គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ទីក្រុងប៉ាគូ ប្រទេសអាស៊ែបៃហ្សង់ ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំជាន់ខ្ពស់ការវិនិយោគលើការអភិវឌ្ឍន៍ធនធានមនុស្សធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងសន្និសីទបណ្តាភាគីលើកទី២៩ (COP29)។
កិច្ចប្រជុំបានសម្រេចនូវលទ្ធផល ការប្រកាសដាក់កិច្ចសហប្រតិបត្តិការការផ្តួចផ្តួមទីក្រុងបាគូ COP29 ស្តីពីការអភិវឌ្ឍន៍ធនធានមនុស្សធន់ការប្រែប្រួលអាកាសធាតុ និងការអនុម័តលើគោលការណ៍សម្រាប់អភិវឌ្ឍន៍ធនធានមនុស្សធនការប្រែប្រួលអាកាសធាតុ៕

