**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។

ថ្លែងទៅកាន់កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤, នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុក កិច្ចប្រជុំនេះបង្ហាញពីការប្តេជ្ញាចិត្តជានិរន្តរ៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។

ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងការពារជាតិជាតិកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៨ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា អមដោយនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេសបានបន្តចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន លើកទី ១៤ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវបន្តទៀត ។

កិច្ចប្រជុំ នេះមានការចូលរួមពីនាយឧត្តមនាវី តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណៈរដ្ឋ ប្រជាមានិតចិន ព្រមទាំងរដ្ឋមន្រ្តីការពារជាតិ ក្នុងប្រទេសអាស៊ាន។

ថ្លែងបើកកិច្ចប្រជុំនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានបញ្ជាក់ថា កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ  អាស៊ាន-ចិន បានផ្តល់ឱកាសយ៉ាងល្អដល់ប្រទេសចិន និង អាស៊ានក្នុងការចែករំលែកបទពិសោធន៍ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ទៅលើវិស័យសន្តិសុខអោយកាន់តែរីកចំរើន។

លោកបានបន្តថាក្នុងរយៈពេលជាង ៣៣ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតដៃគូសន្ទនារវាងអាស៊ាន-ចិន តាំងពីឆ្នាំ ១៩៩១ កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិនត្រូវបានពង្រឹងទៅលើវិស័យជាច្រើនរួមមានទាំងវិស័យនយោបាយ កិច្ចសហប្រតិបត្តិការវិស័យការពារជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងនោះប្រទេសចិន នៅរក្សាជាដៃគូពាណិជ្ជកម្មធំជាងគេបំផុត របស់អាស៊ាន ចាប់តាំងពីឆ្នាំ២០០៩ ហើយប្រទេសតំបន់អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំ ក្នុងរយៈពេល៣ ឆ្នាំចុងក្រោយនេះ ចាប់តាំងពីឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ននេះ។

រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានបញ្ជាក់ទៀតថា៖ «នៅក្នុងតំបន់ និង ពិភពលោក បានជួបនឹងបញ្ហាប្រឈម បញ្ហាប្រពៃណី និងមិនប្រពៃណីជាច្រើន ដែលបញ្ហាស្មុកស្មាញទាំងនេះ បានផ្តល់ផលប៉ះពាល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។

ក្នុងន័យនេះប្រទេសក្នុងអាស៊ានត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការ ការជឿជាក់ និងយោគយល់គ្នាដោយផ្អែកលើកការសាមគ្គីគ្នា ការជឿទុកចិត្ត និងរក្សាតួនាទីជាស្នូលរបស់អាស៊ាន ដើម្បីបង្ហាញនូវមាគ៌ានៅក្នុងតំបន់ឱ្យឆ្លើយតបទៅនឹងបញ្ហាសន្តិសុខ។

លោកបានបញ្ជាក់ថា៖ «អាស៊ាន និងចិនមានទំនាក់ទំនងសហប្រតិបត្តិការជាយូរអង្វែងមកហើយ ហើយក្នុងរយៈពេល ៣៣ឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ បានបន្តរីកចម្រើនកាន់តែខ្លាំងឡើង។ តាមរយៈលំហាត់សមយុទ្ធរួមគ្នា គំនិតផ្តួចផ្តើមក្នុងការកសាងសមត្ថភាព និងអន្តរកម្មយ៉ាងទៀងទាត់ យើងបានសម្រេចជោគជ័យយ៉ាងច្រើនក្នុងការដោះស្រាយបញ្ហាសន្តិសុខរួម និងលើកកម្ពស់ការ កសាងជំនឿទំនុកចិត្ត»។

នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា កម្ពុជាសូមកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ដែលបង្កឡើងដោយគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាម ជាពិសេសតាមរយៈជំនួយដ៏មានតម្លៃរបស់ចិនដល់បណ្តាប្រទេសជាសមាជិកអាស៊ានដែលរងផលប៉ះពាល់មួយចំនួន និងចំពោះមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (ARMAC)។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្រដ៏ល្អរបស់ប្រទេសចិនមកដល់កម្ពុជា ក្នុងការធ្វើជាសហប្រធាននៃក្រុមការងារជំនាញកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសកម្មភាពកម្ចាត់មីនដើម្បីមនុស្សធម៌ (EWG on HMA) សម្រាប់វដ្តឆ្នាំ២០២១-២០២៤។
នាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងក្តីសង្ឃឹមថា ប្រទេសចិននឹងបន្តឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាព និងវិបុលភាព ដែលជាកត្តារួមចំណែកឱ្យបានកាន់តែច្រើនឡើងថែមទៀតដល់ការរក្សាសន្តិសុខ ស្ថិរភាព និងវិបុលភាពនៃតំបន់និងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង