**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ចង់បង្កើតសមាគម ឬអង្គការត្រូវដឹងចំណុចទាំងនេះ!

ភ្នំពេញ៖ សមាគម សំដៅដល់សមាគមក្នុងស្រុក និងសមាគមបរទេស។ ចំណែកអង្គការមិនមែនរដ្ឋាភិបាល សំដៅដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការមិន មែនរដ្ឋាភិបាលបរទេស។ នេះបើតាមច្បាប់ស្ដីពី សមាគម និងការអង្គការមិនមែនរដ្ឋាភិបាល ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។

ផ្អែកតាមច្បាប់ដដែល អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា អ្នកដែលមានបំណងចង់បង្កើតសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញតាមលក្ខន្តិកៈដែលត្រូវមានខ្លឹមសារស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាន ហើយត្រូវចែងពីចំណុចសំខាន់ៗដូចខាងក្រោម។

ចំណុចទាំងនោះរួមមាន៖ ១-គោលបំណង និងគោលដៅ ២-ឈ្មោះជាអក្សរពេញ អក្សរកាត់ ដោយមិនត្រូវចម្លងតាមឈ្មោះជាអក្សរពេញ អក្សរកាត់ របស់សមាគម ឬអង្គការក្នុងស្រុកដែលបានចុះបញ្ជីមុនរួចហើយ ៣-សញ្ញាសម្គាល់ មិនត្រូវចម្លងតាមសញ្ញាជាតិ ឬស្ថាប័នរដ្ឋ ឬរូបសញ្ញារបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជីមុនរួចហើយ ៤-វិធាននៃការជ្រើសរើស ការបញ្ឈប់ ការបណ្តេញចេញ ការផ្លាស់ប្តូរ ការដកហូតតំណែង ប្រធាន ឬតំណែងនាយកប្រតិបត្តិ ៥-វិធាននៃការប្តូរឈ្មោះ ឬការប្តូរសញ្ញាសម្គាល់ ឬការធ្វើវិសោធនកម្មលក្ខន្តិកៈ ៦-ប្រភពធនធាន និងទ្រព្យសម្បត្តិ ៧-វិធាននៃការគ្រប់គ្រងធនធាន និងទ្រព្យសម្បត្តិ ៨-វិធាននៃការរំលាយ វិធាននៃការចាត់ចែងធនធាន និងទ្រព្យសម្បត្តិនៅពេលត្រូវបានរំលាយ ។

ដោយឡែកសម្រាប់ សមាគម ឬអង្គការបរទេសដែលមានបំណងអនុវត្តគម្រោងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ពាក្យសុំចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភ្ជាប់មកជាមួយនូវសំណុំលិខិតរួមមាន៖ ១-លិខិតរបស់ប្រធានសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលមានទីស្នាក់ការ អចិន្ត្រៃយ៍របស់ខ្លួននៅបរទេស ស្នើតែងតាំងតំណាងរបស់ខ្លួនដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេប របស់បុគ្គលដែលស្នើតែងតាំងចំនួន ១ច្បាប់ និងស្នើបើកទីស្នាក់ការតំណាងចំនួន ១ច្បាប់ ២-លិខិតបញ្ជាក់អាសយដ្ឋាន នៃទីស្នាក់ការតំណាងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីមេឃុំ ឬចៅសង្កាត់ចំនួន ១ ច្បាប់ ៣-លិខិតចេញដោយអាជ្ញាធរមានសមត្ថកិច្ចប្រទេសដើម អនុញ្ញាតឱ្យសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដំណើរការចំនួន ១ច្បាប់ ៤-លិខិតគាំទ្រគម្រោងនានារបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ចេញដោយ អាជ្ញាធរសាធារណៈនៃកម្ពុជាចំនួន ១ច្បាប់ ៥-លិខិតបញ្ជាក់ពីចំនួនថវិកាសម្រាប់អនុវត្តគម្រោងនានារបស់សមាគម ឬអង្គការមិនមែន រដ្ឋាភិបាលបរទេស រយៈពេលយ៉ាងតិច ៦ ខែ បញ្ជាក់ដោយទីស្នាក់ការអចិន្ត្រៃយ៍ខ្លួននៅ បរទេសចំនួន ១ ច្បាប់ ៦-លិខិតសន្យាផ្តល់នូវរាល់គណនីនៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅ ធនាគារក្នុងព្រះរាជាណាចក្រកមជាចំនួន ១ ច្បាប់ ។

អ្នកនាំពាកក្យបានបន្ដថាបន្ទាប់ពីបានបំពេញទៅតាមបែបបទ នីតិវិធីរួចរាល់ សមាគមនឬអង្គការក៏ត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃដែលក្នុងនោះត្រូវភ្ជាប់មកជាមួយនូវ ១-ពាក្យសុំចុះបញ្ជីចំនួន ២ច្បាប់ ២-លិខិតបញ្ជាក់អាសយដ្ឋាននៃទីស្នាក់ការកណ្តាល ក្នុងស្រុកពីមេឃុំ ឬចៅសង្កាត់ចំនួន ១ច្បាប់ ៣-ជីវប្រវត្តិរបស់ស្ថាបនិកម្នាក់ៗមានបិទរូបថតបច្ចុប្បន្នទំហំ ៤គុណនឹង៦ ចំនួន ២ច្បាប់ ៤-លក្ខន្តិកៈចុះហត្ថលេខាដោយប្រធានសមាគម ឬអង្គការចំនួន ២ច្បាប់ ។

ក្នុងនោះដែរ តាមរយៈមាត្រា៥នៃច្បាប់ស្ដីពី សមាគមនិង អង្គការមិនមែនរដ្ឋាភិបាល អ្នកនាំពាក្យរងបានឱ្យដឹងថា ការបង្កើតសមាគមក្នុងស្រុកតម្រូវឱ្យមានសមាជិកស្ថាបនិក ដែលជារូបវន្តបុគ្គលចំនួនយ៉ាងតិច ៣រូប ដែលមានអាយុគ្រប់ ១៨ឆ្នាំឡើងទៅ។ ការបង្កើតអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តម្រូវឱ្យមានសមាជិកស្ថាបនិក ដែលជារូបវន្តបុគ្គលសញ្ជាតិខ្មែរចំនួនយ៉ាងតិច ៣រូប ដែលម្នាក់ៗមានអាយុគ្រប់ ១៨ឆ្នាំឡើងទៅ ។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល រយៈពេលមួយខែកន្លងទៅនេះក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីឱ្យសមាគមននិងអង្គការមិនមែនរដ្ឋាភិបាលចំនួន១៣៕

អត្ថបទដែលជាប់ទាក់ទង