**លោក ដូណាល់ ត្រាំ បាននិយាយទៅកាន់បណ្ដាមេដឹកនាំនៃក្រុមប្រទេស G7 ថា «ខ្ញុំជាមេគេ» **កងទ័ពជើងអាកាសថៃ កំពុងហ្វឹកហ្វឺនបាញ់មីស៊ីល លើអាកាស**ព្រះករុណាព្រះមហាក្សត្រ៖ ប្រទេសកម្ពុជាឱ្យតម្លៃខ្ពស់ចំពោះមិត្តភាពប្រពៃណីរវាងកម្ពុជា និងចិន**ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩**អាជ្ញាធរខេត្តរតនគិរីបានចុះបង្ក្រាបឡធ្យូងជិត ១០០ឡ ដែលគ្មានច្បាប់អនុញ្ញាត នៅស្រុកកូនមុំ ខេត្តរតនគិរី**កម្ពុជា ជាប់ឆ្នោតក្លាយជាសមាជិកគណ:កម្មការអន្តររដ្ឋាភិបាល ដើម្បីកិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់អាណត្តិ៤ឆ្នាំ ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០**អាម៉េរិក និង អុីរ៉ង់ ចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា**នគរបាលប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន ៨នាក់ ទៅតុលាការចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**លោក ត្រាំថា លោកមានកិច្ចពិភាក្សាដ៏ល្អជាមួយ លោក ពូទីន និងលោក ហ្សេឡេនស្គី នៅខាងក្រៅកិច្ចប្រជុំ G7 ក្នុងប្រទេសបារាំង**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំជាមួយប្រតិភូ ADB នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២**ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បេីកកិច្ចប្រជុំវិសាមញ្ញលើកទី៦ អាណត្តិទី៤**អភិបាលខេត្តកណ្ដាល ណែនាំការិយាល័យច្រកចេញចូលតែមួយខេត្ត ត្រូវសហការជាមួយអ្នកពាក់ព័ន្ធ ពន្លឿនការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងទាន់ពេលវេលា**ក្រសួងបរិស្ថាន ពង្រឹងសមត្ថភាពសង្គ្រោះបឋមដល់សហគមន៍តំបន់ការពារធម្មជាតិដើម្បីលើកកម្ពស់សុវត្ថិភាពជូនភ្ញៀវទេសចរណ៍នៅតំបន់លម្ហែបៃតង «ភ្នំខ្នងផ្សារ»**ឯកឧត្តម ទេព អស្នារិទ្ធ ក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំយុវជនឱ្យប្រើបច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។

ពិធីបើកនេះមានការអញ្ជើញចូលរួមពីឯកឧត្តម Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម Pakorn Niprapunt អគ្គលេខាធិការក្រុមប្រឹក្សារដ្ឋនៃព្រះរាជាណាចក្រថៃ។ គោលបំណងនៃពិធីនេះ គឺជាការផ្តួចផ្តើមពិភាក្សារៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី ជាអង្គការអន្តររដ្ឋាភិបាលមួយសម្រាប់កិច្ចសហការផ្នែកនីតិកម្មនៅតំបន់អាស៊ីនៅឆ្នាំ២០៣០។

ជាកិច្ចចាប់ផ្តើម, ឯកឧត្តម Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត។

ឯកឧត្តម Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ ក៏បានថ្លែងអំពីគោលបំណងនៃការបង្កើតក្រុមប្រឹក្សានេះ និងបានជម្រាបជូនអំពីផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤-២០២៥ ជូនអង្គប្រជុំដើម្បីពិនិត្យ និងផ្តល់យោបល់។

