**អគ្គនាយកអត្តសញ្ញាណកម្ម ដឹកនាំក្នុងកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងាររៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ និងជួសជុលទំនប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង**ឧត្តមសេនីយ៍ទោ អុីវ វាសនា ដឹកនាំកិច្ចប្រជុំក្រុមការងារផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤**ក្រសួងអប់រំ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណើរការសំណេរ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យស្ថានភាពផ្លូវចំនួន ៣ខ្សែ និងស្ពាននៅខេត្តតាកែវ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងឆ្លងសេចក្ដីព្រាងរបាយការណ៍ស្ដីពីលទ្ធផលការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ**ក្រសួងអប់រំ៖ ដំណើរការសំណេរការប្រឡងបាក់ឌុបរយៈពេលពីរថ្ងៃ បានប្រព្រឹត្តទៅប្រកបដោយភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងទំនួលខុសត្រូវខ្ពស់ពីសំណាក់គណៈមេប្រយោគទូទាំងប្រទេស**ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយប្រមូលទិញស្រូវពីកសិករឲ្យអស់ពីលទ្ធភាព**អភិសន្តិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចផ្អាកការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មួយរយៈសិន**ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា**ប្រជាពលរដ្ឋមកពី៣ភូមិ ស្ថិតនៅស្រុកព្រះនេត្រព្រះ ជាង១០០នាក់ តវ៉ាហាមឃាត់មិនឱ្យមន្ត្រីជំនាញចុះវាស់វែងដីភូមិធ្វើប្លង់កម្មសិទ្ធិ បន្ទាប់ពីមន្ត្រីសូរិយោដីទាំងនោះ មិនព្រមចុះវាស់វែងបញ្ជីដីស្រែរបស់ពួកគាត់**ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទទួលជួបប្រជុំទ្វេភាគីជាមួយប្រធានគណៈប្រតិភូសភារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម**រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងអំណរគុណ គណៈមេប្រយោគ អប្បមាទ ប្រធានមណ្ឌល អនុរក្ស និងអ្នកពាក់ព័ន្ធនានា ក្នុងការប្រឡង បាក់ឌុប២០២៤**សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារបាន ៥ខែ ពាក់ព័ន្ធករណីគ្រឿងញៀន**កម្ពុជា-ឡាវ-វៀតណាម គូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ**លោកHe Lifeng ដឹកនាំគណៈប្រតិភូមជ្ឈិមបក្សអញ្ជើញទៅសួរសុខទុក្ខនិងចុះត្រួតពិនិត្យការងារនៅកងពលធំលេខ៨នៃអង្គភាពផលិតកម្មនិងការស្ថាបនាភូមិភាគ Xinjiang (XPCC) នៅក្រុងShihezi**បទវិភាគ៖ កើនឡើងជាលំដាប់ ឆ្ពោះទៅរកការច្នៃប្រឌិតថ្មី—ពិភពលោកមានសុទិដ្ឋិនិយមចំពោះភាពរស់រវើកនិងឱកាសនៃសេដ្ឋកិច្ចរបស់ប្រទេសចិន**ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ ស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការចាញ់បោកពីការខ្ចីកម្ចីក្រៅផ្លូវការ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់ហួសហេតុ

សម្តេចតេជោ ហ៊ុន សែន៖ កូរ៉េ-កម្ពុជា ជាប្រទេសដន្លងនឹងគ្នា ដោយស្ត្រីកម្ពុជា បានរៀបការជាមួយជនជាតិកូរ៉េច្រើនប្រមាណជា ៨,០០០នាក់

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ូ វ៉ន់ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភាសាធារណរដ្ឋកូរ៉េ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ជាពិសេសគឺបានអញ្ជើញមកវិមានរដ្ឋសភាកូរ៉េ។ ប្រធានសភាកូរ៉េ បានសម្តែងការកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានាយករដ្ឋមន្ត្រីអស់រយៈពេលដ៏យូរ ដែលនាំកម្ពុជាសម្រេចបានសុខសន្តិភាព និងការរីកចម្រើន។ ឯកឧត្តមបានអបអរសាទរជាថ្មីចំពោះ សម្ដេចតេជោ ដែលត្រូវបានជ្រើសរើសជាប្រធានព្រឹទ្ធសភា។

ឯកឧត្តម អ៊ូ វ៉ន់ស៊ីក ក៏បានសម្ដែងការអរគុណចំពោះសម្ដេចតេជោ ដោយឯកឧត្តម​បានដឹងថា សម្ដេចតេជោ បានចូលរួមចំណែកយ៉ាងច្រើន នៅក្នុងការកសាងទំនាក់ទំនងរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា ដោយបានស្ដារនូវទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩៧។ ឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហការរវាងប្រតិបត្តិការរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជានឹងកាន់តែរីកចម្រើនច្រើនថែមទៀតនៅពេលអនាគត។

ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានជម្រាបសម្ដេចផងដែរថា កម្ពុជាបានបង្កើតឡើងហើយក្រុមមិត្តភាពព្រឹទ្ធសភា និងរដ្ឋសភាកម្ពុជា ជាមួយសភានៃសាធាណរដ្ឋកូរ៉េ ហើយឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ការបង្កើតក្រុមមិត្តភាពនេះឡើង ខណៈកូរ៉េ សន្យាថានឹងបង្កើតឡើងនៅពេលឆាប់ឆាប់ខាងមុខនេះ ។ ជាមួយគ្នានេះ ឯកឧត្តមបានសម្ដែងការពេញចិត្ត និងរីករាយចំពោះការកើនឡើងនូវទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាង សាធារណរដ្ឋកូរ៉េ និងកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង។ ការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកន្លងមកនេះ បានបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់ក្រុមហ៊ុនកូរ៉េប្រមាណជាង២០០ បានទៅចូលរួមវិនិយោគនៅក្នុងប្រទេសកម្ពុជាកន្លងមក។

ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ ក៏បានស្នើសុំសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា គាំទ្រ និងសម្រួលដល់ការវិនិយោគរបស់ប្រទេសកូរ៉េផងដែរ ដើម្បីអាចមានលទ្ធភាព និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ បង្កើនការវិនិយោគនៅកម្ពុជាថែមទៀត។ ការឯកភាពគ្នាបង្កើត តំបន់សេដ្ឋកិច្ចពិសេស សម្រាប់ក្រុមហ៊ុនកូរ៉េ ដែលបានព្រមព្រៀង ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលកន្លងមកនេះ ខាងភាគីកូរ៉េនឹងរៀបចំបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសនេះឱ្យចេញជារូបរាង។
ជាមួយគ្នានេះ កូរ៉េនឹងបន្តដើរតួនាទីសំខាន់ ក្នុងការផ្តល់នូវគម្រោងអូឌីអេ ដើម្បីគាំទ្រដល់ការរីកចម្រើន និងការរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមគ្នានេះ ទីភ្នាក់ងារ KOICA របស់កូរ៉េ ក៏បានការចូលរួមចំណែកក្នុងការដោះមីន និងគម្រោងជាច្រើនទៀត នៅពេលបច្ចុប្បន្នក៏ដូចជានៅពេលអនាគត។ ឯកឧត្តមប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ ក៏បានរីករាយផងដែរចំពោះកិច្ចសហប្រតិបត្តិការនានា ដែលរួមចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការលើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងដើម្បីការប្រែប្រួលអាកាសធាតុ ដែលសង្កេតឃើញថា ប្រទេសកម្ពុជាបានខិតខំយ៉ាងច្រើន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បាននិងកំពុងគាំទ្រលើគម្រោងរបស់កម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងសកម្មភាពនានាជុំវិញគម្រោងមេគង្គកូរ៉េផងដែរ។

ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ បានសម្តែងនូវការរីករាយដោយឃើញថា ទំហំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនមានការកើនឡើងវិញ បន្ទាប់ពីសម័យកូវីដ ដោយកម្ពុជាមានធម្មជាតិស្រស់ស្អាត មានប្រាសាទបុរាណជាពិសេស គឺប្រាសាទអង្គរវត្ត។ ឯកឧត្តមបញ្ជាក់ថា ឯកឧត្តមបានខិតខំសម្រួលយ៉ាងណា លើកលែងសេវាទេសចរណ៍ជាក្រុម សម្រាប់ប្រជាជនកម្ពុជា មកកាន់ប្រទេសកូរ៉េផងដែរ ហើយសង្ឃឹមថា ទំហំទេសចរទៅវិញទៅមកនឹងមានការកើនឡើង។ បន្ថែមពីនេះ ឯកឧត្តមបានជម្រាបសម្តេចតេជោប្រធានព្រឹទ្ធសភាដែរថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានខិតខំសម្រួល និងការពារពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅសាធាណរដ្ឋកូរ៉េប្រមាណជា៦ម៉ឺននាក់ ដោយកែសម្រួលលម្អលក្ខខណ្ឌការងារប្រកបដោយសុវត្ថិភាព និងការពារពលករទាំងនោះឱ្យបានត្រឹមត្រូវ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចជាលើកដំបូងក្នុងឋានៈជា អង្គការនីតិបញ្ញត្តិ។ សម្តេចតេជោ ក៏បានអបអរសាទរ ឯកឧត្តម អ៊ូ វ៉ន់ស៊ីក ដែលត្រូវបានតែងតាំងជាប្រធានសភាកន្លងមកនេះ។ សម្ដេចក៏បានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភាកូរ៉េ ដែលបានលើកទឹកចិត្តឱ្យមានការរីកចម្រើនបន្ថែមទៀតរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានសម្តែងការរីករាយផងដែរ ចំពោះទំនាក់ទំនងកម្ពុជា និងកូរ៉េ ដែលត្រូវបានលើកកម្ពស់ដល់ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ។ សម្ដេចបានរំឭកផងដែរថា ការផ្តួចផ្តើមឱ្យមានទំនាក់ទំនងឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ពិតជាមិនងាយស្រួលឡើយ ពោលសម្ដេចបានតស៊ូស្វិតស្វាញ និងខិតខំធ្វើឲ្យទំនាក់ទំនងចាប់តាំងពីឆ្នាំ១៩៩៦មកធ្វើឲ្យទំនាក់ទំនងនេះ មានប្រក្រតីភាពឡើងវិញ ហើយរហូតមកដល់ពេលនេះមានការរីកចម្រើនទាំងក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាពថា សម្ដេចផ្ទាល់បានរួមចំណែក ដល់ការបង្កើតនូវទំនាក់ទំនងនេះហើយពេញចិត្តចំពោះការរីកលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណសាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែក និងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ សម្តេចតេជោ ក៏មិនភ្លេចឱកាសក្នុងការសម្ដែងការដឹងគុណ ចំពោះសាធារណរដ្ឋកូរ៉េ ដែលពុំបានបិទច្រកចេញចូលចំពោះកម្ពុជា នៅពេលដែលមានជំងឺរាតត្បាតកូវីដ១៩ ដោយរក្សាការហោះហើរធម្មតា ហើយដែលជាច្រកចេញសម្រាប់ប្រជាជនកម្ពុជា និងជនបរទេសចេញចូលទៅក្នុងប្រទេសកម្ពុជា។

សម្ដេចបានចាត់ទុកថា ការមិនបិទច្រកហោះហើរសម្រាប់កម្ពុជាចេញទៅខាងក្រៅនេះ គឺជាប្រការមួយល្អប្រសើរធ្វើឲ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការរីកចម្រើន និងយល់ដឹងគ្នាច្រើនថែមទៀត។ សម្តេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា តាមរយៈការបើកព្រលានយន្តហោះថ្មីនៅសៀមរាប និងគម្រោងបើកព្រលានយន្តហោះថ្មីនៅភ្នំពេញ នាឆ្នាំក្រោយនេះ នឹងជួយពង្រីកថែមទៀតលើទំហំទេសចរណ៍កាន់តែច្រើនថែមទៀត។

សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េផងដែរដែលបានផ្តល់ភាពអនុគ្រោះ និងសម្រួលដល់ពលករកម្ពុជា សម្រួលលក្ខខណ្ឌការងារ ដែលធ្វើឲ្យគេស្នាក់នៅបំពេញការងារ ហើយពេលត្រឡប់ទៅកម្ពុជាវិញ បាននាំយកទៅជាមួយនូវបច្ចេកទេសទំនើបទៅបង្កើតការងារនៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា ប្រទេសទាំងពីរសាធាណរដ្ឋកូរ៉េ និងកម្ពុជា ជាប្រទេសដន្លងនឹងគ្នាដោយប្រជាជនកម្ពុជា ជាពិសេស គឺស្ត្រីកម្ពុជា បានរៀបការជាមួយជនជាតិកូរ៉េច្រើនប្រមាណជា៨,០០០នាក់ ជីវិតកូនចៅរហូតដល់ទៅប្រមាណជា៧៥,០០០នាក់។ សម្ដេចសំណូមពរឲ្យរដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឲ្យកូនចៅពលរដ្ឋទាំងអស់នោះ បានរៀនភាសាខ្មែរ និងភាសាកូរ៉េផងដែរ ដើម្បីមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជារួមចំណែកក្នុងការជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណផងដែរចំពោះ សាធារណរដ្ឋកូរ៉េ ដែលបានជួយបណ្តុះបណ្តាលកីឡាករកម្ពុជា ក្នុងការចូលរួមប្រកួតជាមួយ កីឡាស៊ីហ្គេមនៅកម្ពុជា កាលពីឆ្នាំ២០២២កន្លងមកនេះ ដែលក្នុងនោះក៏មានវត្តមានរបស់កីឡាករស្នុកឃី ដ៏ល្បីរបស់កូរ៉េជាជនជាតិខ្មែរផងដែរ។ សម្ដេចក៏បានថ្លែងអំណរគុណផងដែរ និងអបអរសាទរចំពោះការកើនឡើងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលធ្វើឲ្យទំហំពាណិជ្ជកម្មមានការកើនឡើង ហើយសូមថ្លែងអំណរគុណ និងសូមឲ្យរដ្ឋាភិបាលកូរ៉េ ជំរុញឲ្យអ្នកវិនិយោគទុនច្រើនថែមទៀតទៅកម្ពុជា។ បច្ចុប្បន្ននេះកម្ពុជាមិនគ្រាន់តែឈានដែលពីមុនជាអ្នកនាំចូល ឥឡូវនេះកម្ពុជា មានលទ្ធភាពក្នុងការផលិតដើម្បីនាំចេញផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកថា សម្តេច និងឯកឧត្តម មូន ជេអ៊ីន បានពិភាក្សាគ្នា និងជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយពេលនេះរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា និងរដ្ឋាភិបាលកូរ៉េ បានចុះកិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ តាមរយៈកិច្ចព្រមព្រៀងបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺអាចនឹងចេញជារូបរាង ដែលបង្កលក្ខណៈឲ្យអ្នកវិនិយោគកូរ៉េ ទៅមកវិនិយោគនៅកម្ពុជា មានការកើនឡើងសម្រាប់ធ្វើការកែច្នៃ និងនាំចេញមកកូរ៉េវិញ។ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានជម្រាបផងដែរថា រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងខិតខំការពារអ្នកវិនិយោគទុនកូរ៉េ និងខិតខំប្រឹងប្រែងដើម្បីការពារធានានូវសុខសន្តិភាពជារួមសម្រាប់អ្នកវិនិយោគពីបរទេសទាំងអស់។
សម្ដេចក៏បានថ្លែងនូវការអបអរសាទរ និងទន្ទឹងរង់ចាំការស្ថាបនាស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលនឹងឆ្លងទន្លេសាប និងទន្លេមេគង្គ ដែលអាចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ។ ទន្ទឹមនេះក៏សូមថ្លែងអំណរគុណសាធារណរដ្ឋកូរ៉េ ដែលកំពុងបន្តជួយផ្លូវជាតិលេខ៤៨, លេខ២ និងលេខ២១។

សម្ដេចតេជោ បានថ្លែងអំណរគុណផងដែរ ចំពោះការយកចិត្តទុកដាក់របស់សាធារណរដ្ឋកូរ៉េ ក្នុងការលើកកម្ពស់កម្រិតកិច្ចប្រជុំមេគង្គជប៉ុនពីថ្នាក់រដ្ឋមន្ត្រីការបរទេស ទៅជាកិច្ចប្រជុំកំពូល។ ប៉ុន្ដែសម្ដេចបង្ហាញការសោកស្ដាយដែលកិច្ចប្រជុំនេះ មិនអាចប្រព្រឹត្តទៅបានដោយសារបញ្ហាមីយ៉ាន់ម៉ា។ ទោះជាយ៉ាងនេះក៏ដោយ គម្រោងនានាដែលពាក់ព័ន្ធកិច្ចសហប្រតិបត្តិការមេគង្គជប៉ុន ត្រូវបន្តជាធម្មតាមិនត្រូវឲ្យមានស្ទះរាំងដោយសារវិបត្តិនៅមីយ៉ាន់ម៉ានោះទេ។ សម្ដេចគូសបញ្ជាក់ថា គម្រោងមេគង្គជប៉ុននានា បានជួយទាក់ទងទៅដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពនៃការថែទាំប្រទេសនៅតាមដងទន្លេ ផ្នែកអេកូឡូស៉ីផងដែរ។ សម្ដេចក៏បានជម្រាបផងដែរ អំពីការលះបង់អំណាច ហើយរៀបចំឱ្មានការផ្លាស់ប្តូរ មកអ្នកជំនាន់ក្រោយ ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាពរយៈពេលវែង។
ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញឯកឧត្តម អ៊ូ វ៉ន់ស៊ីក ប្រធានសភានៃសាធារណរដ្ឋកូរ៉េ បំពេញទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្របនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង