**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

លោក ត្រាំ ស្តារឡើងវិញ នូវយុទ្ធសាស្រ្តដាក់សម្ពាធសេដ្ឋកិច្ចជាអតិបរមា ប្រឆាំងអ៉ីរ៉ង់ ដើម្បីជំរុញឱ្យការនាំចេញប្រេងរបស់អ៉ីរ៉ង់ ធ្លាក់ដល់កម្រិតសូន្យ

វ៉ាស៉ីនតោន៖ កាលពីថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្តារឡើងវិញ នូវយុទ្ធសាស្រ្តដាក់សម្ពាធសេដ្ឋកិច្ចជាអតិបរមា ប្រឆាំងទៅលើប្រទេសអ៉ីរ៉ង់ ក្នុងគោលដៅជំរុញឱ្យការនាំចេញប្រេងរបស់អ៉ីរ៉ង់ ធ្លាក់ដល់កម្រិតសូន្យ ដើម្បីរារាំងកុំឱ្យប្រទេសនេះ មានលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មុនពេលជួបគ្នាជាមួយ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដាក់ចេញឡើងវិញ នូវគោលនយោបាយដ៏តឹងរ៉ឹង របស់ទីក្រុងវ៉ាស៉ីនតោនលើអ៉ីរ៉ង់ ដែលធ្លាប់ត្រូវបានអនុវត្តកាលពីអំឡុងអាណត្តិទី១ របស់លោក (២០១៧-២០២១)។ ក្រោយចុះហត្ថលេខាលើបទបញ្ជានោះ លោក ត្រាំ បានអះអាងថា រូបលោកបើកចំហចំពោះលទ្ធភាពស្វែងរក​កិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ហើយក៏មានឆន្ទៈជួបពិភាក្សា ជាមួយមេដឹកនាំអ៉ីរ៉ង់ផងដែរ។

លោក ត្រាំ បានចោទប្រកាន់ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា បរាជ័យក្នុងការអនុវត្តឱ្យតឹងរ៉ឹង នូវទណ្ឌកម្មលើ​ការនាំចេញប្រេងរបស់អ៉ីរ៉ង់ ដែលលោក ត្រាំ អះអាងថា បានបណ្តោយឱ្យអ៉ីរ៉ង់កាន់តែគន្លើន ដោយវាអនុញ្ញាតអ៉ីរ៉ង់អាចលក់ប្រេងយ៉ាងងាយស្រួល ដើម្បីយកមកទ្រទ្រង់កម្មវិធីអាវុធនុយក្លេអ៊ែរ ហើយជួយបំពាក់សព្វាវុធ ឱ្យក្រុមសកម្មប្រយុទ្ធ នៅមជ្ឈិមបូព៌ា ថែមទៀត។ កាលពីខែធ្នូ ឆ្នាំមុន ទីភ្នាក់ងារឃ្លាំមើលថាមពលនុយក្លេអ៊ែររបស់ UN បានអះអាងថា អ៉ីរ៉ង់កំពុងពន្លឿនយ៉ាងខ្លាំង នូវការចម្រាញ់សារធាតុ​អ៊ុយរ៉ាញ៉ូម ដល់កៀកនឹងកម្រិតដែលអាចផលិតអាវុធនុយក្លេអ៊ែរ។ យ៉ាងណាមិញ អ៉ីរ៉ង់បានបដិសេធថា ខ្លួនគ្មានបំណងចង់​អភិវឌ្ឍអាវុធនុយក្លេអ៊ែរ នោះឡើយ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យវាយតម្លៃ នៃរដ្ឋបាលព័ត៌មានថាមពលរបស់អាមេរិក ការនាំចេញប្រេងរបស់ទីក្រុងតេហេរ៉ង់ បាននាំមកនូវប្រាក់ចំណូលចំនួន ៥៣ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣ និង៥៤ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ ហើយ​បើតាមទិន្នន័យរបស់អង្គការ OPEC ការផលិតប្រេងរបស់អ៉ីរ៉ង់ កាលពីអំឡុងឆ្នាំ២០២៤ គឺមានកម្រិតខ្ពស់បំផុត គិតចាប់តាំងពី​ឆ្នាំ២០១៨មក៕

អត្ថបទដែលជាប់ទាក់ទង