**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ

ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ

កង់ប៉េរ៉ា៖ ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា បានជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលីពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ ទាក់ទងនឹងការហាមឃាត់ប្រព័ន្ធផ្សព្វសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី អាន់តូនី អាល់បាណេស ចង់អនុម័តសេចក្តីព្រៀងច្បាប់ជុំវិញការគ្រប់គ្រងដ៏តឹងតែងបំផុតមួយ លើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កុមារ។ សេចក្តី ព្រាង ច្បាប់ នេះ ត្រូវ បាន ដាក់ ជូន សភា កាល ពី សប្តាហ៍ មុន ហើយ បាន បើក ឱ្យ មាន ការ បញ្ចេញ មតិ តែ មួយ ថ្ងៃ ប៉ុណ្ណោះ។ ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា បានអះអាងនៅក្នុងការដាក់ស្នើរបស់ពួកគេថា រដ្ឋាភិបាលគួរតែរង់ចាំលទ្ធផលនៃការសាកល្បងការផ្ទៀងផ្ទាត់អាយុមុនពេលដំណើរការ។

ប្រព័ន្ធផ្ទៀងផ្ទាត់អាយុអាចរួមបញ្ចូលជីវមាត្រ ឬការកំណត់អត្តសញ្ញាណ។ ក្រុមហ៊ុនមេតា បានលើកឡើងថា៖«ទាំងឧស្សាហកម្ម និងប្រជាជនអូស្ត្រាលីនឹងមិនយល់ពីធម្មជាតិ ឬទំហំនៃការធានាអាយុដែលតម្រូវដោយសេចក្តីព្រៀងច្បាប់ ឬផលប៉ះពាល់នៃវិធានការបែបនេះលើប្រជាជនអូស្ត្រាលី។ សេចក្តីព្រៀងច្បាប់នេះ គឺមិនស៊ីសង្វាក់គ្នា និងគ្មានប្រសិទ្ធភាពទេ។ ច្បាប់នេះនឹងបង្ខំឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ចាត់វិធានការសមហេតុផល ដើម្បីធានាបាននូវការការពារការផ្ទៀងផ្ទាត់អាយុ»។

សូមជម្រាបថា ក្រុមហ៊ុនអាចនឹងត្រូវបានផាកពិន័យរហូតដល់៣២លានដុល្លារ សម្រាប់ការបំពានប្រព័ន្ធច្បាប់នេះ។ គណបក្សសេរីនិយមត្រូវបានគេរំពឹងថា នឹងគាំទ្រសេចក្តីព្រាងច្បាប់នេះ ទោះបីជាសមាជិកសភាឯករាជ្យមួយចំនួនបានចោទប្រកាន់រដ្ឋាភិបាល ជុំវិញការប្រញាប់ប្រញាល់លើការអនុម័តច្បាប់នេះក៏ដោយ។

ជុំវិញរឿងរ៉ាវនេះ ក្រុមហ៊ុនទិកតុកបានអះអាងថា សេចក្តីព្រៀងច្បាប់នេះខ្វះភាពច្បាស់លាស់ ជាមួយនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការអនុម័តវិក័យប័ត្រ ដោយមិនមានការពិគ្រោះលម្អិតជាមួយអ្នកជំនាញ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម អង្គការសុខភាពផ្លូវចិត្ត និងមនុស្សវ័យក្មេង។

លោក អ៊ីឡុន ម៉ាស បានលើកឡើងពីការព្រួយបារម្ភថា ច្បាប់នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់សិទ្ធិមនុស្សរបស់កុមារ និងយុវជន រួមទាំងសិទ្ធិរបស់ពួកគេក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន។ ជាចុងក្រោយ មហាសេដ្ឋីអាម៉េរិករូបនេះបានអះអាងថា ច្បាប់នេះហាក់ដូចជាឈ្នាន់ ដើម្បីគ្រប់គ្រងការចូលប្រើអ៊ីនធឺណិត៕

អត្ថបទដែលជាប់ទាក់ទង