ប៉ូឡូញ ប្រាប់អាល្លឺម៉ង់ ក្នុងការកាត់បន្ថយ អត្ថប្រយោជន៍នានាសម្រាប់ពលរដ្ឋភៀសខ្លួនអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានអះអាងថា ប្រទេសអាល្លឺម៉ង់ គួរតែឈប់ផ្តល់អត្ថប្រយោជន៍ សង្គមដល់ជនភៀសខ្លួនអ៊ុយក្រែនដែលរស់ នៅក្នុងប្រទេសនេះ ហើយបង្វែរប្រាក់ទៅអាជ្ញាធរនៅទីក្រុងគៀវជំនួសវិញ។
អ្នកការទូតជាន់ខ្ពស់រូបនេះ បានអះអាងថា ការចែកអំណោយដ៏សប្បុរស គឺជាការលើកទឹកចិត្តដល់បុរសជនជាតិអ៊ុយក្រែន ក្នុងការវិលត្រឡប់ទៅកាន់ ប្រទេសកំណើតរបស់ពួកគេ និងចូលរួមយោធា។
យោងតាម Eurostat ជនជាតិអ៊ុយក្រែនជាង៤លាននាក់ បច្ចុប្បន្នកំពុងរស់នៅក្រោមការការពារបណ្តោះអាសន្ននៅក្នុងសហភាពអឺរ៉ុប ដោយប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងសាធារណរដ្ឋឆេកជាម្ចាស់ផ្ទះក្នុងកម្រិតខ្ពស់បំផុត។
The Statista ក៏បានប៉ាន់ប្រមាណថា គិតត្រឹមខែមិថុនា ប្រទេសអាល្លឺម៉ង់គឺជាផ្ទះសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនជិត ១,២លាននាក់ ខណៈនៅប្រទេសប៉ូឡូញចំនួននេះ បច្ចុប្បន្នមានចំនួនជាង ៩៨១,០០០នាក់នេះ បើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។
ការបង្ហាញខ្លួននៅលើប៉ុស្តិ៍ TVP Info របស់ប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ លោក Sikorski បានរៀបរាប់ពីរបៀប ដែលក្នុងអំឡុងពេលដំណើរទស្សនកិច្ចថ្មីៗនេះ ទៅកាន់ប្រទេសអាល្លឺម៉ង់ លោកបានស្នើទៅកាន់អធិការបតី លោក Olaf Scholz ថា អត្ថប្រយោជន៍សង្គម ដែលទទួលបានដោយជនភៀសខ្លួនអ៊ុយក្រែន ដែលអាចមានរហូតដល់ ១,២០០អឺរ៉ូក្នុងមួយខែ ឬប្រហែល ១,៣០០ដុល្លារគួរតែត្រូវាបានផ្តល់ឱ្យ ដោយផ្ទាល់ទៅអ៊ុយក្រែនដោយផ្ទាល់វិញ កាន់តែប្រសើរជាង។
