**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ

ការប្តេជ្ញារបស់ចិនក្នុងការលើកកម្ពស់អេកូឡូស៊ីរួមចំណែកដល់ការកសាងសហគមន៍វាសនារួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ គឺជាខួប១ឆ្នាំ ដែលសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានកំណត់ថាជា «ទិវាជាតិអេកូឡូស៊ី»។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេលើពិភពលោក ប្រទេសចិនតែងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញវិធានការនានាជាច្រើន ក្នុងការអភិរក្សជីវសាស្ត្រចម្រុះ និងការអភិវឌ្ឍបៃតង ដែលក្នុងនោះរួមមាន “គំនិតផ្តួចផ្តើមប្រទេសចិនដ៏ស្រស់ស្អាត”។ ការបង្កើតទិវាជាតិអេកូឡូស៊ីនេះ មិនត្រឹមតែបានចាក់បញ្ចូលកម្លាំងថ្មីបន្ថែមទៀត ក្នុងការបណ្តុះស្មារតីប្រជាជនចិនទាំង ១៤០០ លាននាក់ ឱ្យមានការយល់ដឹងកាន់តែទូលំទូលាយអំពីការថែរក្សាបរិស្ថាននោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យពិភពលោកមើលឃើញកាន់តែច្បាស់អំពីកិច្ចប្រឹងប្រែងរបស់ចិនក្នុងការអភិវឌ្ឍបៃតង។ ការបង្កើតទិវាមួយនេះក៏បានរំលេចឱ្យឃើញពីការផ្តល់សារៈសំខាន់កាន់តែខ្ពស់ និងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាលចិន ក្នុងការអភិរក្សជីវសាស្ត្រចម្រុះ ដែលជាទ្រព្យសម្បត្តិសាកលរបស់មនុស្សជាតិផងដែរ។
ដើរតាមចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម ស៊ី ជីនពីង ដែលបានចាត់ទុកថា “ទឹកថ្លា និងភ្នំខៀវស្រងាត់” មានតម្លៃដូចមាស និងប្រាក់ ប្រទេសចិនបានសម្រេចនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងការអភិរក្សអេកូឡូស៊ី។ ជាក់ស្តែងគិតត្រឹមឆ្នាំ២០២៣ ប្រទេសចិនក្តោបក្តាប់ជិត ៥០% នៃការតម្លើងថាមពលដើរដោយព្រះអាទិត្យរបស់ពិភពលោក ហើយជាង ៥០% នៃរថយន្តដើរដោយថាមពលថ្មីរបស់ពិភពលោក កំពុងធ្វើចរាចរណ៍ក្នុងប្រទេសចិន។ ប្រទេសចិនក៏បានរួមចំណែកប្រមាណ ២៥% នៃការបង្កើនផ្ទៃដីដាំដើមឈើនៅលើពិភពលោក ហើយបានដាក់គោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យបានកម្រិតខ្ពស់បំផុតមុនឆ្នាំ ២០៣០ ព្រមទាំងសម្រេចបាននូវអព្យាក្រឹតភាពកាបូនមុនឆ្នាំ ២០៦០។ ការពិតមិនអាចប្រកែកបាននោះគឺថា សមិទ្ធផលទាំងអស់នេះបានរួមចំណែកជាវិជ្ជមានដល់កិច្ចប្រឹងប្រែងអភិបាលកិច្ចបរិស្ថានសាកល និងជំរុញដល់ការអនុវត្តរបៀបវារៈអង្គការសហប្រជាជាតិ ឆ្នាំ២០៣០ សំដៅឆ្ពោះទៅរកការកសាងពិភពលោកមួយប្រកបដោយពណ៌បៃតង សម្រាប់មនុស្សជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ សរុបមក តួនាទីដ៏សកម្មរបស់ប្រទេសចិនក្នុងការលើកកម្ពស់ការអភិរក្សជីវសាស្ត្រចម្រុះ គឺជាអ្វីដែលសហគមន៍អន្តរជាតិ គួរតែយកគម្រូតាម ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាកសាងសហគមន៍វាសនារួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង