**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

យន្តហោះគ្មានមនុស្សបើក ១គ្រឿង របស់រុស្ស៊ី បានចូលដែនអាកាសរបស់ប៉ូឡូញ កំលុងពេលមានការវាយប្រហារលើអ៊ុយក្រែន

វ៉ាស៊ូវី៖ ប៉ូឡូញបាននិយាយនៅថ្ងៃចន្ទថា យន្តហោះគ្មានមនុស្សបើក (ដ្រូន) មួយគ្រឿង ទំនងជារបស់រុស្ស៊ី បានចូលដែនអាកាសរបស់ខ្លួន កំលុងពេលមានការវាយប្រហារដោយគ្រាប់បែករបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបានបន្ថែមថា យន្តហោះនេះអាចនឹងបានចុះចតនៅលើទឹកដីប៉ូឡូញ ហើយការស្វែងរកកំពុងតែបន្ត។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសាព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ ២០២៤។

ប្រទេសសមាជិក NATO មួយនេះ បានដាក់ការប្រុងប្រយ័ត្នខ្ពស់ចំពោះវត្ថុដែលចូលក្នុងដែនអាកាសរបស់ខ្លួន ចាប់តាំងពីមានករណីមីស៊ីលរបស់អ៊ុយក្រែនមួយគ្រាប់បានធ្លាក់ចំភូមិ Przewodow នៅភាគខាងត្បូងប្រទេសប៉ូឡូញ ដែលបានសម្លាប់មនុស្សពីរនាក់ក្នុងឆ្នាំ២០២២។

ក្រុមមន្ត្រីបាននិយាយថា ប្រទេសរុស្ស៊ីបានបាញ់បង្ហោះមីស៊ីលជាង ១០០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកវាយប្រហារប្រមាណ ១០០គ្រឿង លើទឹកដីអ៊ុយក្រែន ក្នុងអំឡុងពេលម៉ោងរវល់នៅព្រឹកថ្ងៃចន្ទ ដែលបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៥នាក់ និងបំផ្លាញរោងចក្រថាមពលជាច្រើនទូទាំងប្រទេស។

អ្នកនាំពាក្យបញ្ជាការប្រតិបត្តិការរបស់កងទ័ពប៉ូឡូញ បានប្រាប់ Reuters ថា «យើងសន្មត់ថាវាជាយន្តហោះគ្មានមនុស្សបើកមួយ ពីព្រោះគន្លងហោះហើរ និងល្បឿនបង្ហាញថាវាមិនមែនជាមីស៊ីលទេ»។ លោកបានបន្ថែមថា វត្ថុនេះកំពុងត្រូវបានស្វែងរកដោយទាហាន ១០០នាក់នៅលើគោក និងឧទ្ធម្ភាគចក្រមួយគ្រឿង។
ប៉ូឡូញបាននិយាយថា វាមិនទាន់អាចសន្មត់ក្នុងការនិយាយថា តើវត្ថុនោះជារបស់រុស្ស៊ី ឬអ៊ុយក្រែនទេ ព្រោះស្ថានភាពអាកាសធាតុមិនអនុញ្ញាតឱ្យមានការកំណត់អត្តសញ្ញាណដោយមើលឃើញ។

បន្ថែមពីនេះ ប៉ូឡូញបានបញ្ជាក់ថា វត្ថុដែលសង្ស័យថាជាដ្រូននោះ បានចូលដែនអាកាសរបស់ខ្លួននៅម៉ោង ០៤:៤៣នាទី (ម៉ោងសកល) នៅជិតទីក្រុង Chervonohrad របស់អ៊ុយក្រែន។ ប៉ុន្តែប្រព័ន្ធរ៉ាដាបានបាត់បង់សញ្ញាវត្ថុនេះ នៅម៉ោង ០៥:០០នាទី (ម៉ោងសកល) ដោយបន្ថែមថា វាអាចទៅរួចដែលវាបានចាកចេញពីដែនអាកាសរបស់ប៉ូឡូញ ហើយមិនមានរបាយការណ៍អំពីការផ្ទុះណាមួយឡើយ។

គួរបញ្ជាក់ថា កាលពីខែធ្នូ ឆ្នាំ២០២៣ និងខែមេសា ឆ្នាំ២០២៣ ក៏មានករណីស្រដៀងគ្នានេះកើតឡើងផងដែរ ដោយមានវត្ថុយោធា ត្រូវបានគេរកឃើញនៅក្នុងព្រៃមួយក្នុងប្រទេសប៉ូឡូញ ដែលក្រោយមក វាត្រូវបានគេរាយការណ៍ថា ជាមីស៊ីលរបស់រុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង