**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ**អ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ**បារាំង និងអង់គ្លេស កំពុងជំរុញផែនការបញ្ជូនកងទ័ពជើងទឹកពហុជាតិសាសន៍ទៅកាន់ច្រកសមុទ្រហ័រមូស ដើម្បីការពារនាវាចរណ៍ ប្រសិនបើបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់លេចចេញជារូបរាង**អុីរ៉ង់ប្រកាសថា ខ្លួននៅតែបន្តមាន «ការមិនទុកចិត្តយ៉ាងជ្រាលជ្រៅ» ចំពោះអាមេរិក ទោះបីជាភាគីទាំងពីរទើបតែបានឯកភាពគ្នាលើក្របខណ្ឌបញ្ចប់សង្គ្រាមក៏ដោយ**លោក ត្រាំ ប្រកាសថា នាវាដឹកប្រេងជាច្រើនគ្រឿងកំពុងចាប់ផ្តើមធ្វើដំណើរចាកចេញពីច្រកសមុទ្រហ័រមូសហើយ**លោក ហ្សេលេនស្គី ស្នើជួបលោក ពូទីន នៅឯកិច្ចប្រជុំកំពូល G7 ដើម្បីចរចាបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំមកនេះ**មនុស្ស ៨នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿងរបស់អាមេរិកដែលបណ្ដាលឱ្យផ្ទុះឆេះក្រោយហោះឡើងបានបន្តិច**សម្តេចធិបតី គាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការបម្រើសង្គម**សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមត្ថភាពយែនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យអទិភាព**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ**សម្តេចធិបតី៖ ស្ត្រីមិនត្រឹមជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ ក្នុងការរួមចំណែកកសាងសុខសន្តិភាព**សម្តេចធិបតី អញ្ជើញជាអធិបតី “បើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society (OB-PS) ឆ្នាំ២០២៦”**ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តត្បូងឃ្មុំ**អភិបាលខេត្តកណ្តាល ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបឃ្លាំងស្តុកចែកចាយសាច់ប្រហិតចម្រុះខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ នៅស្រុកអង្គស្នួល**កម្ពុជា និង LMLECC ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ឫសគល់**​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ចាត់​តំណាងជួប​សំណេះសំណាល​ និង​ប្រគល់​ទទួល​កម្មសិក្សា​ការី​ជាសិស្ស​នាយ​នគរបាល​ នា​យនគរបាលរង វគ្គ​បណ្ដុះបណ្ដាល​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​ជំនាន់​ទី​២​០​ លេីក​ទី​១​ ចុះ​មកកម្ម​សិក្សា​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល”**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រំលឹកមន្ត្រីរាជការធ្វើខ្លួនជាតួអង្គស្នូល និងជាគំរូនៃការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ

សកម្មភាពការងាររបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពស្តីពីការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដោយគណៈកម្មការបានសម្រេចការងារសំខាន់ៗមួយចំនួន។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានរបស់គណៈកម្មការស្រាវជ្រាវ ដែលបានខិតខំនាពេលកន្លងមក និងបានគូសបញ្ជាក់ថា យុទ្ធគុនដូនតាខ្មែរដែលបានរក្សាទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ មានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះយើងត្រូវខិតខំស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងអនុវត្ត ដើម្បីអភិរក្សមរតកយុទ្ធគុនដូនតាខ្មែរ ឱ្យមាននិរន្តរភាព និងបន្តតជំនាន់។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ផងដែរថា ការសិក្សាស្រាវជ្រាវនេះ គឺត្រូវធ្វើយ៉ាងណាឱ្យមានភាពសុក្រឹត និងច្បាស់លាស់ដោយផ្អែកលើតឹកតាងប្រវត្តិសាស្ត្រ ព្រោះនេះជាឯកសារផ្លូវការដ៏មានសារៈសំខាន់បំផុតដែលចងក្រងអំពីយុទ្ធគុនដូនតាខ្មែរ។ ជាមួយគ្នានេះ គណៈកម្មការត្រូវសិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុននីមួយៗ ដើម្បីសង្គ្រោះយុទ្ធគុនដូនតាខ្មែរដែលបានបាត់បង់, ជិតនឹងបាត់បង់ ក៏ដូចជាអភិរក្សយុទ្ធគុនដូនតាខ្មែរដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់គណៈកម្មការបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវប្រភេទយុទ្ធគុណដូនតាខ្មែរ ដ៏សម្បូណ៌បែប។ ចំពោះការរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិបតី លើកទី២ ឆ្នាំ២០២៥នេះ សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យគណៈកម្មការ រៀបចំនីតិវិធីនៃការប្រកួតឱ្យកាន់តែល្អប្រសើរ និង ជំរុញការចូលរួមឱ្យបានទូលំទូលាយពីគ្រប់ប្រភេទយុទ្ធគុនខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានយល់ដឹងកាន់តែច្រើន អំពីមរតកយុទ្ធគុនដូនតាខ្មែរយើង ។