ក្នុងសុន្ទរកថាបើកក្នុងពិធីខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី គឺជាចំណុចចាប់ផ្តើមក្នុងកិច្ចសហការផ្នែកនីតិកម្មរវាងប្រទេសនៅតំបន់អាស៊ី។ លើសពីនេះ ការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី នឹងក្លាយជាបណ្តាញដ៏សំខាន់មួយដែលអនុញ្ញាតឱ្យមានសុខដុមនីយកម្មក្នុងក្របខ័ណ្ឌច្បាប់, លើកកម្ពស់ឧត្តមានុវត្តន៍, និងគាំទ្រគ្នាទៅវិញទៅមកក្នុងបរិការណ៍វិវត្តន៍យ៉ាងឆាប់រហ័សនៃពិភពលោកលើកិច្ចការនីតិកម្ម។ តាមរយៈក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីនេះ អ្នកជំនាញការច្បាប់, អ្នករៀបចំគោលនយោបាយ, និងអ្នកតាក់តែងច្បាប់និងអនុម័តច្បាប់អាចធ្វើការរួមគ្នាជាបណ្តាញ ដើម្បីពង្រឹងសមាហរណកម្មតំបន់ និងធានាថាប្រព័ន្ធច្បាប់របស់ប្រទេសនានាអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានលើកឡើងផងដែរអំពីគោលការណ៍នីតិរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានទទួលស្គាល់ដើម្បីធានាថា ច្បាប់គឺសម្រាប់ទាំងអស់គ្នា, គ្រប់គ្នាស្មើភាពគ្នាចំពោះមុខច្បាប់ និងគ្មាននរណាម្នាក់នៅលើច្បាប់។ លើសពីនេះ ច្បាប់ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហានានារបស់សង្គម, មិនមែនបង្កើតបញ្ហា ឬបង្កើនបន្ទុក ឬផ្តល់សម្ពាធសម្រាប់មនុស្ស និងសង្គមទេ។ ជាក់ស្តែង ក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារ ច្បាប់ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់យន្តការទីផ្សារ ដើម្បីពង្រឹងប្រសិទ្ធភាព និងអត្ថប្រយោជន៍នៃប្រព័ន្ធ។ ច្បាប់ត្រូវជំរុញផលិតភាពនិងនវានុវត្តន៍ ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំបំពេញការងារ ក្រោមក្របខ័ណ្ឌនៃភាពប្រកួតប្រជែងនិងស្មើភាពដោយមានឱកាសស្មើៗគ្នា និងរីកចម្រើនទាំងអស់គ្នា។ ក្នុងន័យនេះ ក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហារួមគ្នាផ្នែកច្បាប់, សម្រេចបាននូវកិច្ចសហការក្នុងដំណើរការនៃការបង្កើតច្បាប់, ការផ្លាស់ប្តូរព័ត៌មានអំពីច្បាប់នៃប្រទេសជាសមាជិក, និងកិច្ចសហការក្នុងការកែសម្រួលច្បាប់។ តាមរយៈ ក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី យើងប្តេជ្ញានឹងធ្វើការរួមគ្នា ប្រមូលផ្តុំនូវចំណេះដឹងនិងកម្លាំងរួមគ្នា ដើម្បីកសាងអាស៊ីមួយដែលមានសាមគ្គីភាព ភាពធន់ និងភាពឧត្តុង្គឧត្តម។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបញ្ជាក់អំពីជំនឿចិត្តថា យើងទាំងអស់គ្នានឹងអាចកសាងស្ថាប័នមួយដែលឈរលើស្មារតីកិច្ចសហការ និងក្លាយជាក្តីសង្ឃឹមនៃប្រជាជនគ្រប់ជំនាន់ ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់កំណើនសេដ្ឋកិច្ច វិបុលភាព និងសុខដុមរមនាក្នុងតំបន់។

នាចុងបញ្ចប់នៃពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី ក៏មានការចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត, ឯកឧត្តម Lee Wan-kyu, និងឯកឧត្តម Pakorn Niprapunt ដោយបានកំណត់អំពីបែបបទនិងដំណើរការនៃការងារក្នុងការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងបានកំណត់ឱ្យមានកិច្ចពិភាក្សាដើម្បីឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្នុងការបង្កើតក្រុមប្រឹក្សានេះនៅឆ្នាំ២០២៥ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង