**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ភ្លើងឆេះព្រៃសន្ធោសន្ធៅនៅទីក្រុងឡូសអេនជឺឡេស សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ បំផ្លាញអគាររាប់រយខ្នង

កាលីហ្វ័រញ៉ា៖ ភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅទីក្រុងឡូសអេនជឺឡេសបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ បំផ្លាញអគាររាប់រយខ្នង និងត្រូវចំណាយធនធានពន្លត់អគ្គិភ័យយ៉ាងច្រើនសន្ធឹក ខណៈដែលមនុស្សជាង១ សែននាក់ត្រូវបានបញ្ជាឱ្យជម្លៀសទៅកាន់កន្លែងសុវត្ថិភាព។

ខ្យល់បក់បោកខ្លាំងបានរារាំងកិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យ និងបង្កើនរងើកភ្លើងបន្ថែមទៀត។ កង្វះទឹកក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងផងដែរ ជាពិសេសនៅតំបន់ប៉ាលីសាដេស (Palisades) ដែលជាតំបន់ឆ្នេរដ៏ធំដែលអណ្តាតភ្លើងបានលេបត្របាក់ផ្ទៃដីជិត ៤៨៥៦ហិកតា។ លោកស្រី ជេនីស ឃ្វីនណូនេស (Janisse Quinones) នាយកប្រតិបត្តិនៃនាយកដ្ឋានទឹក និងថាមពលរបស់ទីក្រុង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រព័ន្ធទឹកក្រុងពឹងផ្អែកលើធុងស្តុកទឹកធំៗចំនួនបី ដែលធុងនីមួយៗផ្ទុកទឹកប្រហែល៣,៧៨ លានលីត្រ។ ធុង​ទី​បី និង​ចុង​ក្រោយ​បាន​ទទេ​ស្អាតនៅ​ប្រហែល​ម៉ោង ៣ ទៀប​ភ្លឺ (ម៉ោងនៅទីក្រុងឡូសអេនជឺឡេស)។ ជាមួយនឹងខ្យល់ និងផ្សែងដែលប៉ះពាល់ដល់សមត្ថភាពផ្តល់ជំនួយតាមអាកាស អ្នកពន្លត់អគ្គិភ័យគ្មានទឹកគ្រប់គ្រាន់ដើម្បីទប់ទល់នឹងអណ្តាតភ្លើង។ មន្ត្រី​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្រិត​ការប្រើប្រាស់​ទឹក​។ អណ្តាតភ្លើងនៅតំបន់ប៉ាលីសាដេស បានឆាបឆេះសំណង់ជាង ១ពាន់ខ្នង ដែលធ្វើឱ្យវាក្លាយជាគ្រោះអគ្គិភ័យដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុងឡូសអេនជឺឡេស។

ទំហំនៃអណ្តាតភ្លើង​បាន​កើន​ឡើង​ធំជាងមុន​៤​ ដង​ ចន្លោះ​ពី​ព្រឹក​ថ្ងៃ​ពុធ​ដល់ពេល​ថ្ងៃ​ត្រង់។ ភ្លើងឆេះនៅតំបន់ Eaton ភាគខាងកើតនៃទីក្រុងឡូសអេនជឺឡេស ក្បែរតំបន់ Pasadena ក៏បានរាលដាលយ៉ាងសន្ធោសន្ធៅផងដែរ ចាប់តាំងពីវាឆាបឆេះឡើងកាលពីល្ងាចថ្ងៃអង្គារ ដោយគ្របដណ្ដប់លើផ្ទៃដីជាង៤០៤៧ ហិកតា គិតត្រឹមព្រឹកថ្ងៃពុធ។ ចំណែកនៅតំបន់ភាគពាយព្យនៃទីក្រុងឡូសអេនជឺឡេស ផ្ទៃដីទំហំលើសពី៥០០ ហិកតាត្រូវបានលេបត្របាក់ដោយអគ្គិភ័យ។ មន្ត្រី​បាន​និយាយ​ថា អគ្គិភ័យ​ទាំង៣ ទីតាំងនេះ មិនទាន់អាចពន្លត់បាននោះទេ។ មន្ត្រី​បាន​ព្រមាន​ថា ខ្យល់​បក់​ខ្លាំង​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​បន្ត​មាន​ពេញ​មួយ​ថ្ងៃ។ ផ្ទៃមេឃនៅពីលើទីក្រុងឡូសអេនជឺឡេស បានបញ្ចេញពន្លឺពណ៌ក្រហមនៅតំបន់ខ្លះ ហើយត្រូវបានគ្របដណ្ដប់ដោយផ្សែងក្រាស់។

នៅពេលដែលអណ្តាតភ្លើងបានរីករាលដាល អ្នកស្រុកចាប់ផ្តើមជម្លៀសចេញ ដែលបង្កឱ្យមានការកកស្ទះយ៉ាងខ្លាំងនៅតាមផ្លូវ ដោយបង្ខំឱ្យពួកគេបោះបង់ចោលរថយន្តរបស់ខ្លួន ដើម្បីគេចពីអណ្តាតភ្លើង។ ទិន្នន័យពី PowerOutage បានបង្ហាញថា ផ្ទះ និងអាជីវកម្មប្រហែល៤០០ ០០០ នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃពុធ។ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក ហ្គាវីន ញូវសោម (Gavin Newsom) បានប្រកាសដាក់ទីក្រុងនេះក្នុងភាពអាសន្នកាលពីថ្ងៃអង្គារ។ សេតវិមានបានប្រកាសថា លោកប្រធានាធិបតី ចូ បៃឌិន គ្រោងនឹងធ្វើទស្សនកិច្ចនៅស្ថានីយពន្លត់អគ្គិភ័យនៅទីក្រុង សាន់តា ម៉ូនីកា ដើម្បីទទួលបានព័ត៌មានសង្ខេបពីមន្ត្រីពន្លត់អគ្គិភ័យ។ ដោយឡែក ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ដែលនឹងចូលកាន់តំណែងក្នុងរយៈពេលពីរសប្តាហ៍ បានស្តីបន្ទោសគោលនយោបាយបរិស្ថានរបស់លោក ញូវសោម ចំពោះគ្រោះមហន្តរាយ នៅក្នុងការសារបង្ហោះលើកម្មវិធី Truth Social របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង