**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម

ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន៖ សន្តិភាពជាកត្តាសំខាន់សម្រាប់អន្តរសាសនា និងមានតម្លៃសម្រាប់ការអភិវឌ្ឍ និងសុខដុមនីយកម្មសាសនានៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្កម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា សន្តិភាពជាកត្តាសំខាន់សម្រាប់អន្តរសាសនា និងមានតម្លៃសម្រាប់ការអភិវឌ្ឍ និងសុខដុមនីយកម្មសាសនានៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន បានមានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម អនុញាតឲ្យលោកស្រី លុយ បូច វិសស្ទុប (Louise Buch Viftrup) ប្រធានក្រុមប្រឹក្សាភិបាល អង្គការដានមីសិន (Danmission) (អន្តរសាសនា) ដែលមកពីប្រទេសដាណឺម៉ាក ដឹកនាំសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃតី២៩ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលតែងជំរុញលើកទឹកចិត្តគ្រប់សាសនាក្នុងការបដិបត្តិទៅតាមគន្លងសាសនានីមួយៗ ដើម្បីបង្កើនការចូលរួមកសាងអំពើល្អ វាចាកអំពើហិង្សា ការរើសអើង ការបែងចែកជំនឿសាសនា សំដៅទប់ស្កាត់ការយកសាសនា ធ្វើជាឧបករណ៍ ឬធ្វើអាជីវកម្មដែលអាចបង្កជាវិបត្តិ ឬភាពចលាចលក្នុងសង្គមកម្ពុជា និងបានជំរុញប្រែក្លាយសក្ដានុពលសាសនានីមួយៗឱ្យទៅជាកម្លាំងចលករក្នុងការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ព្រមទាំងពង្រឹងសុខសន្តិភាព ថែទាំប្រពៃណីជាតិ និងលើកកម្ពស់តម្លៃសីលធម៌ក្នុងសង្គម។

ក្នុងឱកាសនេះ លោកស្រី លុយ បូច វិសស្ទុប (Louise Buch Viftrup) ប្រធានក្រុមប្រឹក្សាភិបាល អង្គការដានមីសិន (Danmission) បានអរគុណឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញាត អង្គការដានមីសិន (Danmission) បានចូលរួមធ្វើកិច្ចសហប្រតិបត្តិការការងារ និងឆ្លុះបញ្ចាំងពីការចូលរួមចំនែករបស់សកម្មភាពការងារអង្គការដានមីសិន ជាមួយកម្ពុជាលើការងារអន្តរសាសនា។

លោកស្រីបានបញ្ជាក់ថា អង្គការដានមីសិន (Danmission) បានចាប់ផ្តើមប្រតិបត្តិការការងារនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ ជាមួយរាជរដ្ឋាភិបាលកម្ពុជាមានដូចជា ការងារ មនុស្សធម៌ អប់រំ តាមរយៈអន្តរសាសនា។ ហើយនៅពេលថ្មីៗនេះអង្គការ Danmission ទទួលបានការសហការជាមួយក្រសួងធម្មការនិងសាសនាធ្វើសិក្ខាសាលា ស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីកិច្ចការពារបរិស្ថាន បេតិកភណ្ឌ និទេសចរណ៍សាសនា នៅខេត្តត្បូងឃ្មុំ ឱ្យជ្រួតជ្រាប ទៅដល់សហគមន៍ទេសចរណ៍ ក៏ដូចជាការការពារបរិស្ថាន និងផ្តល់សារៈសំខាន់មិនត្រឹមតែសម្រាប់ក្រុមសាសនា មួយប៉ុណ្ណោះទេ តែសម្រាប់ទាំងអស់គ្នា។

លោកស្រីបន្តថា សហគមន៍ព្រះពុទ្ធសាសនា ឥស្លាម សាសនា គ្រីស្តសាសនា និងជំនឿផ្សេងៗ បានលើកទឹកចិត្តជាយូរមកហើយឱ្យមានការការពារធនធានធម្មជាតិ។

នៅក្នុងនាឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី សូមស្វាគមន៍ អង្គការដានមីសិន (Danmission) ដែលបានចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការនិងសាសនា សូមថ្លែងអំណរគុណដល់អង្គការអង្គការដានមីសិន និងសូមជូនពរដល់សហការីទាំងអស់សម្រេចបានគ្រប់ភារកិច្ចដែលគ្រោងនឹងធ្វើបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង