**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការងារព័ត៌មាន និងសាធារណមតិជាសសរស្តម្ភដ៏មានសារៈសំខាន់មួយរួមចំណែកលើកកម្ពស់ស្ថិរភាពនិងការអភិវឌ្ឍក្នុងខេត្តកំពង់ធំ

ភ្នំពេញ៖ ក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសនានាលើពិភពលោក ការអភិវឌ្ឍលើគ្រប់វិស័យត្រូវផ្សារភ្ជាប់នឹងតម្រូវការ និងការវិវត្តក្នុងសង្គមទាំងមូល ហើយការយកចិត្តទុកដាក់លើទិដ្ឋភាពទាំងនេះក្នុងសហគមន៍មូលដ្ឋានរឹតតែមានសារៈសំខាន់ថែមទៀត ជាពិសេសលក្ខខណ្ឌនៃសង្គមឌីជីថលបានតម្រូវឱ្យយើងសម្របខ្លួនលើគ្រប់វិស័យឱ្យទាន់សម័យកាល ក្នុងនោះវិស័យព័ត៌មាននិងសាធារណមតិក៏ត្រូវធ្វើទំនើបកម្មឱ្យស្របនឹងការរីកចម្រើនក្នុងសង្គមជាចាំបាច់។ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសឯកឧត្តមបានអញ្ជើញចុះជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណមតិជាមួយថ្នាក់ដឹកនាំនិងបុគ្គលិកនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ។

កម្មវិធីនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ធំ, លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ, កញ្ញា ឆន ណាវី អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍, កញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាននៃខុទ្ទកាល័យរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលរាជធានី/ខេត្ត, មន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តកំពង់ធំទាំងអស់។

ក្រោយពីបានស្តាប់របាយការណ៍របស់លោកស្រីប្រធានមន្ទីរព័ត៌មានអំពីវឌ្ឍនភាពការងាររបស់មន្ទីរព័ត៌មាន និងរបស់ក្រុមការងារព័ត៌មាននិងសាធារណមតិ ឯកឧត្តមអនុរដ្ឋលេខាធិការនិងប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន បានសំដែងក្តីរីករាយក្រៃលែងចំពោះការផ្តល់ការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ក្នុងខេត្ត។

ឯកឧត្តមអនុរដ្ឋលេខាធិការនិងប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំទូទាំងខេត្ត ដែលបានបន្តផ្តល់ការគាំទ្រដល់ការងារព័ត៌មាននិងសាធារណមតិ ដើម្បីរួមចំណែកធានាស្ថិរភាពនិងការអភិវឌ្ឍក្នុងខេត្ត។

បន្ទាប់ពីបានមានប្រសាសន៍អំពីការផ្ដាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានដល់ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានរួចមក ឯកឧត្តមអនុរដ្ឋលេខាធិការនិងប្រធានក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន បានសំដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានដែលបានខិតខំបំពេញការដោយទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។

ទន្ទឹមនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកទឹកចិត្តដល់មន្ទីរព័ត៌មានឱ្យបន្តខិតខំអនុវត្តតួនាទីនិងភារកិច្ចបន្ថែមទៀត និងបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពការងារព័ត៌មាននិងសាធារណៈមតិក្នុងមូលដ្ឋាន ដែលពឹងផ្អែកលើការលើកកម្ពស់សារៈសំខាន់នៃការគ្រប់គ្រងព័ត៌មាន និងការបន្តយកចិត្តទុកដាក់លើកិច្ចការដែលយើងចាំបាច់ត្រូវបន្តអនុវត្តជាប្រចាំគឺ៖

*កិច្ចការទី១៖ តាមដានរាល់ស្ថានការណ៍ដែលកើតឡើងដើម្បីក្តាប់ឱ្យណែននូវប្រធានបទសំខាន់ៗដែលមានការចាប់អារម្មណ៍ក្នុងចំណោមប្រជាពលរដ្ឋទូទៅ ក៏ដូចជាក្នុងសហគមន៍នៅតាមតំបន់នានាក្នុងខេត្ត ដោយមិនត្រូវបណ្តោយទុកឱ្យរឿងរ៉ាវណាមួយនៅបណ្តែតក្នុងសាធារណមតិ ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម រហូតអាចប៉ះពាល់ដល់សតិអារម្មណ៍របស់មហាជន និងឈានដល់ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍សាធារណៈ ឬបង្កហានិភ័យនានាជាយថាហេតុ រំខានដល់ភាពសុខសាន្តក្នុងសហគមន៍ដាច់ខាត។

*កិច្ចការទី២៖ ត្រៀមឱ្យបានរៀបរយជាស្រេចនូវយន្តការ និងយុទ្ធសាស្ត្រសម្របសម្រួលការងារព័ត៌មាន ដោយចាប់យកវិធីសាស្ត្របុរេសកម្មសម្រាប់ការអនុវត្តជាប្រចាំ និងជំរុញឱ្យក្លាយជាទម្លាប់ក្នុងការងារសាធារណមតិ។ ក្នុងន័យនេះដែរ យើងចាំបាច់ត្រូវចងក្រងខ្លឹមសារព័ត៌មាន ជាពិសេសការគ្រប់គ្រងនិងបង្កើនមាតិកាបែបឌីជីថលសម្រាប់ផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក TikTok YouTube ដោយផ្តោតលើប្រធានបទទាក់ទងនឹងវិស័យសំខាន់ៗ ដែលរដ្ឋបាលខេត្តបានដាក់ចេញក្នុងក្របខណ្ឌគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍ និងជំរុញកំណើនក្នុងសហគមន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជីវភាពនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

*កិច្ចការទី៣៖ បន្តពង្រឹងទំនាក់ទំនងល្អ និងការសហការជាបណ្តាញ ជាមួយគ្រប់តួអង្គទាំងអស់ក្នុងមូលដ្ឋាននៅគ្រប់កម្រិត ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដើម្បីសម្រេចឱ្យបានការកសាងនូវប្រព័ន្ធការងារព័ត៌មាននិងផ្សព្វផ្សាយក្នុងទម្រង់តួអង្គតែមួយ សំដៅជំរុញការងារសាធារណមតិឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលាគាំទ្រដល់ការបន្តធានាស្ថិរភាពក្នុងសហគមន៍ និងនិរន្តរភាពនៃការផ្តល់នូវអត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ។
*កិច្ចការទី៤៖ ត្រូវរៀបចំ«ផ្ទះ» ពោលគឺប្រព័ន្ធ និងនីតិវិធីការងារ ដោយផ្តោតលើការបន្តពង្រឹងផែនការច្បាស់លាស់ភ្ជាប់ជាមួយនឹងរបៀបក្នុងការវាស់វែងលទ្ធផលនិងប្រសិទ្ធភាពការងារ, បន្តស្រាវជ្រាវនិងស្រូបយកចំណេះដឹង ជំនាញ និងវិធីសាស្ត្រអនុវត្តថ្មីបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឱ្យស្របនឹងតម្រូវការក្នុងសង្គមឌីជីថល និងការវិវត្តនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្ន និងទៅអនាគត ៕

អត្ថបទដែលជាប់ទាក់ទង