**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី៖ គិតត្រឹមខែធ្នូនេះ ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំតាមប្រព័ន្ធអនឡាញ ដែលអនុវត្តនៅភ្នំពេញ និងសៀមរាប មានអ្នកចុះឈ្មោះប្រើប្រាស់សេវាជាង១ពាន់គណនី

ភ្នំពេញ៖ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា គិតត្រឹមខែធ្នូនេះ ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៉ីប៉ូតែក និងបញ្ចាំ ដែលអនុវត្តនៅភ្នំពេញ និងសៀមរាប មានអ្នកចុះឈ្មោះប្រើប្រាស់សេវាជាង១ពាន់គណនី។

ការបញ្ជាក់របស់លោកជំទាវ ធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការដាក់ឱ្យប្រើប្រាស់សេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំតាមប្រព័ន្ធអនឡាញ» ជូនដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី, អង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីភូមិបាលក្រុង ស្រុក ខណ្ឌ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តទាំង២៥ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នាទីស្ដីការក្រសួង។​

គួរជម្រាបជូនថា នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ, ក្រសួងរៀបចំដែនដី តាមរយៈក្រុមការងារបរិវត្តកម្មឌីជីថល បាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈ ក្នុងគោលដៅឆ្ពោះទៅសម្រេចបាននូវគោលនយោបាយគន្លឹះ ក្នុងការចុះបញ្ជីដីបង្ហើយ, សេវាគាប់ចិត្ត និងបរិយាកាសគ្មានវិវាទ ហើយក៏ដើម្បីឆ្លើយតបនឹងការងារអាទិភាព ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

ក្នុងការអនុវត្តនូវគោលនយោបាយសេវាគាប់ចិត្ត ក្រសួងបាននិងកំពុងប្រែក្លាយការផ្ដល់សេវាសាធារណៈ ទៅជាប្រព័ន្ធឌីជីថល ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការផ្ដល់សេវាលឿនរហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត តួយ៉ាងដូចជាសេវាលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ ដែលបានប្រតិភូកម្មឱ្យមន្ទីររៀបចំដែន នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី-ខេត្ត។

ទន្ទឹមនោះ រាជធានីភ្នំពេញ គឺជាទីតាំងដំបូងគេបង្អស់ ដែលសេវាសាធារណៈទាំង៤ខាងលើនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់សាកល្បងតាមប្រព័ន្ធអនឡាញដោយជោគជ័យ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ហើយក៏បានបន្តដាក់ឱ្យប្រើប្រាស់ ក្នុងភូមិសាស្រ្តខេត្តសៀមរាប កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។

គិតត្រឹមខែធ្នូនេះ ប្រព័ន្ធលក់ផ្ដាច់ អំណោយផ្ដាច់ ហ៊ីប៉ូតែក និងបញ្ចាំ ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប មានអ្នកចុះឈ្មោះប្រើសេវាសរុបចំនួន ១,៨៦០គណនី ហើយមានការប្រើប្រាស់សេវាសាធារណៈអនឡាញនេះ សរុបចំនួន ១៣,៧៥៧លើក។ ក្នុងនោះ ចាប់ពីខែសីហា ដល់ខែធ្នូនេះ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានការប្រើប្រាស់ចំនួន ១៣,៥៤៩លើក ដោយសេវាលក់/អំណោយផ្ដាច់មានចំនួន ៧,៦០៤លើក, ហ៊ីប៉ូតែកចំនួន ៤,២៦៩លើក និងលុបបន្ទុកចំនួន ១,៦៧៦លើក។ ចំណែកនៅខេត្តសៀមរាប ចាប់ពីដើមខែវិច្ឆិកាមក មានការប្រើប្រាស់សរុបចំនួន ២០៨លើក ដោយសេវាលក់/អំណោយផ្ដាច់មានចំនួន ១០៩លើក, ហ៊ីប៉ូតែកចំនួន ៧១លើក និងលុបបន្ទុកចំនួន ២៨លើក ៕

អត្ថបទដែលជាប់ទាក់ទង