**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ

ឯកឧត្តម ទេព អស្នារិទ្ធ៖ អ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់ថា អ្នកសារព័ត៌មានមានកាតព្វកិច្ចផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន។ ឯកឧត្តមអនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះ ខណៈឯកឧត្តមបានចូលរួមជាអធិបតីក្នុងសន្និសីទក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ស្តីពី៖ «ទំនុកចិត្តលើសារព័ត៌មានកម្ពុជា៖ សារព័ត៌មានប្រកបដោយក្រមសីលធម៌សម្រាប់ប្រយោជន៍សាធារណៈ» រៀបចំដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដោយមានការគាំទ្រ និងចូលរួមរៀបចំពីអង្គការយូណេស្កូ ព្រមទាំងដៃគូជាអង្គទូត ដៃគូអភិវឌ្ឍន៍ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត និងមានអ្នកចូលរួមសរុបប្រមាណ១៥០នាក់។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មានទាំងអស់ ដែលបានខិតខំអស់ពីកំលាំងកាយចិត្ត យកចំណេះនិងជំនាញវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផលិតនិងផ្សព្វផ្សាយព័ត៌មាន ប្រកបដោយក្រមសីលធម៌ ជាការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន។

នាឱកាសនោះដែរ ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា៖ ក្រសួងព័ត៌មានជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិស័យសារព័ត៌មាន ដើម្បីលើកកម្ពស់គុណភាព និងតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ព្រោះអ្នកសារព័ត៌មានជាដៃគូមួយដ៏សំខាន់ក្នុងការរួមចំណែកលើកស្ទួយការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងជាភ្នាក់ងារសកម្មក្នុងការពាំនាំនូវព័ត៌មាន ចំណេះដឹង ការអប់រំ និងការកំសាន្ត ដោយផ្សព្វផ្សាយព័ត៌មានពិត ដោយការទទួលខុសត្រូវ ដើម្បីទទួលបាននូវជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

ឯកឧត្តមបានមានប្រសាសន៍គូសបញ្ជាក់ថា៖ អ្នកសារព័ត៌មានដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាផ្នែកដ៏សំខាន់មួយមិនអាចខ្វះបានក្នុងសង្គមឌីជីថល ព្រោះការផ្សាយពិតរបស់អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈនិងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពសម្រាប់ការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ ខណៈព័ត៌មានក្លែងក្លាយបាននិងកំពុងរីកសាយភាយច្រើនឡើងជារៀងរាល់ថ្ងៃ។
បច្ចុប្បន្ន មានប្រជាពលរដ្ឋច្រើនឡើងបានចាប់យកមធ្យោបាយឌីជីថលដើម្បីទទួលព័ត៌មានប្រចាំថ្ងៃ ដែលនិន្នាការនេះបានបង្ហាញថាកម្ពុជាមានសិទ្ធិនិងសេរីភាពពេញលេញ ក្នុងការទទួលបានអ៊ីនធឺណិតប្រើប្រាស់នៅទូទាំងប្រទេស។ ពិតណាស់ វាបានផ្តល់នូវភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា ប៉ុន្តែវាក៏បាននាំមកនូវផលវិបាកជាច្រើនផងដែរ ក្នុងនោះការសាយភាយយ៉ាងរហ័សនូវព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាចម្បង ដែលបង្កគ្រោះថ្នាក់ដល់សង្គម ព្រោះការចែកចាយនូវព័ត៌មាននានា រាប់ទាំងព័ត៌មានមិនពិតផង មានភាពលឿនឆាប់ដល់ដៃប្រជាពលរដ្ឋតាមបណ្តាញទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុក តិកតុក យូធូប និងមធ្យោបាយអនឡាញផ្សេងទៀត ជាជាងតាមកាសែត ទូរទស្សន៍ វិទ្យុជាដើម ឬតាមប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈផ្សេងទៀត។ លើសពីនេះ ការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួនដោយខ្វះក្រមសីលធម៌ បានធ្វើឱ្យឲ្យប៉ះពាល់ដល់ការជឿទុកចិត្តលើសារព័ត៌មាន ជះឥទ្ធិពលអវិជ្ជមានលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងអ្នកដែលអនុវត្តការងារតាមវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ។

ដោយបានប្រមើលមើលឃើញនូវស្ថានភាពទាំងនេះ ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុវត្តជាបន្តបន្ទាប់នូវគោលនយោបាយ និងផែនការការងារជាអាទិភាព ទាំងក្នុងក្របខណ្ឌនៃកំណែទម្រង់ និងកិច្ចសហការជាមួយតួអង្គទាំងអស់ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍រដ្ឋនិងឯកជន ព្រមទាំងដៃគូពាក់ព័ន្ធ សំដៅលើកកម្ពស់គុណភាពសារព័ត៌មាន និងប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើសារព័ត៌មានកម្ពុជា។ ក្រសួងបាននិងកំពុងបន្តអនុវត្តទិសដៅការងារអាទិភាពជាច្រើន ដោយក្នុងចំណោមនោះរាប់បញ្ចូលទាំង៖

*ការរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន៖ ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពអង្គភាពសារព័ត៌មានសរុបចំនួនជិត២ពាន់អង្គភាព និង ២៦សមាគមសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយក្រសួងបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មាន បានចំនួនជាង ៨ពាន់ បណ្ណ រួចហើយ ជូនដល់អ្នកសារព័ត៌មានសម្រាប់ប្រតិបត្តិការងារដោយស្របច្បាប់។

*ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន៖ ដែលកម្ពុជាបានអនុវត្តជាក្រមសីលធម៌កំពូលសម្រាប់ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងជាមូលដ្ឋានគោលការណ៍គ្រឹះដើម្បីតម្រង់ទិសលើការពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាននិងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់និងអត្ថប្រយោជន៍ថាបានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ និងការអនុវត្តតួនាទីនិងភារកិច្ចមិនឱ្យប្រាសចាកពីគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឡើយ។

*ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ៖ ក្នុងក្របខណ្ឌបណ្តុះបណ្តាលនិងវិក្រឹត្យការនៃក្រសួងព័ត៌មាន និងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន សមាគមសារព័ត៌មាននានា ក្រសួងបានផ្តល់ការបណ្តុះបណ្តាលសរុបចំនួន ២២លើក គិតចាប់ពីចុងឆ្នាំ២០២៣ រហូតមកទល់ឆមាសទី១ឆ្នាំ២០២៤នេះ ដល់អ្នកសារព័ត៌មាន មន្ត្រីទទួលបន្ទុកព័ត៌មាននិងផ្សព្វផ្សាយ របស់ក្រសួងព័ត៌មាន និងនៅតាមក្រសួង-ស្ថាប័ន សរុបចំនួនប្រមាណជាង ៥ពាន់នាក់។ វគ្គទាំងនោះបានបំពាក់បំប៉នទាំងជំនាញវិជ្ជាជីវៈសារព័ត៌មានដូចជាការនិពន្ធ ផលិត ផ្សព្វផ្សាយព័ត៌មាន និងជំនាញតាមវិស័យនានា ខណៈជួយពួកគេឱ្យសម្របខ្លូននឹងការអនុវត្តក្នុងសម័យឌីជីថល។ វគ្គបណ្តុះបណ្តាលក៏បានតម្រង់ទិសស្តីពីនិយាមប្រតិបត្តិវិជ្ជាជីវៈសារព័ត៌មាន ការប្រតិបត្តិក្រមសីលធម៌ ការគ្រប់គ្រងព័ត៌មាននិងការផ្សាយក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ដោយរាប់បញ្ចូលទាំងអក្ខរកម្មឌីជីថលនិងប្រព័ន្ធផ្សព្វផ្សាយ និងការប្រឆាំងព័ត៌មានក្លែងក្លាយ។

*ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន៖ ក្រសួងព័ត៌មាន ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងារ ដោយក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា សរុបចំនួន ២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការផ្តល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀត។ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ ក្រសួងបានសម្របសម្រួលដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងកំហុសវិជ្ជាជីវៈចំនួន១៧ករណី ដោយបានផ្តល់ការអប់រំនិងតម្រង់ទិសលើការប្រតិបត្តិក្រមសីលធម៌ និងនិយាមវិជ្ជាជីវៈសារព័ត៌មានជាធរមាន។ កិច្ចគាំពារដល់អ្នកសារព័ត៌មានជាអាទិភាពចំបងមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ទំនុកចិត្តនិងការការពារដល់អ្នកសារព័ត៌មាន ដែលបានចុះបញ្ជីត្រឹមត្រូវ គោរពតាមក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតួនាទីនិងភារកិច្ចក្នុងក្របខណ្ឌដែលច្បាប់កំណត់។

