**ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម ហួត ហាក់ អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ Senai International Airport ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព**ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវដល់យុវជនបន្តធ្វើសកម្មភាពមនុស្សធម៌ រួមជាមួយអជ្ញាធរ និងអង្គការដៃគូនានា ដើម្បីលើកកម្ពស់ការអភិវឌ្ឍខេត្តកំពង់ចាម ឱ្យកាន់តែរីកចម្រើន**ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវឈរលើគោលការណ៍ នវានុវត្តន៍ ប្រសិទ្ធភាព គុណភាព សមភាព និងគុណធម៌**រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី**កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមចិន RedNote មានអ្នកប្រើប្រាស់ថ្មីជិត ៣លាននាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ**លោក Mike Pence ៖ សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួន នៅតំបន់ប៉ាស៉ីហ្វិកនោះទេ ហើយរដ្ឋបាលអាមេរិកថ្មី ក៏គួរតែប្តេជ្ញាចិត្តផ្តល់ឱ្យតៃវ៉ាន់ នូវមធ្យោបាយដើម្បីការពារខ្លួនបន្តទៀត**សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចាត់តំណាងនាំយកសាររំលែកទុក្ខ និងថវិកាចូលរួមបុណ្យសពមន្ដ្រីស៉ីម៉ាក់២រូប ដែលពលីនៅក្នុងពេលបំពេញការងារ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូអន្តរក្រសួងធ្វើទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប និងចុះពិនិត្យបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប**អភិបាលខេត្តប៉ៃលិន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីទូទាំងខេត្តប៉ៃលិនដែលខិតខំយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់**អ្នកវិនិយោគនិងសង្គមស៊ីវិលរំពឹងទុកខ្ពស់ពីកិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ រវាងកម្ពុជានិងចិន នៅឆ្នាំ២០២៥**មន្ត្រីជំនាញ ចុះបំពេញបែបបទចុះបញ្ជីផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនថ្នាក់ដឹកនាំ មន្ត្រី និងក្រុមគ្រួសារសាច់ញាតិ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម ក្រសួងការពារជាតិ**ស្ថានភាពទូទៅថ្ងៃទីមួយ នៃការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម វាយតម្លៃជាវិជ្ជមានចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខ**ក្រសួងមហាផ្ទៃ នឹងធ្វើការបោះពុម្ពទិន្នន័យ និង QR Code ដើម្បីបិទលើសន្លឹក លិខិតឆ្លងដែនជនបរទេស ជំនួសការប្រើប្រាស់សន្លឹកទិដ្ឋាការស្អិត និងឬការប្រថាប់ត្រាជំនាញអន្តោប្រវេសន៍**ឱកាសការងារ! គិតត្រឹមថ្ងៃទី ១៧ ខែមករា នេះ មានការងាររហូតដល់ទៅចំនួន ៦៦ ៧១៧ កន្លែង កំពុងរង់ចាំអ្នក**ក្រសួងសាធារណការ ជូនដំណឹងពីការធ្វើនាវាចរណ៍ នៅតំបន់សិក្សាគម្រោងសាងសង់ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ**បទវិភាគ៖ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិននិងអាមេរិកស្ថិតនៅលើប្រជាជន**លោក Han Zheng តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននឹងចូលរួមពិធីឡើងកាន់មុខតំណែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក**ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្ត​នាំយកប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនទី​បញ្ជាការ​ស្រាល​ចំនួន​ ៤​ នៅក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងស្រុកសន្ទុក

លោកជំទាវបណ្ឌិត ជា សិរី ចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាល នៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធាណរដ្ឋកូរ៉េ។

សន្និសីទប្រចាំឆ្នាំនេះផ្តោតលើប្រធានបទសំខាន់ៗដែលកើតឡើងជុំវិញពិភពលោក។ សម្រាប់ឆ្នាំ២០២៤នេះ អង្គសន្និសីទបានពិភាក្សាអំពីជោគវាសនានៃសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០២៥ខាងមុខ ក៏ដូចជាផលប៉ះពាល់នៃការបែងចែកសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ីទៅជាតំបន់សេដ្ឋកិច្ចតាមសក្តានុពលផ្សេងៗគ្នា។

នៅចំពោះមុខវាគ្មិន និងគណៈប្រតិភូមកពីធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកចំនួន ១៨ ផ្សេងទៀត លោកជំទាវ ទេសាភិបាល បានលើកឡើងពីសម្ពាធលើឯករាជ្យភាពរបស់ធនាគារកណ្តាល ក្នុងការអនុវត្តនិងដឹកនាំនយោបាយរូបិយវត្ថុ ជាពិសេសធនាគារកណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយសម្ពាធនេះបានកើតឡើងមកពីមុខព្រួញចំនួនពីរ។

មុខព្រួញទី១គឺការទប់ស្កាត់ការកើនឡើងនៃអតិផរណាដ៏ខ្ពស់ ដែលកើតឡើងដោយសារកត្តាអាក់ខានក្នុងការផ្គត់ផ្គង់ក្នុងបរិការណ៍នៃសង្រ្គាមនិងជម្លោះភូមិសាស្រ្តនយោបាយ។ ក្នុងមុខព្រួញនេះ ធនាគារកណ្តាលភាគច្រើនត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយសម្ពាធអតិផរណា។ ជាផលវិបាក វិធានការនេះបានដាក់សម្ពាធបន្ថែមលើកំណើនសេដ្ឋកិច្ចកំពុងមានល្បឿនយឺតស្រាប់។

មុខព្រួញទី២ ធនាគារកណ្តាលក្នុងប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ ត្រូវបង្ខំចិត្តកែសម្រួលនយោបាយរូបិយវត្ថុ ជាពិសេស អត្រាការប្រាក់គោល ឱ្យស្របតាមជំហរនយោបាយរូបិយវត្ថុរបស់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជា សហរដ្ឋអាមេរិក ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បើទោះបីជាអតិផរណានៅប្រទេសទាំងនោះស្ថិតនៅកម្រិតទាបក្តី។ វិធានការសម្រួលនយោបាយរូបិយវត្ថុនេះនឹងដាក់សម្ពាធលើកិច្ចខំប្រឹងប្រែងដើម្បីជំរុញកំណើន។

ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងពីអនុសាសន៍ជាគោលនយោបាយ សម្រាប់ជំរុញកំណើនក្នុងស្ថានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន តាមរយៈការលើកកម្ពស់ផលិតភាព ជាពិសេស ការចាប់យកបច្ចេកវិទ្យានិងនវានុវត្តន៍ ដូចជា បញ្ញាសិប្បនិម្មិត្ត (AI) និងការប្រែក្លាយទៅជាសេដ្ឋកិច្ចបៃតងជាដើម ៕

អត្ថបទដែលជាប់ទាក់ទង