**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

សម្តេចតេជោ៖ យើងមិនបានអនុញ្ញាតិឲ្យជនបរទេសយកជនជាតិគេមកធ្វើការជំនួសកម្មករខ្មែរទេ លើកលែងតែអ្នកទទួលខុសត្រូវ និងអ្នកបច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតិពីក្រសួងការងារ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា យើងមិនបានអនុញ្ញាតិឲ្យជនបរទេសយកជនជាតិ គេមកធ្វើការជំនួសកម្មករខ្មែរទេ លើកលែងតែអ្នកទទួលខុសត្រូវ និងអ្នក បច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតិពីក្រសួងការងារ។

ខាងក្រោមជាខ្លឹមសារទាំងស្រុង ដែលសម្តេចតេជោ ហ៊ុន សែន Comment លើបណ្តាញសង្គម នៅរាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤៖

សូមកុំទៅហួសជ្រុលរំលោភលើច្បាប់អន្តរជាតិ ដែលគាំពារដោយ អង្គការពាណិជ្ជកម្មពិភពលោក និងតុលាការអន្តរជាតិ។ ច្បាប់វិនិយោគរបស់កម្ពុជាធានា ដល់ការវិនិយោគដោយគ្មានការរើសអើង។ កិច្ចព្រមព្រៀងវិយោគ រវាងកម្ពុជាជាមួយប្រទេសនានា ត្រូវបានផ្តល់សច្ចាបន័ដោយរដ្ឋសភាដែលសុទ្ធតែតម្រូវឲ្យប្រើប្រាស់តុលាការអន្តរជាតិក្នុង ករណីមានវិវាទ។
យើងមិនត្រូវក្លាយជាប្រទេសដែលមិនគោរពច្បាប់អន្តរជាតិទាក់ទង និងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិយោគនោះ ឡើយ។ លោកលើកឡើងប្រវត្តិឆ្នាំ១៦២៣ ជំនាន់ព្រះជ័យជេដ្ឋាទី២ តែពេលនេះឆ្នាំ២០២៤ ដែលមានច្បាប់ជាតិ និងអន្តរជាតិទាំង UN & WTO។
យើងមិនបានអនុញ្ញាតិឲ្យជនបរទេសយកជនជាតិ គេមកធ្វើការជំនួសកម្មករខ្មែរទេ លើកលែងតែអ្នកទទួលខុសត្រូវ និងអ្នក បច្ចេកទេសមួយចំនួនដែលមានការអនុញ្ញាតិពីក្រសួងការងារ។ ការវិយោគរបស់វៀតណាម មកកម្ពុជាក៏បានរួមចំណែកដល់ កំណើនសេដ្ឋកិច្ចកម្ពុជាដែលជួយឲ្យយើងមានផលិតផលនាំចេញ ទទួលបានប្រាក់ចំណូល និងដោះស្រាយការងារធ្វើឲ្យប្រជាជនយើង ជួយដល់បច្ចេកវិជ្ជាព័ត៌មានតាមរយៈវិយោគធំជាងគេ លើប្រពន្ធ័ទូរសព្វ័០៩៧ ឬហៅថាវៀតតែល។ ការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្មកែឆ្នៃ ធនាគារ មន្ទីរពេទ្យបានរួមចំណែកធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា កើនយ៉ាងឆាប់រហ័សក្នុងរយៈ២០ឆ្នាំចុងក្រោយនេះ។
ប្រសិនយើងបញ្ឈប់ការវិនិយោគរបស់វៀតណាម យើងត្រូវរកលុយរាប់ពាន់លានដុល្លារ សងទៅវៀតណាមតាមតុលាការអន្តរជាតិ តម្រូវឲ្យសងព្រោះយើងជាអ្នករំលោភលើកិច្ចព្រមព្រៀង។ ជាមួយគ្នានេះយើងត្រូវត្រៀមបាត់បង់ការងារធ្វើបាត់បង់ប្រាក់ ចំណូលសម្រាប់អ្នកធ្វើការរាប់មុឺននាក់ដែលកំពុងធ្វើការក្នុងក្រុមហ៊ុនដែលវិយោគដោយវៀតណាម។
បើទោះ CLV-DTA ត្រូវបានលុបចោលតែយើងមិនបានផ្តាច់ទំនាក់ការទូតជាមួយវៀតណាម ឬឡាវទេ។ កិច្ចសហការទ្វេភាគីនិង ពហុភាគីនៅតែបន្តដែលនេះជា តម្រូវការរបស់ប្រទេសដែលមានព្រំដែនជាមួយគ្នាដែលត្រូវកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាពមិត្តភាពសហប្រត្តិការនិងការអភិវឌ្ឍ។ ជម្លោះប្រដាប់អាវុធតាមព្រំដែនមិនត្រូវឲ្យកើតមានទេត្រូវខិតខំ ដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី។
បទពិសោធន៍ដែលថៃ លើកកងទ័ពចូលប្រាសាទព្រះវិហារ ឆ្នាំ២០០៨ និងការវាយគ្នាតាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ផ្តល់មេរៀនគ្រប់គ្រាន់ឲ្យកម្ពុជានិង ថៃចេះរួមរស់ជាមួយគ្នាដោយឈលើស្ថានភាពឈ្នះ ឈ្នះប្រសើរជាងឈលើស្ថានភាពចាញ់ ចាញ់។  ថ្ងៃនេះខ្ញុំក៏ឃើញពួកជ្រុលនិយមលើកពីCLMVដែលចង់ឲ្យកម្ពុជាដកខ្លួនចេញទៀត។ខ្ញុំពិតជាមានការអៀនខ្មាសណាស់នៅពេលឃើញជនជាតិខ្មែរមួយចំនួនល្ងង់បែបនេះ។
រឿងកម្ពុជា ឡាវ ម៉ៃយ៉ាន់ម៉ា វៀតណាមឬហៅកាត់ថាCLMVបានកើតឡើងនៅឆ្នាំ ២០០០ពេលសឹង្ហបុរីជាប្រធានអាស៊ា ដែលបានដាក់ចេញសហរណ្ណកម្មកាត់បន្ថយ គម្លាតអាស៊ានដែលអាស៊ានចាស់៦ដែលជាប្រទេសជឿនលឿនមានឥណ្ឌូណេស្រុី ម៉ាឡេសុី ប្រុយណេ ថៃ ហ្វីលីពីន សឹង្ហបុរីរកវិធីជួយប្រទេសអាស៊ានថ្មី៤ដែលក្រីក្រដែលនៅតាមដងទន្លេមេគង្គជាមួយគ្នាមានកម្ពុជា ឡាវ ម៉ៃយ៉ានម៉ា វៀតណាម។ប្រទេសដៃគូរអាស៊ានក៏បានចូលរួមដូចជាចិន ឡាងឆាង មេគង្គ ជប៉ុនមេគង្គ កូរ៉េមេគង្គ អាមេរិក មេគង្គ។ល។ បកត្រឡប់មកវិញត្រូវគោរពច្បាប់វិនិយោគ ការពារការវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់ដោយគ្មានការរើសអើង គោរពច្បាប់អន្តរជាតិ និងវិធាននៃអង្គការពាណិជ្ជកម្មពិភពលោក។ សហការជាមួយប្រទេសជិតខាង ជាមួយប្រទេសក្នុងតំបន់និងពិភពលោកដើម្បីការរីកចំរើនរបស់កម្ពុជានិងសន្តិភាពក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង