**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានបរិច្ចាគថវិកាចូលរួមក្នុងកិច្ចអភិវឌ្ឍកម្ពុជា ពិសេសវិស័យអប់រំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Park Jung-wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាសហអធិបតី ក្នុងពិធីអបអរសាទរគម្រប់ខួប២០ឆ្នាំ របស់អង្គការហ្គូដណេប៊ឺសកម្ពុជា(Good Neighbor Cambodia) និងមានការចូលរួមពី លោកនាយកប្រចាំប្រទេសអង្គការរហ្គូដណេប៊ឺសកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអភិបាលខេត្ត តំណាងដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់។

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់អង្គការរហ្គូដណេប៊ឺសកម្ពុជាតាំងពីឆ្នាំ២០០៤មក ក្នុងការចូលរួមគាំទ្រចក្ខុវិស័យ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសកម្ពុជារបស់រាជរដ្ឋាភិបាល ក៏ដូចជាបានជួយគាំទ្រលើគម្រោង ODA (Official Development Assistance) របស់សាធារណរដ្ឋកូរ៉េ និងបន្តជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលកូរ៉េ អង្គការរហ្គូដណេប៊ឺសកម្ពុជា និងដៃអភិវឌ្ឍន៍ទាំងអស់ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ក្នុងការជំរុញ ការអភិវឌ្ឍសហគមន៍ លើកកម្ពស់គម្រោងអភិវឌ្ឍន៍ គាំទ្របន្ថែមលើវិស័យអប់រំ និងជាពិសេសលើកកម្ពស់សុខុមាលភាពប្រជាជន។

មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរថ្ងៃគម្រប់២០ឆ្នាំ របស់អង្គការហ្គូដណេប៊ឺសកម្ពុជា(Good Neighbor Cambodia) និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលអង្គការហ្គូដណេប៊ឺសកម្ពុជាសម្រេចបាននាពេលកន្លងមក។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសហការីរបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡាក៏ដូចជាចូលរួមក្នុងកិច្ចអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅបម្រើផលប្រយោជន៍របស់កុមារ និងប្រជាជនកម្ពុជានាពេលកន្លងមក។

ក្នុងរយៈពេល២០ឆ្នាំនេះ អង្គការហ្គូដណេប៊ឺសកម្ពុជា(Good Neighbor Cambodia) បានបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្មក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងការអភិវឌ្ឍប្រទេសជាតិដោយផ្តោតជាសំខាន់លើកម្មវិធីអភិវឌ្ឍន៍ រួមមាន៖ ១). ផ្នែកគាំពារកុមារ ២). វិស័យអប់រំ ៣). វិស័យសុខាភិបាល ៤). ផ្នែកទឹកស្អាត អនាម័យល្អ ៥). វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ៦). ផ្នែកបរិស្ថាន ៧). ផ្នែកបង្កើនប្រាក់ចំណូលជូនប្រជាជនសហគមន៍ ៨). ផ្នែកការស្វែងរកមតិគាំទ្រ និង៩). ផ្នែកជំនួយសង្រ្គោះបន្ទាន់ និងការឆ្លើយតបលើគ្រោះមហន្តរាយ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជននិងរដ្ឋាភិបាលកូរ៉េ ដែលបានបរិច្ចាគថវិកាចូលរួមក្នុងកិច្ចអភិវឌ្ឍកម្ពុជា ជាពិសេសចំពោះវិស័យអប់រំ យុវជន និងកីឡា។

សារជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការហ្គូដណេប៊ឺសកម្ពុជា(Good Neighbor Cambodia) អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ព្រមទាំងសហគមន៍ទាំងអស់ ដែលបានសហការ និងចូលរួមគាំទ្រក្នុងការបំពេញបេសកកម្មរបស់អង្គការរហ្គូដណេប៊ឺសកម្ពុជា និងបានលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចសហការឱ្យបានល្អជាមួយអង្គការហ្គូដណេប៊ឺសកម្ពុជាលើគម្រោងនានា ដើម្បីបង្កើតឱកាសដល់សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យទទួលបានប្រយោជន៍កាន់តែច្រើនថែមទៀតចេញពីការអនុវត្តកម្មវិធីអភិវឌ្ឍន៍៕

អត្ថបទដែលជាប់ទាក់ទង