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចបវរធិបទតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមពិនិត្យច្រវាក់ផលិតកម្មរោងចក្រម៉ូតូក្រុមហ៊ុន អិន ស៊ី អិច (NCX) ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះសម្ដេចបវរធិបតី បានអបអរសាទរចំពោះការរីកលូតលាស់របស់ក្រុមហ៊ុន NCX ដែលក្នុងរយៈពេល២៦ឆ្នាំនេះ បានប្រែក្លាយពីក្រុមហ៊ុនដែលនៅឆ្នាំ ១៩៩៩ មានបុគ្គលិក ៧៤នាក់ និងមានសមត្ថភាពត្រឹមតែនាំចូលគ្រឿងបង្គំគ្រប់មុខពីក្រៅប្រទេសមកផ្គុំនិងដម្លើងម៉ូតូ Honda លក់ក្នុងទីផ្សារកម្ពុជា ទៅជាក្រុមហ៊ុនមួយដែលបច្ចុប្បនមានបុគ្គលិកជំនាញជាង ១២២០នាក់ និងមានសមត្ថភាពផលិតគ្រឿងបង្គំច្រើនមុខ និងដម្លើងម៉ូតូលក់នៅទីផ្សារកម្ពុជា និងនាំគ្រឿងបង្គំម៉ូតូមួយចំនួនទៅលក់នៅក្រៅប្រទេសផងដែរ។ សម្ដេចធិបតីបញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន គឺជាគំរូមួយដែលវិស័យឯកជនបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារជំនាញជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាលើកកម្ពស់ភាពម្ចាស់ការរបស់កម្ពុជាក្នុងការផលិតដោយខ្លួនឯង នូវផលិតផលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ជាមួយគ្នានោះនារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំ និងអនុវត្តផែនការអភិវឌ្ឍន៍ខេត្តជាប់ឆ្នេរសមុទ្រ នៅវិមានសន្តិភាព ។

នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរការឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង ហើយបាននឹងកំពុងក្លាយជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជន រួមមាន៖ ១/ ជួយប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនាក់បានលឿន និងតម្លៃទាប និង២/ ចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺតាមរយៈការបង្កើតធុរកិច្ចអនឡាញ ទាំងផលិតករ និងសេវាបំពេញបន្ថែម ឧទាហរណ៍ សេវាដឹកជញ្ជូន និងសេវាផ្សេងៗ។

សម្តេចបវរធិបតីបន្ថែមថា សម័យកាលមុន មនុស្សភាគច្រើនពឹងលើតែកុំព្យូទ័រ តែបច្ចុប្បន្នយើងពឹងផ្អែកមួយផ្នែកធំលើទូរស័ព្ទដៃ ឬសម្ភារអេឡិចត្រូនិកចល័ត។ ការប្រែប្រួលនេះ គឺដែលអាចកើតឡើង និងមានការរីកចម្រើនដូចសព្វថ្ងៃអាស្រ័យលើកត្តា ២ គឺ៖ ១/ លទ្ធភាព និងជីវភាពរបស់ប្រជាជន និង ២/ វិសាលភាពនៃការគ្របដណ្តប់នៃសេវា។ សមិទ្ធផលនេះ គឺមិនកើតឡើងដោយភាពចៃដន្យនោះទេ គឺកើតឡើងដោយមានការដាក់ចេញនូវចក្ខុវិស័យ គោលនយោយបាយច្បាស់លាស់ ព្រមទាំងការដាក់ចេញនូវផែនការមេ និងផែនការអនុវត្តរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ និងបន្តជំរុញការអភិវឌ្ឍទៅថ្ងៃខាងមុខបន្តទៀត។

នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ដើម្បីជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជា នៅវិមានសន្តិភាព ។

នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតីបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា គឺការលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្ដោតទៅលើការពង្រឹងសេវាសុខាភិបាលនៅថ្នាក់មូលដ្ឋានដែលមានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ជាគោល ។

នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ដដែលនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dhan Bahadur Oli ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមអគ្គរដ្ឋទូតក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យធុរកិច្ចនៃប្រទេសទាំងពីរ និងការសម្របសម្រួលរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ជាការឆ្លើយតបសម្ដេចបវរធិបតីមានជំនឿជឿជាក់ថា ទំនាក់ទំនងកម្ពុជា-នេប៉ាល់នឹងកាន់តែរីកចម្រើនថែមទៀតនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។

នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតី អបអរសាទរខួប១០ឆ្នាំ នៃការបង្កើតអង្គការចាត់តាំងយុវជនបក្សនៅក្រៅប្រទេស (២០១៥ – ២០២៥) ដែលពិធីនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាយុវជនបក្សថ្នាក់កណ្តាល និងយុវជនបក្សផ្នែកក្រៅប្រទេស ប្រមាណ ៣ ៧០០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង