**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

ថៃ ផ្អាកការនាំចេញប្រេងដូងឆៅបណ្ដោះអាសន្ន ដោយសារទិន្នផលដាំក្បាលចុះក្រោម បណ្តាលមកពីគ្រោះរាំងស្ងួត

បាងកក៖ នាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុករបស់ប្រទេសថៃ បានផ្អាកការនាំចេញប្រេងដូងឆៅបណ្ដោះអាសន្ន ដោយសារទិន្នផលដាំក្បាលចុះក្រោម បណ្តាលមកពីគ្រោះរាំងស្ងួត និងបញ្ហាជំងឺរុក្ខជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation។

ការរឹតបន្តឹងនេះរំពឹងថា នឹងមានរយៈពេលរហូតដល់ខែធ្នូ ក្នុងគោលបំណងរក្សាស្ថិរភាពតម្លៃក្នុងស្រុក និងធានាបាននូវកម្រិតភាគហ៊ុនគ្រប់គ្រាន់។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក ភីឆៃ ណារីបថាផាន់ បានគូសបញ្ជាក់ថា ស្ថានភាពទីផ្សារបច្ចុប្បន្ន ឆ្លុះបញ្ចាំងពីការថយចុះគួរឱ្យកត់សម្គាល់នៃទិន្នផលដូងប្រេង ដូច្នេះ ចាំបាច់ត្រូវតែមានវិធានការសម្រាប់ទាំងកសិករ និងតម្រូវការអ្នកប្រើប្រាស់។

ទន្ទឹមគ្នានេះ លោក ហ្កោរ៉ានីច ណូនេជូអ៊ី (Goranij Nonejuie) អគ្គនាយករងនៃនាយកដ្ឋានស្ថិតក្រោមចំណុះក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា តម្លៃបច្ចុប្បន្នគឺនៅត្រឹម៨ទៅ៩បាតក្នុងមួយគីឡូក្រាម។ យ៉ាងណា ក្រសួងបានសម្របសម្រួលពិភាក្សាជាមួយសមាគមរោងចក្រចម្រាញ់ប្រេងដូង និងអ្នកលក់រាយផ្សេងៗ ដើម្បីគ្រប់គ្រងកម្រិតភាគហ៊ុន និងពន្យារពេលការកែសម្រួលតម្លៃសម្រាប់អ្នកប្រើប្រាស់។

ជាមួយគ្នានេះ សមមាគមចម្រាញ់ប្រេងដូងបានសន្យាពេលសហការជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបានយល់ព្រមផ្អាកការនាំចេញ និងរួមគ្នាដើម្បីរក្សាស្ថិរភាពតម្លៃ។ លើសពីនេះ អ្នកលក់រាយ និងអ្នកលក់ដុំបានប្តេជ្ញារក្សាតម្លៃសមរម្យសម្រាប់ប្រេងដូងដប និងអនុវត្តការផ្ដល់ជូនជាពិសេស ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់។ សមាគមដដែលបានប្តេជ្ញាផ្អាកការនាំចេញរហូតដល់ស្ថានភាពប្រសើរឡើងវិញ ខណៈពេលវេលាពន្យារនេះទំនងជានឹងប្រតិបត្តិការឡើងវិញ នៅខែមករា ឆ្នាំ២០២៥។ ដើម្បីទប់ស្កាត់ការឡើងថ្លៃ នាយកដ្ឋានបានព្រមានថា អ្នកបំពានតម្លៃអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំពីរឆ្នាំ ឬពិន័យជាប្រាក់រហូតដល់១៤ម៉ឺនបាត ខណៈក្ដីបារម្ភអំពីការកើនឡើងតម្លៃប្រេងដូងឆៅនឹងបន្តត្រូវបានត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់៕

អត្ថបទដែលជាប់ទាក់ទង