**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក**អភិបាលក្រុងសិរីសោភ័ណ ដឹកនាំគណៈបញ្ជាការឯកភាពក្រុង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យតាមទីតាំងតូប និងផ្សារទំនេីបធំៗ ជៀសវាងលួចនាំចូលរក្សាទុកនូវគ្រឿងបរិភោគមកពីប្រទេសថៃ**ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ ហាក់មានសភាពធូរស្រាល ប៉ុន្តែមិនទាន់ផ្អាកទាំងស្រុងទេ ទោះមានការប្រកាសពីសំណាក់អាមេរិក និងអ៉ីរ៉ង់ ជុំវិញកិច្ចព្រមព្រៀងឈានទៅបិទបញ្ចប់សង្រ្គាម**UN ថ្កោលទោសការកើនឡើងយ៉ាងគំហុក នៃការប្រើប្រាស់យន្តហោះដ្រូនវាយប្រហារគ្នា នៅក្នុងប្រទេសស៊ូដង់ ដែលកំពុងបន្តហែកហួរដោយ សង្រ្គាមស៉ីវិល**បេតិកភណ្ឌវប្បធម៌អរូបីលំដាប់ពិភពលោកដែលលោក Xi Jinping យកចិត្តទុកដាក់៖ ភាពទាក់ទាញនៃល្ខោន Qunqu**បទវិភាគ​៖​ពង្រឹង​ការ​គ្រោងផែន​ការ​និង​កសាង​​​”បណ្តាញចំនួន​៦” ​ដើម្បី​បង្កើ​ត​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​នៃសេដ្ឋកិច្ចចិន​**ការអភិវឌ្ឍបៃតងរបស់ចិន ក្លាយជាកម្លាំងចលករសម្រាប់សកម្មភាពអាកាសធាតុសកល**ពលរដ្ឋ២ឃុំក្នុងស្រុកព្រៃឈរ រងគ្រោះដោយខ្យល់កន្ត្រាក់ ៦៨គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ**ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សៀវភៅស្តង់ដាជាតិមុខរបរចិន និងក្នុងពិធីចុះ MoU ជាមួយក្រុមហ៊ុន BYD**ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

អ៊ុយក្រែន កំពុងបន្តរុលចូលក្នុងទឹកដីរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម

ភ្នំពេញ៖ អ៊ុយក្រែនបាននិយាយថា កម្លាំងរបស់ខ្លួនកំពុងបន្តរុលចូលក្នុងទឹកដីរុស្ស៊ី សម្តៅទៅកាន់ទិស ដៅនានាមួយចំនួន ខណៈការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលចូលលុកលុយក្នុងទឹកដីរុស្ស៊ីជា លើកដំបូងនេះ បានឈានចូលដល់ថ្ងៃទី១០ហើយ។

ការវាយប្រហារលុកលុយចូលទៅក្នុងខេត្ត Kursk ជាប់ព្រំដែនភាគខាងលិចរបស់រុស្ស៊ី បាន ប្រញាប់ឱ្យរុស្ស៊ី ប្រកាសភាពអាសន្នដាក់នៅក្នុងខេត្ត Kursk គ្រាដែលខេត្តដែលស្ថិតជាប់ព្រំ ដែនអ៊ុយក្រែនមួយផ្សេងទៀត គឺខេត្ត Belgorod ក៏ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន ទៀតផងដែរ ខណៈការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន ត្រូវបានគេឃើញធ្វើជាប្រ ចាំ ដាក់ទៅលើខេត្តដែលជាប់ព្រំដែននេះ។

ស្ថានភាពក្នុងតំបន់សមរភូមិ Kursk ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បានថ្លែងថាកងទ័ពអ៊ុយក្រែនបានរំកិល ទៅមុខថែមទៀតដែលចាប់តាំងពីថ្ងៃពុធនោះមក ការរំកិលបានចម្ងាយប្រមាណ១ទៅ២គីឡូម៉ែត្រ និងលោកបញ្ជាក់ថា គេនៅបានចាប់ខ្លួនទាហានរុស្សីប្រមាណ១០០នាក់ថែមទៀត ប៉ុន្តែរុស្ស៊ីបានបដិសេធ និងអះអាងតបមកវិញថា គេបានរារាំងមិនឱ្យកងកម្លាំងអ៊ុយក្រែនអាចរុលមកខាងមុខទៀតបាននោះឡើយ។

ទំហំទឹកដីដែលអ៊ុយក្រែនចូលកាន់កាប់ចាប់តាំងពីមានការវាយប្រហារថ្ងៃដំបូងទី៦សីហា នោះមក នៅមិនទាន់មានការបញ្ជាក់ត្រឹមត្រូវពិតប្រាកដទេ ប៉ុន្តែជាមួយគ្នានេះ អ៊ុយក្រែនអះអាងថា គេបានគ្រប់គ្រងលើទំហំដីប្រមាណ១,០០០គីឡូម៉ែត្រក្រឡា ប៉ុន្តែរុស្ស៊ីថ្លែងថាមានប្រមាណតែពាក់កណ្តាលតែប៉ុណ្ណោះទេ និងបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ រុស្ស៊ីថែមទាំងបាន បំបាក់ការវាយ រុលទៅមុខរបស់អ៊ុយក្រែនក្នុងគោលដៅ៥កន្លែងក្នុងតំបន់ Kursk នោះបានទៀតផង។

មេបញ្ជាការនៃអង្គភាពកងកម្លាំងពិសេស Akhmat នៃរដ្ឋ Chechen ដែលរុស្ស៊ីគ្រប់គ្រងគឺ ឧត្តមសេនីយ អាប់ទី អាឡូវឌីណូវ (Apti Alaudinov) បានប្រាប់អ្នកទស្សនាទូរទស្សន៍ Channel One ថា កងកម្លាំងរុស្ស៊ី «បានរារាំងស្ទើរអស់ទាំងស្រុង» ទៅហើយ នូវកម្លាំងវាយលុកយោធារបស់អ៊ុយក្រែន។ រុស្ស៊ី បានពង្រាយកងកម្លាំងជំនួយជាបន្ថែមទៅកាន់តំបន់វាយប្រហារ ក្នុងនោះរួមមានទាំង ទ័ពជំនួយបញ្ជួនពីតំបន់បាល់ទិក នៃខេត្តកាលីនីនក្រាដ មកកាន់ខេត្ត Kursk ដើម្បីវាយបណ្តេញកងទ័ពអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ីវិញ។

ដ្រូនអ៊ុយក្រែនចំនួន១១៧គ្រឿង និងមីស៊ីលដែលបាញ់តាមអាកាសមួយចំនួន ត្រូវបានប្រព័ន្ធការពារអាកាសរបស់រុស្សី បានស្ទាក់ចាប់ និងបាញ់ទម្លាក់កាលពីយប់ថ្ងៃទី១៣សីហា ដែលភាគច្រើន បានបាញ់ដាក់មកលើតំបន់កងទ័ពអាកាសនៅ Kursk, នៅវ៉ូរូណេស៍ (Voronezh), នៅ Belgorod និងនៅ នីស្សនី ណូវហ្គោរ៉ដ (Nizhny Novgorod)។ ប៉ុន្តែអ៊ុយក្រែននៅតែប្រកាសប្រៀបឈ្នះរបស់ខ្លួនលើការប្រយុទ្ធក្នុងតំបន់ Kursk នោះជាដដែល។

