**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

អតីតរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល ថាក្រុមអ្នកប្រកាន់ខ្ជាប់គោលការណ៍ ក្នុងគណៈរដ្ឋមន្រ្តីស្តាំនិយមរបស់ លោក Netanyahu កំពុងស្វែងរកការបណ្តេញជនជាតិប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សា

ហ៊្សេរុយាសាឡិម៖ អតីតរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Moshe Yaalon បាននិយាយថា ក្រុមអ្នកប្រកាន់ខ្ជាប់គោលការណ៍ នៅក្នុងគណៈរដ្ឋមន្រ្តីស្តាំនិយមរបស់ លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu កំពុងស្វែងរកការបណ្តេញជនជាតិប៉ាឡេស្ទីន ចេញពីភាគខាងជើងតំបន់ហ្កាហ្សា ហើយចង់បង្កើតការតាំងទីលំនៅ របស់ជនជាតិជ្វីហ្វនៅទីនោះឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ ២០២៤។

លោក Yaalon បានប្រាប់ទូរទស្សន៍ Kan របស់អ៉ីស្រាអែល កាលពីថ្ងៃអាទិត្យកន្លងទៅថា «ខ្ញុំត្រូវបានគេបង្ខំឱ្យព្រមាន អំពីអ្វីដែលកំពុងកើតឡើងនៅទីនោះ ហើយក៏មានការលាក់បាំងពីអ្វីដែលបានកើតឡើងដែរ។ ឧក្រិដ្ឋកម្ម​សង្គ្រាម​កំពុង​ត្រូវ​បាន​ប្រព្រឹត្ត»។ ដោយឡែក គណបក្ស Likud របស់លោក Netanyahu ចោទប្រកាន់លោក Yaalon ថាផ្សព្វផ្សាយការភូតកុហក ខណៈរដ្ឋមន្ត្រីការបរទេស លោក Gideon Sa’ar ប្រធានក្រុមស្តាំនិយមតូចមួយនៃគណបក្ស និយាយថា វាជាការលើកឡើងដែលគ្មានមូលដ្ឋាន។

គួរបញ្ជាក់ថា លោក Yaalon គឺជាអតីតអគ្គសេនាធិការកងទ័ព ដែលបម្រើការជារដ្ឋមន្ត្រីការពារជាតិ ក្រោមអាណត្តិលោក Netanyahu ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៦ ហើយក៏ត្រូវបានគេស្គាល់ថាជាអ្នករិះគន់យ៉ាងខ្លាំងក្លា ទៅលើលោកនាយករដ្ឋមន្ត្រីចាប់តាំងពីពេលនោះមក។

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីខែមុន បានចេញដីកាចាប់ខ្លួន លោក Netanyahu និងរដ្ឋមន្រ្តីការពារជាតិមុន លោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងសង្រ្គាមហ្កាហ្សា។ ប៉ុន្តែអ្នកទាំងពីរ បានបដិសេធការចោទប្រកាន់៕

អត្ថបទដែលជាប់ទាក់ទង