**លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ ដឹកនាំកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋមេរិក**សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង ស្ដីពីព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មានភាពប្រសើរឡើងវិញជាបណ្ដើរៗ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេរ នឹងយាងមកគង់ប្រថាប់នៅក្នុងមាតុប្រទេសជាមួយបងប្អូនជនរួមជាតិវិញ។**ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន**លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០ស​ហគ្រា​ស**ស្នងការខេត្តមណ្ឌលគិរី បើកកិច្ចប្រជុំដាក់ផែនការ ដល់កងកម្លាំងការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី**មនុស្សចំនួន ៥នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់ប្រហារមួយកន្លែងនៅទីក្រុងស្តេត ភាគខាងជើងប្រទេសអាល្លឺម៉ង់ ខណៈជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន**ឆមាសទី១ ឆ្នាំ២០២៦ ACU បានទទួលពាក្យប្តឹងចំនួន ២៣៤ ពាក្យប្តឹង**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ទៅលើជនរងគ្រោះ នៅខេត្តកំពង់ចាម**ស ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត និងលោកជំទាវ សេង មុនីយ៉ាដា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឧបាសិកា ឯម វណ្ណនិត**លោក ស៉ី ជីនពីង ជួបមេដឹកនាំបេឡារុស ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៉ី នៅក្នុងទីក្រុងប៉េកាំង**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់**យោធាប៉ាគីស្ថានប្រកាសថា ការវាយប្រហារដោយគ្រាប់បែក និងការបាញ់ប្រហារទៅលើទីស្នាក់ការកងកម្លាំង Rangers ក្នុងទីក្រុងការ៉ាជី បានបណ្តាលឱ្យកងកម្លាំងប៉ាគីស្ថានចំនួន ៣នាក់ស្លាប់ និង ៤នាក់រងរបួស**លោក Netanyahu អះអាងថា យោធាអ៉ីស្រាអែលបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលត្រូវបានប្រើប្រាស់ដោយក្រុមហេសបូឡា នៅក្នុងភូមិមួយស្ថិតនៅភាគខាងត្បូងប្រទេសលីបង់**មនុស្សប្រមាណ១០០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅនៅប្រទេសបារាំង**លោក ពូទីន ទទួលស្គាល់ថារុស្ស៉ីបានរងផលប៉ះពាល់ពីកង្វះខាតប្រេងឥន្ធនៈប្រាកដមែន បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន**លោក​Xi Jinping​ជួបសន្ទនា​ជា​មួយ​លោក Aleksandr Lukashenko​ប្រធានាធិបតី​​បេឡារុស**ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន៖ រំពឹងទុកការចូលរួមពិព័រណ៍ចិនស្តីពីការជំរុញខ្សែក្រវាត់ផ្គត់ផ្គង់អន្តរជាតិជារៀងរាល់ឆ្នាំ

សមាជិក ប.ស.ស. បង្ហាញការពេញចិត្តចំពោះការទៅទទួលសេវានៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

ភ្នំពេញ៖ មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាមន្ទីរពេទ្យដ៏ធំជាងគេបំផុតនៅកម្ពុជា មានលក្ខណៈស្តង់ដាបែបទំនើប និងទាន់សម័យ ដែលស្ថិតនៅក្នុងទឹកដីសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សព្វថ្ងៃមន្ទីរពេទ្យដ៏ល្អមួយនេះកំពុងមានពលរដ្ឋមកទទួលសេវារហូតជិតមួយពាន់នាក់ក្នុងមួយថ្ងៃៗ ដែលក្នុងនោះ សមាជិក ប.ស.ស. មានប្រមាណជាង ៥០ភាគរយ មកទទួលសេវាថែទាំសុខភាពនៅទីនោះផងដែរ ។