នៅក្នុងបណ្តាញវីដេអូមួយ ដែលរាយការណ៍ប្រាប់ទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky នោះ, មេបញ្ជាការដឹកនាំការប្រយុទ្ធ គឺលោកឧត្តមសេនីយ៍ Oleksandr Syrskyi បាននិយាយថា កងទ័ពអ៊ុយក្រែនឥឡូវនេះ បានគ្រប់គ្រងទាំងស្រុង លើក្រុងមួយនៃព្រំដែន Kursk គឺក្រុង Sudzha។ ជាមួយនឹងសេចក្តីរាយការណ៍នេះ បណ្តាញវីដេអូដដែលនោះ ថែមទាំងបានបង្ហាញសកម្មភាពរបស់ទាហានអ៊ុយក្រែន ដែលបានដកចេញនូវទង់ជាតិរុស្ស៊ី ចេញពីសាលា រៀនមួយនៅទីនោះថែមទៀត។
អ៊ុយក្រែន ថែមទាំងបានអះអាងថា ក្នុងការវាយប្រហារជាងមួយសប្តាហ៍មកនេះ គេថែមទាំងបានបង្កើតនូវតំបន់ទ្រនាប់ជាយុទ្ធសាស្ត្រ ដើម្បីការពារតំបន់ព្រំដែនថែមទៀត។

ប៉ុន្តែនៅក្នុងពេលដែលមានការអះអាងចូលកាន់កាប់លើទឹកដីរបស់រុស្ស៊ីនោះ, អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក ហៀរហ៊ី ធីឃី (Heorhiy Tykhy) បានប្រញាប់ថ្លែងឱ្យ សាធារណមតិបានដឹងវិញថា អ៊ុយក្រែន មិនចាប់អារម្មណ៍ចំពោះការដណ្តើមយកទឹកដីរុស្ស៊ីទេ។
មន្ត្រីនាំពាក្យនេះ បានប្រាប់អ្នកយកព័ត៌មានថា «បើរុស្ស៊ីកាន់តែឆាប់យល់ព្រម ដើម្បីស្តារសន្តិភាពឡើងវិញ… ការវាយលុករបស់កងកម្លាំងអ៊ុយក្រែនចូលក្នុងទឹកដីរុស្ស៊ីនោះ ក៏គង់តែនឹងប្រ ញាប់បញ្ឈប់វិញដែរ»។

ហេតុអ្វីបានជាអ៊ុយក្រែនដែលវាយលុកលុយខេត្ត Kursk របស់រុស្ស៊ី បែរជាបង្ហាញការមិនចង់គ្រប់គ្រងទឹកដីរុស្ស៊ីនោះទៅវិញ?
នៅក្នុងកិច្ចប្រជុំមុននេះ ជាមួយមន្ត្រីរដ្ឋាភិបាល, លោក Zelensky បាននិយាយថា លោកនឹងពិចារណាលើការបង្កើត «ការិយាល័យមេបញ្ជាការយោធា» នៅក្នុងតំបន់ Kursk។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី អ៊ីរីណា វ៉េរ៉េឈុក (Iryna Vereshchuk) កាលពីថ្ងៃពុធ បានគូសបញ្ជាក់ពីផែនការសម្រាប់ «តំបន់សន្តិសុខ» នៅក្នុងទីក្រុង Kursk ដើម្បីការពារព្រំដែនរបស់ប្រទេសអ៊ុយក្រែន។

លោកស្រីបានសរសេរតាមប្រព័ន្ធ Telegram បញ្ជាក់ថា អ៊ុយក្រែននឹងរៀបចំជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលរុស្ស៊ីនៅក្នុងតំបន់សន្តិសុខនោះ និងបើកច្រករបៀងជម្លៀស ឱ្យធ្វើដំណើរទៅកាន់ទាំងរុស្ស៊ី និងអ៊ុយក្រែនផងដែរ។ អ៊ុយក្រែននិយាយថា គេនឹងបើកទទួលឱ្យក្រុមអង្គ ការមនុស្សធម៌អន្តរជាតិ ចូលទៅក្នុងតំបន់ Kursk នោះថែមទៀត។ លោកហ្សេ ឡិនស្គី ទោះជាយ៉ាងណាក៏ដោយ បានបញ្ជាក់ថា ការវាយប្រហារចូលក្នុងទឹកដី របស់រុស្ស៊ីនេះ គឺមិនមែនក្នុងបំណងចង់គ្រប់គ្រងទឹកដីរុស្ស៊ីឡើយ ប៉ុន្តែគឺជាវិធីមួយដើម្បី បង្ខំឱ្យរុស្ស៊ីបញ្ឈប់ការធ្វើសង្គ្រាម។
អ្នកវិភាគបាននិយាយថា ការវាយប្រហារនេះ គឺក្នុងបំណងចង់ឱ្យរុស្ស៊ីដកកងកម្លាំងរបស់ខ្លួន ដែលគ្រប់គ្រងលើទឹកដីភាគខាងកើតជាពិសេសក្នុងតំបន់ Donbas ដើម្បីមកទប់ទល់កម្លាំង អ៊ុយក្រែននៅក្នុងតំបន់ Kursk នេះ និងបើសិនជាមានការដកកងកម្លាំងរុស្ស៊ីដើម្បីមកទប់ទល់មែននោះ អ៊ុយក្រែននឹងអាចមានលទ្ធភាពប្រើកម្លាំងទ័ពចូលគ្រប់គ្រងនៅតំបន់ Donbas នោះវិញ។

អ្នកវិភាគយោធាម្នាក់ គឺលោកប៉ាវែល ហ្វែលហ្គិនហឺ (Pavel Felgenhauer) បានថ្លែងថារុស្ស៊ី កំពុងស្ថិតក្នុងសភាពដ៏ស្មុគស្មាញមួយ ដោយមិនទាន់បានប្រាកដច្បាស់លាស់ថាតើ រុស្ស៊ីខ្លួនឯងនោះ នឹងត្រូវដកកម្លាំងខ្លះចេញពីតំបន់ Donbas នោះដើម្បីមកទប់ទល់ឬយ៉ាងណាឡើយ ដោយសារសង្គ្រាមឈានចូលក្នុងឆ្នាំទី៣រួចមកនេះ រុស្ស៊ីហាក់ដូចជាមិនបានត្រៀមធនធានសម្រាប់ការត្រៀមបម្រុងទៀតឡើយ។
អ្នកវិភាគដដែលនោះ បាននិយាយទៀតថា ដើម្បីបណ្តេញកងកម្លាំងអ៊ុយក្រែនទាំងនោះចេញ ទៅបាន គឺរុស្ស៊ីនឹងចាំបាច់ប្រើអ្វីមួយ ដែលមិនធម្មតា ប៉ុន្តែមិនដឹងថាតើរុស្ស៊ីនឹងសម្រេចប្រើវិធី មិនធម្មតានោះ ឬមិនត្រូវធ្វើវិធីនោះឡើយ។

អ្នកវិភាគរូបនោះ បាននិយាយបន្តថា «ពិតណាស់ដែលរុស្ស៊ី នឹងមិនចង់ដកកងកម្លាំងខ្លះរបស់ខ្លួនចេញពីតំបន់ដុនបាស ដែលជាញើស ឈាមដណ្តើម យកបានដោយលំបាកនោះ ដើម្បីយកទៅបណ្តេញកងកម្លាំងអ៊ុយក្រែន ក្នុងតំបន់ Kursk នោះទេ»។

លោកប៉ាវែល ហ្វែលហ្គិនហឺ (Pavel Felgenhauer) បានថ្លែងបន្តថា ភាគស្មុគស្មាញនេះ មិនមែនមានត្រឹមតែរុស្ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចំពោះអ៊ុយក្រែនផងដែរ ពីព្រោះអ៊ុយក្រែន នឹងមិនអាចដឹងថា តើពូកគេនឹងត្រូវធ្វើអ្វីបន្តទៀតឡើយ ប្រសិនណាបើរុស្ស៊ីមិនព្រមដកកម្លាំងខ្លះចេញពីដុនបាស នោះមកទេ៕

អត្ថបទដែលជាប់ទាក់ទង