**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ

ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី១ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ចំពោះការបើកនេះ ធ្វើឡើងនាម៉ោង០៤៖០០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ការបើកផ្តល់ខាងលើធ្វើឡើង តាមរយៈប្រព័ន្ធធនាគារដៃគូ ដូចខាងក្រោម៖

១៖ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ អាចទៅបើកប្រាក់សោធន បានតាមប្រព័ន្ធធនាគារកាណាឌីយ៉ា ក.អ. នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសដោយត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី របស់ធនាគារកាណាឌីយ៉ា ក.អ. និងអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។

២៖ សម្រាប់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក ដែលមានអាសយដ្ឋាន នៅតាមបណ្តាខេត្តទាំង២៤ អាចទៅបើកប្រាក់សោធនបានតាមប្រព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ី នៅគ្រប់សាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ដោយត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនីរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី និងអត្តសញ្ញាណ ប័ណ្ណសញ្ញាតិខ្មែរ ឬកាតអេធីអឹម (ប្រើតាមទូ ATM)។

ចំពោះប្រាក់គោលនយោបាយ របបសន្តិសុខសង្គមរបស់សពអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងប្រាក់គោលនយោបាយប្រចាំខែ សម្រាប់អ្នកនៅក្នុងបន្ទុក និងកូនកំព្រារបស់សពអតីតមន្ត្រីរាជការស៊ីវិល ត្រូវបានរៀបចំបើកជូនដល់គេហដ្ឋាន ឬសាលាឃុំ/សង្កាត់ ក្រុង ស្រុក/ខណ្ឌ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធ័ជន និងយុវនីតិសម្បទា រាជធានី ខេត្ត។

ក្នុងករណីអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល មានជំងឺមិនអាចទៅបើកប្រាក់សោធន នៅធនាគារបាន ឬទទួលមរណភាព សូមអ្នកនៅក្នុងបន្ទុក និងអ្នកដែលបានទទួលសិទ្ធិ បើកប្រាក់សោធនប្រចាំខែ មេត្តាជូនដំណឹងជាបន្ទាន់មកមូលនិធិជាតិជំនួយសង្គម តាមប្រព័ន្ធទូរស័ព្ទលេខ 015 219 888 និង 092 219 888 ឬគេហទំព័រហ្វេសប៊ុកផេក «មូលនិធិជាតិជំនួយសង្គម»៕

អត្ថបទដែលជាប់ទាក់ទង