**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ចិនព្រមានចាត់វិធានការឆ្លើយតប ប្រឆាំងនឹងប្រទេសលីទុយអានី បន្ទាប់ពីមានការបណ្តេញបុគ្គលិកស្ថានទូតចិន ៣នាក់

ប៉េកាំង៖ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទ ទី២ ខែធ្នូនេះ បានព្រមានចាត់វិធានការឆ្លើយតប ប្រឆាំងនឹងប្រទេសលីទុយអានី បន្ទាប់ពីមានការបណ្តេញបុគ្គលិកស្ថានទូតចិន ៣នាក់ ស្របពេលទំនាក់ទំនងប្រទេសទាំងពីរ មិនសូវល្អស្រាប់ ព្រោះតែទំនាក់ទំនងតៃវ៉ាន់ ជាមួយទីក្រុងវីលនីញូស ក៏ដូចជាការសង្ស័យដែលថាកប៉ាល់ចិន ជាប់ពាក់ព័ន្ធក្នុងការបំផ្លាញ ខ្សែកាបសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «ចិនថ្កោលទោសយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះសកម្មភាពញុះញង់ និងបង្កហេតុ។ ចិនអំពាវនាវឱ្យលីទុយអាលី បញ្ឈប់ជាបន្ទាន់នូវសកម្មភាព បង្កផលប៉ះពាល់ដល់ អធិបតេយ្យ និងបូរណភាពទឹកដីរបស់ចិន ហើយឈប់បង្កើតផលវិបាកដល់ទំនាក់ទំនងទ្វេភាគី»។

កាលពីសប្តាហ៍មុន ក្រសួងការបរទេសលីទុយអានី បានប្រកាសថា បុគ្គលិកស្ថានទូតចិន ៣នាក់មិន អាចឱ្យស្ថិត នៅក្នុងប្រទេសលីទុយអានីទៀតទេ។ ក្រសួងមិនបានផ្តល់ហេតុផលច្បាស់លាស់ទេ ដោយគ្រាន់តែលើកឡើងពីសកម្មភាព ដែលបំពានលើអនុសញ្ញាទីក្រុងវីយែន និងច្បាប់នៃសាធារណរដ្ឋលីទុយអានី។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងវីលនីញូស និងទីក្រុងប៉េកាំងមានភាពតានតឹងរួចទៅហើយ បន្ទាប់ពីលីទុយអានី នៅក្នុងឆ្នាំ ២០២១ អនុញ្ញាតឱ្យតៃវ៉ាន់បើកស្ថានទូតមួយ ដោយប្រើឈ្មោះកោះតៃវ៉ាន់តែម្តង។ ដោយឡែក ខ្សែកាបក្រោមសមុទ្រពីរខ្សែ បានរងការខូចខាតកាលពីខែមុន ក្នុងដែនទឹករបស់ស៊ុយអែត រួមទាំងមួយខ្សែរត់កាត់ក្រោមកោះ Gotland ពីស៊ុយអែត ទៅលីទុយអានី។ មានសង្ស័យថាកប៉ាល់ចិន Yi Peng 3 បានបើកបរឆ្លងកាត់ទីនោះ ពេលខ្សែកាបត្រូវកាត់ផ្តាច់ ហើយចិនក៏បានសហការស៉ើបអង្កេត៕

អត្ថបទដែលជាប់ទាក់ទង