នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣៥ នាទីល្ងាច កម្លាំងជំនាញនៃអធិការដ្ឋានស្រុកវាលវែង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលប្រម៉ោយបានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកព្រាលផ្លូវជាតិលេខ ៥៥ ស្ថិតក្នុងភូមិស្ទឹង ឃុំប្រម៉ោយ ស្រុកវាលវែង
ជនសង្ស័យដែលបានឃាត់ខ្លួន
១-ឈ្មោះ មឿន សុីណា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ រស់នៅចំណុចច្រកព្រាលភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង
២-មានឈ្មោះ ផុន ប្រុសពៅ ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កសិករ រស់នៅចំណុចច្រកព្រាលភូមិស្ទឹងថ្មី ឃុំប្រម៉ោយស្រុកវាលវែង
រកឃើញវត្ថុតាងរួមមាន៖
១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១៣ កញ្ចប់ដោយមានទម្ងន់សាច់ថ្នាំសុទ្ធ ២៨.៦៥ ក្រាម
២-កាបូបលុយចំនួន០២
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីអនុវត្តន៍បន្តតាមនីតិវិធីច្បាប់៕

