មន្ត្រីជំនាញ ក.ប.ប ដុតបំផ្លាញចោល សាច់បង្កកខូចគុណភាពជាង ២តោន នៅទីលានចាក់សម្រាម សង្កាត់ជើងឯក

ភ្នំពេញ៖ មន្រ្តីជំនាញសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បាននាំយកផលិតផលសាច់មានដើមកំណើតពីសត្វ (សាច់បង្កក) មានដូចជា: សាច់ជ្រូក សរីរាង្គជ្រូក ទាបង្កក ស្លាបមាន់ ជាដើម ដែលមិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព គ្មានអនាម័យ និងខុសច្បាប់ចំនួន ២៦១១គីឡូក្រាម ទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ដែលស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងសកម្មភាពដុតកម្ទេចចោលនោះក៏មានការចូលរួមពីការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បន្ទាប់បានត្រួតពិនិត្យរកឃើញនៅទីតាំងស្តុកទុក លក់ ចែកចាយ នៅមូលដ្ឋាន
ខណ្ឌចំការមន រាជធានីភ្នំពេញ ៕