រាជរដ្ឋាភិបាល និងក្រសួងព័ត៌មាន បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងការធានានូវបរិយាកាសល្អសម្រាប់ការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍ និងបានប្រកាន់នូវគោលជំហរហ្មឺងម៉ាត់បន្តលើកស្ទួយសេរីភាពខាងសារព័ត៌មាន ដោយស្មើភាព គ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនសម្រាប់ជាការតម្រង់ទិសដល់សន្និសីទនិងកិច្ចពិភាក្សានានា ដើម្បីឱ្យសម្រេចបានលទ្ធផលដែលបានសន្និសីទបានគ្រោងទុក៖

១).អ្នកសារព័ត៌មានមានកាតព្វកិច្ចផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន។ អ្នកសារព័ត៌មានត្រូវប្រកាន់ជំហរស្មោះត្រង់ សុចរិត មិនលម្អៀង ធានាភាពថ្លៃថ្នូរ លើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាន ដោយមនសិកាការពារផលប្រយោជន៍សាធារណៈ។

២).អ្នកសារព័ត៌មានត្រូវប្រើប្រាស់បណ្ណសម្គាល់អ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ដោយការទទួលខុសត្រូវ៖ សូមកុំដើរហួសដែនកំណត់នៃច្បាប់ និងសិទ្ធិដែលខ្លួនមានក្នុងនាមអ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានមិនមែនជាសមត្ថកិច្ច ឬតុលាការឡើយ!។

៣).ត្រូវគោរពតួនាទីនិងករណីយកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន! សូមបង្កើនការពិភាក្សាអំពីសិទ្ធិនិងករណីយកិច្ចរបស់អ្នកសារព័ត៌មាន ដើម្បីពង្រឹងការយល់ដឹងឱ្យបានស៊ីជម្រៅបន្ថែម។ សូមអ្នកសារព័ត៌មានសិក្សាសិទ្ធិនិងករណីយកិច្ចដូចមានរៀបរាប់ក្នុងជំពូកទី៣ ចំណុចទី២៦ នៃធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។

៤).អ្នកសារព័ត៌មានត្រូវដុសខាត់ជំនាញ ប្រកាន់ទម្លាប់រៀនសូត្រដើម្បីទទួលបានចំណេះដឹងថ្មី និងត្រូវស្វែងរកប្រភពព័ត៌មាននានាសម្រាប់ការសរសេរ ការផ្សាយព័ត៌មាន ដើម្បីជាប្រយោជន៍ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គមជាតិ ព្រមទាំងរួមចំណែកក្នុងដំណោះស្រាយ ធ្វើឱ្យស្ថានភាពប្រសើរឡើង ជាជាងបង្កើតបញ្ហា ឬធ្វើឱ្យបញ្ហាណាមួយនោះកាន់តែធ្ងន់ធ្ងរទៅវិញ។

៥).អ្នកសារព័ត៌មានត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបំភ្លៃ ការក្រឡៃព័ត៌មានដោយចេតនាអាក្រក់បង្កឱ្យមានការរើសអើង ស្អប់ខ្ពើម ភាពចលាចល ឬការបែកបាក់ក្នុងសង្គម ដែលជាការដើរហួសគន្លងវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ជាធរមាន។ អ្នកសារព័ត៌មានត្រូវចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ ខ្លឹមសារមានតុល្យភាពព័ត៌មាន ដោយផ្តល់សំឡេងដល់គ្រប់ភាគីពាក់ព័ន្ធក្នុងរឿងនីមួយៗ។
៦).អ្នកសារព័ត៌មានត្រូវកសាងទំនាក់ទំនងល្អជាមួយប្រភពព័ត៌មានក្នុងនោះមានអ្នកនាំពាក្យតាមក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងភាគីផ្សេងៗទៀត ដើម្បីធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង