**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ញេីញប្រគល់ ពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់របស់ព្រះ វិហារក្រុមជំនុំ ម៉េតូឌីស ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្តខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ មហោស្រព  ណូអែល នៃក្តីស្រលាញ់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នាទីលានស្មៅធម្មជាតិ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន ដែលបានរៀបចំឡេីងដោយក្រុមជំនុំ ម៉េតូឌីស នៃខេត្តបន្ទាយមានជ័យ ដែលមានលោក គឹម វិវឌ្ឍ ជាអ្នកដឹកនាំ។

ក្នុងនាឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្តខេត្ត បានលើកឡើងថា កីឡា រស់ក្នុងសន្តិភាព កីឡាធ្វើឲ្យយើងបង្កើតបាននូវសុខភាព មិត្តភាព សាមគ្គីភាព  និងជួយឲ្យយើងនៅឆ្ងាយពីអំពើអបាយមុខផ្សេងៗ កីឡាបានផ្តល់ប្រយោជន៍ដល់មនុស្សយ៉ាងច្រើន បើយើងប្រព្រឹត្តវាបានជាប់លាប់ល្អ ដែលរួមមានដូចជា៖ ផ្តល់នូវបរិយាកាសរីករាយ មិត្តភាព សាមគ្គីភាព និងភារតភាព មានចិត្តអំណត់ និងគ្មានការគុំគួន រាងកាយមាំមួនល្អ និងលូតលាស់បានល្អ មានភាពរហ័សរហួន មិនស្ពឹកស្រពន់ មានសុខភាពល្អ មានបញ្ញាឈ្លាស់វៃ ផងដែរ ជាមួយគ្នានោះដែរ លោកក៍បានក្រើនរំលឹកដល់កីឡាករ ថា ក្រុមកីឡាករនីមួយៗ ត្រូវខិតខំហ្វឹកហាត់ឲ្យបានល្អ ដើម្បីបង្កើនសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសបន្ថែមទៀត ដើម្បីយកជ័យជំនះជូនក្រុមរបស់ខ្លួន និងពង្រឹងសមត្ថភាពដើម្បីអាចប្រកួតប្រជែង ជាមួយស្ថាប័នផ្សេងៗទៀតបាន។

លោក គឹម វិវឌ្ឍ ដែលជាគ្រូគង្វាលនៃក្រុមជំនុំ មេតូឌីស្ទ ខេត្តបន្ទាយមានជ័យ និជាអគ្គនាយកវិទ្យុ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ក្នុងឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណងមិនត្រឹមតែបំផុសស្មារតី ចលនាយុវជនឲ្យចូលចិត្ត និងស្រឡាញ់វិស័យកីឡាប៉ុណ្ណោះទេ តែបំណងសំខាន់នោះគឺ ចែករំលែកបទពិសោធន៍ ពិសេសមិនយកពេលវេលា ទៅប្រព្រឹត្តអំពើខុសឆ្គង ក្នុងសង្គមដូចជា សេពគ្រឿងញៀន និងបោះបង់ការសិក្សាជាដើម។ ក៏ដូចជារឹងចំណងនៃក្តីស្រលាញ់ ក្នុងឱកាស  មហោស្រពណូលអែល នៃក្តី្រសលាញ់ ហេីយជារៀងរាល់ឆ្នាំ ក្រុមជំនុំ ម៉េតូឌីស តែងតែរៀបចំព្រឹត្តិការណ៍កំសាន្ត សប្បាយផ្សេងៗ ដល់ប្រជាពលរដ្ធនៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។

ជាចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីក៏បានប្រកាសជាលទ្ធផល ក្រុមដែលលេីកពានរង្វាន់ លេខ១ បានទៅលេីក្រុមមហាជន ទទួលបានពាន ១ និងអមទឹកប្រាក់ចំនួន ៦០ម៉ឺនរៀល និងលោកឧត្តមសេនីយ៍ត្រី បោន ប៑ិន បានឧបត្ថម្ភពីលើចំនួន ១លានរៀលបន្ថែមទៀត លេខ២ បានទៅលេី ក្រុមរដ្ធបាលក្រុង សិរីសោភ័ណ អមដោយទឹកប្រាក់ ៤០ ម៉ឺនរៀលនិងលោកឧត្តមសេនីយ៍ត្រី បោន ប៑ិន បានឧបត្ថម្ភពីលើចំនួន ៨០ម៉ឺនរៀលបន្ថែមទៀត លេខ៣ បានទៅលេីក្រុមសាលាខេត្ត បន្ទាយមានជ័យ អមទឹកប្រាក់៣០ ម៉ឺនរៀល និងលោកឧត្តមសេនីយ៍ត្រីបោន ប៑ិន បានឧបត្ថម្ភពីលើចំនួន ៧០ម៉ឺនរៀល លេខ៤ បានទៅលេីក្រុមម៉េតូឌីស ព្រះពរ Power Cross អមជាមួយទឹកប្រាក់ ៣០ ម៉ឺនរៀល លោកឧត្តមសេនីយ៍ត្រីបោន ប៑ិន បានឧបត្ថម្ភពីលើ ចំនួន ៧០ ម៉ឺនរៀលបន្ថែមទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង