**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំព្រឹត្តិការណ៍កីឡាសំខាន់ៗជាច្រើន ទាំងជាតិ និងអន្ដរជាតិជារៀងរាល់ឆ្នាំ ហើយសមិទ្ធផលធំៗ ចំនួន ៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤នេះ មានដូចជា ការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស និងការមានវត្តមាន លោក ម៉ាន់ វណ្ណដា ច្រៀងក្នុងពិធីបិទ, កិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើក-បិទកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ និងការបំបែកកំណត់ត្រាចំនួនអ្នកចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង នៅសៀមរាប។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍បន្ថែមថា វត្តមានតារាចម្រៀង លោក ម៉ាន់ វណ្ណដា ក្នុងពិធីបិទកីឡាអូឡាំពិកនៅទីក្រុងប៉ារីស ប្រទេសបារាំង បានធ្វើឱ្យបរទេសស្គាល់កម្ពុជា កាន់តែច្បាស់ ហើយក៏ជាមោទកភាពសម្រាប់ NOCC ដែលជាកំណត់ត្រាដំបូងគេ ចំពោះវត្តមានតារាចម្រៀងកម្ពុជា ច្រៀងក្នុងពិធីបិទ។

ឯកឧត្តម បានបន្តថា កម្ពុជាបានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស ដែលជាព្រឹត្តិការណ៍អន្ដរជាតិ ផ្នែកកីឡាអូឡាំពិក ហើយជាចលនាអូឡាំពិកធំ ហើយជាមោទកភាព និងជោគជ័យក្នុងនាមជាសមាជិករបស់ចលនាអូឡាំពិក។ ក្រៅពីការចូលរួមប្រកួតបំពេញសិទ្ធិ កាតព្វកិច្ច និងការបង្ហាញនូវកេរ្ដិ៍ឈ្មោះ ក៏ដូចជាការបង្ហាញមុខកម្ពុជា លើឆាកអន្ដរជាតិ ក្នុងកម្រិតអូឡាំពិក។ ក្នុងនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានកិច្ចការមួយទៀត គឺ លោក វណ្ណដា ដែលគាត់ត្រូវបានជ្រើស រើសឱ្យធ្វើជាអ្នកចម្រៀងក្នុងពិធីបិទ ដែលក្នុងប្រវត្តិសាស្ដ្រសិល្បករ គ្មានអ្នកចម្រៀងកម្ពុជាណា បានទៅសម្ដែងក្នុងពិធីបិទរបស់អូឡាំពិក ឬក៏បើកអូឡាំពិកទេ។ នេះ គឺជាលើកទី១ ក្នុងកំណត់ត្រាប្រវត្តិសាស្ដ្រដែរ»។

ឯកឧត្តម អគ្គលេខាធិការ បានបន្តថា ចំពោះសមិទ្ធផលមួយទៀត គឺសំដៅលើការរៀបចំពិធីបើក បិទព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ និងជាការបង្ហាញនូវនិរន្ដរភាពកីឡានៅកម្ពុជា។

ឯកឧត្តម បានបន្តទៀតថា អ្នកចូលរួមរត់ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី២៩ កើនទៅដល់១៤០០០នាក់ ដែលជាកំណត់ត្រាខ្ពស់ជាងគេ ក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ។ ព្រឹត្តិការណ៍នេះ មានការគាំទ្រខ្លាំងពីរាជរដ្ឋាភិបាល ហើយក៏មានវត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមរត់ចម្ងាយ ៥គីឡូម៉ែត្រ ផងដែរ។ ព្រឹត្តិការណ៍នេះ មានអត្តពលិកច្រើនជាងព្រឹត្តិការណ៍លើកទី២៨ ឆ្នាំ២០២៣ ដែលមានអ្នកចូលរួម១២០០០នាក់។ ឯកឧត្តម ចាត់ទុកថា ព្រឹត្តិការណ៍ម៉ារ៉ាតុង លើកទី២៩នេះ គឺជាសមិទ្ធផលលេចធ្លោ ក្នុងឆ្នាំ២០២៤។

ឯកឧត្តម វ៉ាត់ ចំរើន បានពន្យល់ថា សមិទ្ធផលនេះ គឺទិវារត់ប្រណាំងពាក់ម៉ារ៉ាតុងអន្ដរជាតិអង្គរ នៅសៀមរាប ដែលត្រូវបានរាជរដ្ឋាភិបាល ជាពិសេសសម្ដេចធិបតី បានយកចិត្តទុកដាក់ និងចូលរួមជំរុញទឹកចិត្ត ឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើការដោយរលូន ហើយបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រនៃការទាក់ទាញអ្នកចូលរួមជាង ១ម៉ឺននាក់។ ១៤០០០នាក់ គឺជាកំណត់ត្រាខ្ពស់ជាងគេបំផុត ប្រចាំទិវានេះ និងជាព្រឹត្តិការណ៍ធំជាងគេនៅក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ នៅក្នុងព្រឹត្តិការណ៍នេះ។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា ក្រៅពីសមិទ្ធលេចធ្លោទាំង៣ ខាងលើ NOCC ក៏មានសកម្មភាពជោគជ័យជាច្រើន ដោយបានសហការជាមួយសហព័ន្ធកីឡាជាតិ ក្រសួង និងស្ថាប័នពាក់ព័ន្ធ។ ក្នុងនោះព្រឹត្តិការណ៍រៀបចំធ្វើជាម្ចាស់ផ្ទះយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២, ការប្រកួតជើងឯកគុនខ្មែរជ្រើសរើសពិភពលោក លើកទី៥ និងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចបវរធិបតី លើកទី១ និងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង នៅទីក្រុងភ្នំពេញ ព្រះសីហនុ និងសៀមរាបជាដើម។
ក្រៅពីការរៀបចំព្រឹត្តិការណ៍កីឡាជាលក្ខណៈជាតិ និងអន្ដរជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានជួយកិច្ចការបណ្ដុះបណ្ដាលធនធានកីឡាករ កីឡាការិនី និងមន្ដ្រីបច្ចេកទេសសហព័ន្ធ។ ក្នុងនោះ NOCC បានបញ្ជូនអត្ដពលិក ៦រូប ទៅហ្វឹកហាត់នៅប្រទេសចិន ក្រោមជំនួយឧបត្ថម្ភពីប្រធានគណៈកម្មាធិការជាតិអូឡាំពិក, រៀបចំវគ្គបណ្ដុះបណ្ដាល មន្ដ្រីបច្ចេកទេសកីឡា និងបង្កើតទំនាក់ទំនងការទូតកីឡាអូឡាំពិកផ្សេងៗ ជាមួយប្រទេសជាសមាជិកចលនាអូឡាំពិក៕

អត្ថបទដែលជាប់ទាក់ទង