កម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនជិត២ ០០០គ្រាប់ និងកាំភ្លើងខ្លីមួយដើម

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានធ្វើការបង្រ្កាបករណីជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនជិត២ ០០០គ្រាប់ និងកាំភ្លើងខ្លីមួយដើម។
ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែងនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឈួម សុខវណ្នី ហៅឃ្លោកភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូស បានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយដឹកនាំបង្រ្កាបផ្ទាល់ដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង។មកដល់ពេលនេះជនសង័្សយកំពុងស្ថិតក្នុងនីតិវិធីនៃការសាកសួរស្រាវជ្រាវនៅក្នុងរង្វង់ដៃសមត្ថកិច្ចនៅឡើយ៕

