**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម

ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញទស្សនកិច្ចនៅការដ្ឋានសាងសង់ឡើងវិញទំនប់អាងស្តុកទឹក Dafengmen និងទស្សនារោងចក្រដំឡើងទ្វារទឹកខ្នាតធំ នៅខេត្តក្វាងទុង

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងធ្វើទស្សនកិច្ចនៅការដ្ឋានសាងសង់ឡើងវិញទំនប់អាងស្តុកទឹក Dafengmen ស្ថិតក្នុងទីក្រុងស៊ិនជិន ខេត្តក្វាងទុង។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គណៈប្រតិភូក្រសួងបានជួបពិភាក្សាការងារជាមួយវិស្វករគ្រប់គ្រងការដ្ឋាន និងបានផ្លាស់ប្តូរនូវចំណេះដឹង ព្រមទាំងបទពិសោធន៍ល្អៗ ជាច្រើនទាក់ទងនឹងបច្ចេកទេសនៃការសាងសង់ ការថែទាំ និងការគ្រប់គ្រងសំណង់ការងារទឹក។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូក៏បានធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការក្រុមហ៊ុន The Consortium Guangdong Foreign Construction Co., Ltd និងបានជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងក្រុមហ៊ុនស្តីពីកិច្ចសហការល្អកន្លងមករវាងក្រសួងនិងក្រុមហ៊ុនក្នុងការអនុវត្តគម្រោងធនធានទឹកនាពេលកន្លង ព្រមទាំងបានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត និងបានស្នើឱ្យក្រុមហ៊ុនបន្តគាំទ្រលើគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹក ជាពិសេសការកសាងអាងស្តុកទឹក និងប្រព័ន្ធធារាសាស្ត្រនៅតាមបណ្តាអាងស្ទឹងនៅក្នុងប្រទេសកម្ពុជា។

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូបានអញ្ជើញធ្វើទស្សនកិច្ចនៅរោងចក្រដំឡើងទ្វារទឹកខ្នាតធំ របស់ក្រុមហ៊ុន Guangdong Yuantian Engineering Co., Ltd ដែលជាដៃគូសហការរបស់ក្រុមហ៊ុន The Consortium Guangdong Foreign Construction Co., Ltd ស្ថិតក្នុងសង្កាត់ស៊ីងតាំង ទីក្រុងចឹងឈឹង ខេត្តក្វាងទុង ដើម្បីពិនិត្យ និងសិក្សាស្វែងយល់ពីបច្ចេកទេស និងដំណើរការនៃការដំឡើងសំណង់ទ្វារទឹកខ្នាតធំ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនខាងលើនេះបានផលិតនិងដំឡើងទ្វារទឹកខ្នាតធំដែលបំពាក់នៅតាមបណ្តាទំនប់អាងស្តុកទឹកធំៗក្នុងប្រទេសកម្ពុជាដូចជា៖ ទី១)ទ្វារទឹកនៃប្រព័ន្ធធារាសាស្ត្រកង្ហតនិងទំនប់អាងស្តុកទឹកពហុបំណងសេកសក ស្ថិតក្នុងខេត្តបាត់ដំបង ទី២)ទ្វារទឹកនៃអាងស្តុកទឹករក្សា ស្ថិតក្នុងខេត្តព្រះវិហារ ទី៣)ទ្វារទឹកនៃអាងស្តុកទឹកស្ទឹងស្រែង២ ស្ថិតក្នុងខេត្តឧត្តរមានជ័យជាដើម ហើយទន្ទឹមនឹងនេះក្រុមហ៊ុនបាននិងកំពុងផលិត និងដំឡើងទ្វារទឹកខ្នាតធំសម្រាប់បំពាក់នៅទំនប់អាងស្តុកទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ ដែលគ្រោងនឹងបញ្ចប់នាពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Guangdong Yuantian Engineering Co., Ltd គឺជាក្រុមហ៊ុនមួយដែលមានការទទួលស្គាល់លើផ្នែកគុណភាពពីរដ្ឋាភិបាលចិន និងមានបទពិសោធន៍ច្រើនឆ្នាំលើការផលិត និងដំឡើងទ្វារទឹកខ្នាតធំជាច្រើនក្នុងប្រទេសចិន ព្រមទាំងបណ្តាប្រទេសជាច្រើនទៀតនៅទ្វីបអាស៊ី និងទ្វីបអាហ្រ្វិក៕

អត្ថបទដែលជាប់ទាក់ទង