**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម

ហ៊្សេរុយសាឡិម៖ អ៉ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមដាក់សម្ពាធកំពុងជំរុញឱ្យតុលាការបរទេស ចាត់វិធានការប្រឆាំងអ៉ីស្រាអែល ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាម ប៉ុន្តែវាគ្រាន់ជាសកម្មភាពឃោសនា ហើយមិនមានដីកាចេញមកនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២៥។

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តី លោក Benjamin Netanyahu អតីតរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant របស់អ៉ីស្រាអែល ក៏ដូចជាមេដឹកនាំក្រុមហាម៉ាស លោក Ibrahim Al-Masri ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមនៅតំបន់ហ្កាហ្សា។ ដីកានេះ បង្ក​ឱ្យ​មាន​ការ​ខឹងសម្បារ​នៅ​ក្នុង​ប្រទេស​អ៉ីស្រាអែល ប៉ុន្តែ​ក៏​មានការ​ភ័យ​ខ្លាច​ដែរថា ដីកា​ស្រដៀង​គ្នា​នេះ​អាច​នឹង​ត្រូវ​ចេញ ​ប្រឆាំង​នឹង​ជនជាតិ​អ៉ីស្រាអែល​ ដែល​បម្រើការ​ក្នុង​ជួរ​យោធា​នៅ​តំបន់ហ្កាហ្សា។

ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅ ទាហានបម្រុងម្នាក់ ដែលទៅវិស្សមកាលនៅប្រេស៉ីល អាចចាកចេញពីប្រទេសនេះបាន ទោះជាចៅក្រមសហព័ន្ធប្រេស៉ីលនៅតំបន់ Salvador បញ្ជាឱ្យប៉ូលិសបើកការស៉ើបអង្កេតលើការចោទប្រកាន់ដែលថា ទាហានរូបនេះប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ពេលកំពុងបម្រើការជាយោធានៅហ្កាហ្សាក៏ដោយ។ ក្រសួងការបរទេសអ៉ីស្រាអែល បានសម្របសម្រួលដើម្បីជួយដល់ទាហានបម្រុងរូបនោះ ប៉ុន្តែ​ក្រុម​មន្ត្រី​​និយាយ​ថា​បញ្ហា​គឺ​មិន​ធំដុំទេ។

ក្រុមដែលមានមូលដ្ឋាននៅប្រទេសបែលហ្ស៉ិក ដែលដាក់ឈ្មោះតាមក្មេងស្រីប៉ាឡេស្ទីនម្នាក់ ដែលត្រូវបានសម្លាប់នៅហ្កាហ្សា កាលពីឆ្នាំមុន ក៏បាននិយាយដែរថា ខ្លួនបានដាក់ភស្តុតាងនៃបទឧក្រិដ្ឋកម្មសង្រ្គាមទៅកាន់ ICC ប្រឆាំងជនជាតិអ៉ីស្រាអែល ១.០០០នាក់ មានទាំងវីដេអូ សំឡេង របាយការណ៍កោសល្យវិច្ច័យ និងឯកសារផ្សេងទៀត។ ចំណែក ICC ក៏បាន​បញ្ជាក់​ថា​ទទួលបាន​ឯកសារ​ ​ហើយ​នឹងធ្វើការវិភាគលើ​សម្ភារ​ទាំងនោះ។

លោក Eden Bar Tal ប្រធាននាយកដ្ឋានមួយនៃក្រសួងការបរទេសអ៉ីស្រាអែល គូសបញ្ជាក់ថា «នេះគ្រាន់តែជារឿងហេតុមួយប៉ុណ្ណោះ។ វាមានលើសពី ១០ទៅ១២ករណី គិតចាប់តាំងពីអ៉ីស្រាអែល បើកការវាយប្រហារនៅហ្កាហ្សាកាលពី ១៥ខែមុន។ គ្មានដីកាណាមួយចេញមកនោះទេ ដូច្នេះខ្ញុំអាចនិយាយបានថា វាគ្រាន់តែជាការនិយាយផ្សព្វផ្សាយរបស់តុលាការប៉ុណ្ណោះ»៕

អត្ថបទដែលជាប់ទាក់ទង