**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

សម្ដេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តក្រចេះ និងសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់គណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តក្រចេះ និងទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ភារកិច្ចស្នូល ២ ក្នុងចំណោមភារកិច្ចស្នូលនានារបស់រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យមានការរីកចម្រើន និងរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

សម្ដេចកិត្តិសង្គហបណ្ឌិត បានសង្កត់ធ្ងន់ថា ខេត្តក្រចេះ គឺជាខេត្តដ៏សំខាន់ និងផ្ដល់ភ័ព្វសំណាង ក៏ដូចជាអាយុជីវិតដល់ប្រជាជន និងប្រទេសកម្ពុជា ដ្បិតថា ភូមិជើងឃ្លូន ឃុំ២ធ្នូ ស្រុកស្នួល នៃខេត្តក្រចេះ នេះ គឺជាទីកំណើត នៃរណសិរ្ស ២ធ្នូ ហើយប្រសិនបើពុំមានរណសិរ្ស ២ធ្នូ ទេនោះ ក៏ពុំមាន ៧ មករា ១៩៧៩ ដែរ ហើយបើពុំមាន ៧ មករា ១៩៧៩ ទេនោះ អាយុជីវិតរបស់យើង អាយុជីវិតរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស និងប្រទេសជាតិខ្មែរទាំងមូល នឹងទៅជាយ៉ាងណា ហើយក៏ប្រាកជាមិនអាចមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យដូចថ្ងៃនេះដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីភារកិច្ចរបស់ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គឺរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគ្រប់សមាសភាពសង្គម ពង្រីកសាមគ្គី លើកកម្ពស់ការអប់រំ សីលធម៌ ចរិយាធម៌ មនសិការស្នេហាជាតិរក្សាប្រពៃណី ទំនៀមទម្លាប់ រក្សាឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី លើកកម្ពស់ការអប់រំ គោរពសិទ្ធិស្ត្រី សិទ្ធិកុមារ លិទ្ធិប្រជាធិបតេយ្យ សមភាព យុត្តិធម៌ សង្គម និងគោរពច្បាប់ ទប់ស្កាត់រាល់អំពើរំលោភបំពាន និងជិះជាន់កេងប្រវ័ញ្ចមកលើស្រ្តីភេទ និងកុមារ អប់រំប្រជាជនឱ្យយល់ដឹងពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ ទប់ស្កាត់រាល់អំពើហិង្សាក្នុងគ្រួសារ ការរាលដាល ជំងឺឆ្លងនានា មានជំងឺអេដស៍ជាដើម ជួយចាស់ព្រឹទ្ធាចារ្យ ស្ត្រីមេម៉ាយ ជនពិការ និងកុមារកំព្រាគ្មានទីពំនឹង ដោយការបណ្តុះបណ្តាលមុខរបរសមស្រប ពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាងនិងពិភពលោក។

ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តក្រចេះ ដូចតទៅ៖
១-ស្វែងយល់ និងអនុវត្តឲ្យបាននូវគោលនយោបាយគោលការណ៍ដឹកនាំរបស់ បក្ស និងរាជរដ្ឋាភិបាល។
២-គោរព និងអនុវត្តតាមលក្ខន្តិកៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ឲ្យបានខ្ជាប់ខ្ជួន។
៣-ពង្រឹងរចនាសម្ព័ន្ធ និងពង្រីកសមាជិកសមាគមនារីឲ្យបានច្រើន។
៤-សមាសភាពសមាគមនារី ដែលបានកែសម្រួល និងបំពេញបន្ថែមថ្មីត្រូវ ចូលរួមអនុវត្តឱ្យបានជោគជ័យនូវទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់ខេត្តក៏ដូចជាផែនការសកម្មភាពរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
៥-យកចិត្តទុកដាក់ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងទាំងទស្សនៈ គោលជំហរ ឲ្យបានល្អ រួមគ្នាទទួលខុសត្រូវរាល់ភារកិច្ចដែលបានកំណត់ ពង្រឹងមិត្តភាព រក្សាទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំង អស់ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារ។
៦-ខិតខំការពារផលប្រយោជន៍ និងពង្រឹងសមត្ថភាពដល់ស្ត្រី តាមរយៈការ បណ្តុះបណ្តាលជំនាញ ជាពិសេសការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីមានលទ្ធភាពបំពេញការងារប្រកបដោយគុណភាព និងប្រសិតិភាព ក្នុងយុគសម័យឌីជីថល។
៧-រៀបចំប្រជុំគណៈកម្មការសាខាឲ្យបានទៀងទាត់ ដើម្បីរាយការណ៍ និងបូកសរុប វាយតម្លៃសភាពការណ៍ និងមានវិធានដោះស្រាយបានត្រឹមត្រូវ និងទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង