**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

សហជីពនៅកម្ពុជា អបអរសាទរទិវាសន្តិភាព ដោយអះអាងថា ដោយសារសន្តិភាពពេញលេញ ទើបវិស័យការងារនៅកម្ពុជារីកចម្រើន ដែលបង្កើតឱកាសការងាររាប់លានកន្លែង

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបទី២៦ឆ្នាំនៃសន្តិភាពពេញលេញនៅកម្ពុជាក្រោយពីរដ្ឋាភិបាលជំនាន់នោះដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានស្វែងរកដោយលំបាកជូនប្រជាជាតិកម្ពុជា។ ទន្ទឹមនឹងនេះ ក្នុងដំណើរសន្ដិភាពរយៈពេល ២៦ឆ្នាំនេះ វិស័យសេដ្ឋកិច្ច វិស័យការងារ រោងចក្រ សហគ្រាស និងវិស័យឯកជននានាក៏ចាប់ផ្ដើមងើបឡើងវិញយ៉ាងឆាប់រហ័ស។ សន្តិភាព គឺជាគ្រឹះនៃការអភិវឌ្ឍមានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។ទាំងនេះ គឺជាការអះអាងរបស់ប្រធានសហជីពធំៗនៅកម្ពុជា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា សុខសន្ដិភាពជាកត្តាចាំបាច់ មិនមែនសំខាន់តែនៅក្នុងប្រទេសយើងទេ ប៉ុន្ដែវាសំខាន់នៅលើពិភពលោក ប្រជាពលរដ្ឋគ្រប់គ្នាប្រាថ្នាសន្ដិភាព។ គុណបំណាច់ និងស្នាដៃដ៏ធំធាងរបស់សម្ដេចតេជោ ហ៊ុន សែន មិនអាចបំភ្លេចបានទេ ការលះបង់របស់សម្ដេចបាននាំមកការអភិវឌ្ឍ ការវិនិយោគគ្រប់ទម្រង់ គ្រប់រូបភាពទាំងអស់ និងភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា។

លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានកត់សម្គាល់ថា ចាប់ពីឆ្នាំ ១៩៩៨ មកដល់បច្ចុប្បន្ននេះគឺមានការប្រែប្រួលយ៉ាងខ្លាំង។ បើនិយាយពីកម្មករយើង គឺត្រូវមកធ្វើការងារឆ្ងាយពីផ្ទះ ឃ្លាតឆ្ងាយពីស្រុកកំណើត មកធ្វើការនៅភ្នំពេញ ប៉ុន្ដែពេលនេះការងារទៅដល់ផ្ទះពួកគាត់អស់ហើយ គឺរោងចក្រ បានបើកនៅក្បែរផ្ទះពួកគាត់ដូចជា ខេត្តតាកែវ កំពង់ស្ពឺ ស្វាយរៀង ខេត្តកណ្ដាលជាដើម។

ជាមួយគ្នានេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ក៏បានចូលរួមអបអរសាទរទិវាសន្ដិភាពនៅកម្ពុជា ពីមុនឆ្នាំ១៩៩៨ មានរោងចក្រកាត់ដេរពីរ ឬបីកន្លែងទេ ហើយម្នាក់ៗចាប់ផ្ដើមស្គាល់លុយដុល្លារចាយ ហើយប្រាក់ឈ្នួលត្រឹមតែ ៣០ ទៅ៤០ ដុល្លារទេ ប៉ុន្ដែរហូតមកដល់បច្ចុប្បន្ននេះមានរោងចក្រស្ទើតែគ្រប់ទីកន្លែងដែលបាននិងកំពុងបង្កើតឱកាសការងារជូនពលរដ្ឋរាប់លានកន្លែងដើម្បីពង្រីក និងកែប្រែជីវភាព។

សម្រាប់ប្រធានសហជីពនៅកម្ពុជា ទាល់តែមានសន្តិភាពទើបអាចនិយាយ បានអំពីការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍវិស័យសុខាភិបាល និងការកម្សាន្តសប្បាយ។ ទាល់តែមានសន្តិភាពទើបអាចនិយាយពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិសេរីភាពផ្សេងៗទៀត។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ៖ យើងឃើញថា ប្រទេសមួយចំនួននៅលើពិភពលោកដូចជា ភូមា បង់ក្លាដែស ដែលពោរពេញទៅដោយសង្រ្គាមផ្ទៃក្នុងកាប់សម្លាប់គ្នាអត់មានបរទេសណាមួយជួយគាត់បាននោះទេ។ តែកម្ពុជាមានសន្ដិភាព ធ្វើឱ្យកម្ពុជាទទួលបានឱកាសវិនិយោគដែលពួកគេផ្លាស់ទីតាំងពីប្រទេសមានសង្រ្គាមមក។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានកត់សម្គាល់ថា នៅតាមប្រទេសនានាលើពិភពលោកដូចជានៅមញ្ឈឹមបូពា៍ អ៊ីស្រាអែល អ៊ីរ៉ាក់ អ៊ីរ៉ង រុស្ស៊ី អ៊ុយក្រែន ភូមា គឺសង្រ្គាមទាំងអស់នេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរពិចារណាថា បើប្រទេសមានសង្រ្គាម នឹងបាត់បង់អ្វីៗគ្រប់យ៉ាង ទាំងការងារ ទាំងប្រាក់ចំណូល ទាំងជីវិតថែមទៀតផង។

សម្រាប់ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បើសិនជាកម្ពុជានៅតែមានសង្រ្គាម គឺនឹងគ្មានអ្នកវិនិយោគមកកម្ពុជាទេ យើងមើលជាក់ស្ដែងប្រទេសបង់ក្លាដែស គេរើរោងចក្រចេញអស់ហើយ ព្រោះអ្នករកស៊ីគេចង់ចំណេញ ប៉ុន្ដែបើប្រទេសនោះគ្មានស្ថិរភាពនយោបាយ គ្មានសន្ដិភាព តើឱ្យគេនៅរកស៊ីម៉េចបាន។

ជាមួយគ្នានេះ ប្រធានសហជីពធំៗនៅកម្ពុជា បានអះអាងថា ការមើលស្រាលសន្តិភាព គឺជាការផ្តល់តម្លៃដល់សង្គ្រាមដែលបំផ្លិចបំផ្លាញជាតិ និងជាពិសេសគឺជាការជាន់ឈ្លីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ។
សម្រាប់លោកទាំងបី រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមានគោលការណ៍យ៉ាងច្បាស់លាស់បំផុត នោះគឺយកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍ និងយកការអភិវឌ្ឍដើម្បីពង្រឹងសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង