ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) កម្មករនិយោជិតទាំងអស់ត្រូវបំពេញលក្ខខណ្ឌមួយចំនួន

ភ្នំពេញ៖ ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) កម្មករនិយោជិតទាំងអស់ត្រូវបំពេញលក្ខខណ្ឌមួយចំនួនរួមមាន៖ បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន , បានបង់ភាគទានមក ប.ស.ស. យ៉ាងតិច១២ខែ, មានអាយុយ៉ាងតិច៦០ឆ្នាំ។
តើអត្ថប្រយោជន៍អ្វីខ្លះដែលត្រូវទទួលបាន ពេលក្លាយជាសោធនិក? មែនហើយ បន្ទាប់ពីក្លាយជាសោធនិក សមាជិក ប.ស.ស. នឹងទទួលបានអត្ថប្រយោជន៍ដូចខាងក្រោម៖ទទួលបានប្រាក់សោធនជរាភាពជាប្រចាំខែ, ទទួលបានការព្យាបាលនៅមន្ទីពេទ្យដៃគូ ប.ស.ស. ដោយឥតបង់ថ្លៃ, ទួលបានប្រាក់វិភាជន៍បូជាសពនៅពេលទទួលមរណភាព, ទទួលបានប្រាក់សោធនឧត្ដរជីវី(នៅពេលអ្នកចូលនិវត្តន៍, ទទួលមរណភាព ប្ដី ឬប្រពន្ធ និងកូននៅក្នុងបន្ទុកនឹងទទួលបានប្រាក់ ៤៥ភាគរយ នៃប្រាក់ចូលនិវត្តន៍របស់អ្នកចូលនិវត្តន៍)។
ចំណាំ៖ នៅពេលដល់អាយុយ៉ាងតិច ៦០ឆ្នាំ កម្មករនិយោជិតមានសិទ្ធិស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង៕

