យោធិននារីលំហែរមាតុភាព នៃយោធភូមិភាគទី៥ ចំនួន១០នាក់ ទទួលបានប្រាក់គោលនយោបាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិការបស់រាជរដ្ឋាភិបាល ជូនយោធិននារីលំហែមាតុភាព ចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ៨០០.០០០រៀល ដែលមានការចូលរួមពីការិយាល័យហិរញ្ញវត្ថុ ការិយាល័យទី៥ និងក្រុមការងារយោធិននារី យោធភូមិភាគទី៥។
ឧត្តមសេនីយ៍ទោ កែវ ចំរើន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងលោកជំទាវ ទឹម ដានិត ឯក សំអូន ប្រធានកិត្តិយសយោធិននារីយោធភូមិភាគទី៥ ចំពោះយោធិននារីលំហែមាតុភាពដែលបានមកទទួលថវិការបស់រាជរដ្ឋាភិបាលនាពេលនេះ។
ឧត្តមសេនីយ៍ទោ កែវ ចំរើន ក៏បានផ្តាំផ្ញើដល់យោធិននារីទាំងអស់ ទទួលបានថវិកានេះហើយយកប្រើប្រាស់ឱ្យត្រូវគោលដៅ យកចិត្តទុកដាក់ថែរក្សាសុខភាពទាំងម្តាយ ទាំងកូន ក៏ដូចជាក្រុមគ្រួសារ រក្សាអនាម័យ ហូបស្អាតរស់នៅស្អាត និងត្រូវចៀសឆ្ងាយពីគ្រឿងញៀនផងដែរ៕

