**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

ក្រសួងប្រៃសណីយ៍ អំពាវនាវ និងលើកទឹកចិត្តឱ្យសិស្សានុសិស្សពិចារណា ចាប់យកការសិក្សាជំនាញឌីជីថល

ភ្នំពេញ៖ ​ក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍ លើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យខិតខំរៀនសូត្រ និងបានអំពាវនាវឱ្យពិចារណាចាប់យក​ការសិក្សា​ជំនាញឌីជីថល​បច្ចេកវិទ្យាឌីជីថល (Digital Technology) ។

តាមរយៈសេចក្តីអំពាវនាវ នៅថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងប្រៃសណីយ៍ បានរំលឹកថា​ជំនាញឌីជីថល​បច្ចេក​វិទ្យាឌីជីថល (Digital Technology) ក្នុងនោះ បច្ចេកវិទ្យាឈាន​មុខថ្មីៗ (Emerging Technology) បានដើរតួនាទីយ៉ាង​សំខាន់​ក្នុង​ជីវភាពរស់នៅ ការធ្វើអាជីវកម្ម និងការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងន័យនេះ ក្រសួងប្រៃ​សណីយ៍​​និងទូរគមនាគមន៍ សូមអំពាវនាវនិងលើកទឹកចិត្តដល់សិស្សានុ​សិស្ស​ទាំងអស់ ឱ្យពិចារណាចាប់យកការសិក្សាជំនាញឌីជីថល (Digital Skills) ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ក្នុងគោលដៅ​ស្វែងរកការងារបានល្អ និងបានចំណូលខ្ពស់ អាចជួយ​លើកកម្ពស់​ជីវភាព​ផ្ទាល់ខ្លួននិងគ្រួសារ ជាពិសេស ចូលរួមចំណែកលើកស្ទួយនិង​អភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាល​ទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ បន្ទាប់ពី “មនុស្ស ផ្លូវ ទឹក ភ្លើង”។

សេចក្តីអំពាវនាវបានបន្តថា ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថល ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាលបានអនុម័ត​កាលពី​ដើមឆ្នាំ២០២៤ បានដាក់ចេញនូវ ក្របខណ្ឌសមត្ថភាពជំនាញឌីជីថល ដោយបែងចែកចេញជា ៧ ផ្នែក ២០ ក្រុមជំនាញ និង ៦៣ មុខរបរសំខាន់ៗ សុទ្ធសឹងជាជំនាញកំពុងមានតម្រូវការខ្ពស់ និងងាយទទួលបានឱកាសការងារល្អៗ ព្រមទាំងអាចចូលរួមចំណែក​ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថលដ៏រស់រវើក រួមមាន៖
– ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Infrastructure)
– ផ្នែកសន្តិសុខសាយប័រ (Cybersecurity)
– ផ្នែកអភិបាលកិច្ចទិន្នន័យ (Data Governance)
– ផ្នែកសុសវែរនិងកម្មវិធីកុំព្យូទ័រ (Software and Applications)
– ផ្នែកទិន្នន័យនិងបញ្ញាសិប្បនិម្មិត (Data and Artificial Intelligence)
– ផ្នែកទំនាក់ទំនង លក់ និងទីផ្សារឌីជីថល (Digital Communication, Sales, and Marketing)
– ផ្នែកនវានុវត្តន៍ឌីជីថលនិងសហគ្រិនភាព (Digital Innovation and Entrepreneurship)។
សេចក្តីអំពាវនាវបានបញ្ជាក់ជាចុងក្រោយថា ក្រសួងសង្ឃឹមជឿជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យ សិស្សានុសិស្ស​ទាំងអស់​នឹងចូលរួមចំណែកអភិវឌ្ឍកម្ពុជា ឆ្ពោះទៅសម្រេចបានចក្ខុវិស័យរយៈពេលវែងនិងប្រែក្លាយជាប្រទេសអភិវឌ្ឍ​នាពេល​អនាគត៕

អត្ថបទដែលជាប់ទាក់ទង