យុវជនម្នាក់ដែលជាអ្នកញុះញង់ឲ្យមានការចូលរួមបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា រឿងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅពន្ធនាគារខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ យុវជនម្នាក់ដែលមានបណ្ដាញហ្វេសប៊ុកឈ្មោះ ដា សុវណ្ណមករា (កូនទារក) ជាសិស្សសាលាមួយក្នុងខេត្តកំពង់ស្ពឺ ថ្នាក់ទី១២ បានអំពាវនាវអោយយុវជននិងអ្នកចូលរួមគាំទ្របាតុកម្មប្រឆាំងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងទាមទារអោយរាជរដ្ឋាភិបាលលុបគម្រោងអភិវឌ្ឍន៍រួមគ្នានៅតំបន់ត្រីកោណ CLV-DTA និងបានញុះញង់ជឿតាជនជ្រុលនិយមដែលជាមេក្លោងជនក្បត់ជាតិ៣ជំនាន់ អោយត្រៀមចូលរួមបាតុកម្មនៅថៃ្ងទី១៨ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
យយុវជនដែលញុះញង់ឲ្យមានការចូលរួមបាតុកម្មមានឈ្មោះ ធឹម មករា បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វេីសកមមភាពគៀងគរនិងញុះញង់អោយមានការតវ៉ាប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជាអោយមានផ្លាស់ប្ដូរពិតប្រាកដមែនដោយយកតាមយុវជននៅក្រៅប្រទេស បច្ចុប្បន្នសមត្ថកិច្ចបានដំណេីរការកសាងសំណុំរឿងបញ្ជូនទៅអយ្យការធ្វើការចោទប្រកាន់ ពីបទរួមគំនិតក្បត់ ដែលត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ។
សំណូមពរដល់បងប្អូនផ្សេងទៀតសុំពិចារណាកុំជឿលេីការឃោសនាញុះញង់ពីក្រុមជ្រុលនិយមមួយក្ដាប់តូច និងជនក្បត់ជាតិ ៣ជំនាន់ និងបក្ខពួកក្នុងការប្រឆាំងជាតិសាសន៍ខ្លួនឯង និងរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីបោះឆ្នោតដោយឆន្ទៈពលរដ្ឋជាងមួយប្រទេស ៕

