**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម

សាច់បង្កកជើងទា និងចុងស្លាបមាន់ជាង៤តោន ត្រូវអាជ្ញាធរដុតបំផ្លាញចោលនៅក្រុងសិរីសោភ័ណ

ភ្នំពេញ៖ ជើងទា និងចុងស្លាបមាន់បង្កកប្រមាណជាង៤តោន ត្រូវមន្ត្រីគយ និងរដ្ឋាករតំបន់៥ និងមន្ត្រីពេទ្យសត្វដុតបំផ្លាញចោល ក្រោយធ្វើការបង្ក្រាបបានក្នុងករណី២ផ្សេងគ្នា នៅចំណុចជាយក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

យោងតាមបញ្ជាក់ពីមន្រ្តីជំនាញបានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើដោយមន្ត្រីគយ និងរដ្ឋាករតំបន់៥ និងមន្ត្រីពេទ្យសត្វ ធ្វើការស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបបាននូវ២ករណីផ្សេងគ្នា ពោលគឺ៖ ករណីទី១. កាលពីថ្ងៃទី២៨សីហា ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រស្រុកស្វាយចេក មន្ត្រីចម្រុះចុះបង្ក្រាបចាប់បានជើងទាបង្កក់ទម្ងន់ ១៦០០គីឡូក្រាម ដែលឈ្មួញលួចលាក់នាំចូលពីប្រទេសថៃ តាមច្រករបៀងខុសច្បាប់ដែលដឹកបង្កប់តាមរថយន្ត។ ដោយឡែក ករណីទី២. កាលពីថ្ងៃទី២៩សីហា ឆ្នាំ២០២៤ នៅក្បែរច្រកព្រំដែនក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មន្ត្រីចម្រុះបានបង្ក្រាបចាប់បានចុងស្លាបមាន់បង្កកទម្ងន់ ២៤០០គីឡូក្រាម ដែលឈ្មួញលួចនាំចូលតាមច្រករបៀងខុសច្បាប់ដឹកបង្កប់ក្នុងរថយន្ត។

ក្រោយចប់ប្រតិបត្តិការ២ថ្ងៃជាប់ៗគ្នានេះ មន្ត្រីជំនាញបានធ្វើការរឹបអូសវត្ថុតាងសរុបចំនួន៤តោន ជាប្រភេទទំនិញគ្មានច្បាប់អនុញ្ញាត និងដឹកគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលក្រុមឈ្មួញបម្រុងនាំចូលទៅលក់ចែកចាយតាមបណ្តាលរាជធានី-ខេត្តមួយចំនួន និងធ្វើការដុតបំផ្លាញចោលភ្លាមៗតែម្ដង។ ជាមួយគ្នានេះ មហាជនតែងមានចម្ងល់ថា តើទំនិញឆ្លងដែនខុសច្បាប់ទាំងនេះ ដឹកចូលប្រទេសកម្ពុជាបានដោយរបៀបណា បើមន្ត្រីជំនាញសុទ្ធតែដឹងច្បាស់ពីច្រកដឹកចូលអស់ទាំងហើយនោះ? តើមន្ត្រីយាមការពារច្រកព្រំដែនដេកលក់ ឬក៏មានចេតនាបើកដៃឱ្យក្រុមឈ្មួញប្រព្រឹត្តិបទល្មើសជាបន្តបន្ទាប់បែបនេះ? តើអាជ្ញាធរខេត្តមានវិធានការបែបណាលើប្រសិទ្ធភាព តម្លាភាព ចំពោះហេតុការណ៍ខាងលើនេះ ឬក៏ចង់ទុកបណ្តោយឱ្យនៅបន្តបែបនេះតទៅទៀត? ៕

អត្ថបទដែលជាប់ទាក់ទង