេ ប៉ុន្តែជាបទចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការរើសអើង និងការប្រមាថរាជរដ្ឋាភិបាលនិងមន្ត្រីរាជការសាធារណៈតាមបណ្ដាញសង្គម ដូច្នេះសូមសាធារណជនកុំមានការយល់ច្រឡំចំពោះសមត្ថកិច្ច និងស្ថាប័នតុលាការឱ្យសោះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

សូមជម្រាបថា នាពេលថ្មីៗនេះ បុគ្គលឈ្មោះ ពេជ ពិសិដ្ឋ ហៅ សាមុត ពិសិដ្ឋ បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មានអនឡាញមួយ ដោយបានអះអាងថាខ្លួនជាលោក ស៉ិន ស៉ីសាមុត ចាប់ជាតិ ដែលធ្វើឱ្យសាធារណជនក្នុងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល ដែលករណីនេះធ្វើឱ្យពាក់ព័ន្ធនឹងផ្លូវច្បាប់។

ក្រោយមក ក៏មានការកោះហៅឱ្យបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះចូលខ្លួនបំភ្លឺចំពោះមុខសមត្ថកិច្ច ខណៈសាធារណជនមួយចំនួនយល់ច្រឡំថា ការកោះហៅឱ្យបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ រូបនេះ គឺដោយសារតែរូបគេអះអាងថាខ្លួនជាលោក ស៉ិន ស៉ីសាមុត ចាប់ជាតិ ព្រមទាំងបានបង្ហាញការអាណិតអាសូរ និងស្នើសុំទៅកាន់សមត្ថកិច្ចឱ្យគ្រាន់តែផ្ដល់ការអប់រំដល់បុគ្គលឈ្មោះ ពេជ ពិសិដ្ឋ រូបនេះបានហើយ សូមកុំយកទោសអូសដំណើររូបគេអី។

ដើម្បីបញ្ជាក់ជូនសាធារណជនឱ្យកាន់តែច្បាស់លាស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា ផ្អែកតាមលិខិតកោះហៅឱ្យចូលខ្លួនបំភ្លឺដំបូង សមត្ថកិច្ចគ្រាន់តែឱ្យបុគ្គលរូបនេះចូលខ្លួនធ្វើកិច្ចសន្យាអប់រំ និងបញ្ឈប់សកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងវប្បធម៌មរតកដើម ប៉ុន្តែបុគ្គលរូបនេះមិនបានបញ្ឈប់សកម្មភាពនោះទេ ហើយថែមទាំងបន្តផ្សព្វផ្សាយញុះញង់ប្រមាថដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈបន្ថែមទៀតទេ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានពន្យល់ថា ក្រោយពីទទួលបានលិខិតកោះហៅឲ្យចូលខ្លួនបំភ្លឺ បុគ្គលរូបនេះបានផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានបរិយាយចោទប្រកាន់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈ។

សមត្ថកិច្ចជំនាញក៏បានសម្រេចឃាត់ខ្លួនបុគ្គលឈ្មោះ ពេជ ពិសិដ្ឋ នេះ គឺធ្វើឡើងដោយចោទប្រកាន់ពាក់ព័ន្ធនឹងការញុះញង់ឲ្យមានការរើសអើង និងការប្រមាថរាជរដ្ឋាភិបាល និងមន្ត្រីរាជការសាធារណៈតាមបណ្តាញសង្គម។

ក្រោយពីការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសួរនាំ ហើយសាមីខ្លួនបានសារភាពអំពីអំពើល្មើសច្បាប់របស់ខ្លួនពិតមែន។

ដោយសាមីខ្លួនបានទទួលស្គាល់ និងសន្យាកែខ្លួន ដោយសន្យាថាមិនប្រព្រឹត្តអំពើល្មើសច្បាប់តទៅទៀតឡើយ តំណាងអយ្យការបានសម្រេចឲ្យដោះលែងមានសេរីភាពវិញ ៕

អត្ថបទដែលជាប់ទាក់ទង