លោកស្រី ទូច ចាន់ធឿន សមាជិក ប.ស.ស. ជាស្រ្តីវ័យកណ្តាលម្នាក់ ក្នុងចំណោមសមាជិក ប.ស.ស. ជាច្រើននាក់ ដែលបានមកទទួលសេវាថែទាំសុខភាពក្នុងមន្ទីរពេទ្យជាតិតេជោសន្តិភាព លោកស្រីបានបង្ហាញអារម្មណ៍ពិតថា លោកស្រីពិតជារំភើប និងកក់ក្តៅខ្លាំងណាស់ ដែលលោកស្រីត្រូវបានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការរើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រើប្រាស់ប័ណ្ណ ប.ស.ស. ដូចជាលោកស្រី។

លោកស្រីបន្តថា សម្រាប់ការព្យាបាលជំងឺរបស់លោកស្រី ប្រសិនបើគ្មានប័ណ្ណ ប.ស.ស. ទេ នោះមិនដឹងថាគាត់ត្រូវចំណាយប្រាក់អស់ប៉ុន្មាននោះទេ ហើយគាត់ក៏មិនដឹងថាបានប្រាក់ឯណាមកចេញថ្លៃព្យាបាលនោះដែរ។

លោកស្រីបន្តថា រូបគាត់ពិតជាមានសំណាងខ្លាំងណាស់ ដែលបានកើតក្នុងសម័យដែលប្រទេសជាតិមានសុខសន្តិភាព និងទទួលបានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ពិសេសការផ្តល់ការធានារ៉ាប់រងសុខភាពជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ប័ណ្ណ ប.ស.ស.។

លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិតេជោសន្តិភាព បានបញ្ជាក់ឱ្យដឹងថា មន្ទីរពេទ្យជាតិតេជោសន្តិភាព គឺជាមន្ទីរពេទ្យរដ្ឋដែលធំជាងគេបំផុតនៅកម្ពុជា ដោយមានបំពាក់នូវឧបករណ៍ទំនើបៗសម្រាប់ព្យាបាលអ្នកជំងឺ និងមិនចាញ់មន្ទីរពេទ្យនៅបណ្តាប្រទេសជិតខាងនោះទេ។

លោកវេជ្ជបណ្ឌិតនាយកមន្ទីរពេទ្យ បានបន្តថា គ្រប់ពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅទីនេះ គឺនឹងទទួលបានការផ្តល់សេវាដូចៗគ្នា ដោយមិនមានការបែងចែក ឬរើសអើង មិនថាអ្នកបង់ប្រាក់ ឬអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស. ក៏ដូចជាប័ណ្ណមូលនិធិសមធម៌សុខាភិបាលជាដើម គឺត្រូវបានក្រុមគ្រូពេទ្យ មើលថែយ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឱ្យដឹងទៀតថា បន្ទាប់ពីមន្ទីរពេទ្យជាតិតេជោសន្តិភាព ត្រូវបានសម្ភោធបើកដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការផ្តួចផ្តើមកសាងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រហូតមកដល់ពេលនេះ មានពលរដ្ឋមកទទួលសេវាពិនិត្យ និងព្យាបាលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗគួរឱ្យកត់សម្គាល់ ដោយគ្រាន់តែមួយថ្ងៃ គឺមានពលរដ្ឋមកទទួលសេវាចំនួន ៦៣០នាក់ ហើយក្នុងនោះ មានអ្នកជំងឺជាសមាជិក ប.ស.ស. (ប្រើប្រាស់ប័ណ្ណ ប.ស.ស.) មានរហូតដល់ ៣២៥នាក់ ដែលស្មើជាងពាក់កណ្តាលនៃអ្នកជំងឺសរុប ក៏បានមកទទួលសេវានៅទីនេះផងដែរ។

សូមបញ្ជាក់ឱ្យដឹងថា បើយោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមបំណាច់ខែកក្កដា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួន ២ ៤៥៣ ៩១៤ នាក់ ដែលក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈមានចំនួន ៤៤០ ៣៦៥នាក់ សមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៦៤៣ ៩៨៧នាក់ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ចំនួន ២៨៣ ៤២១នាក់ និងសមាជិក ប.ស.ស. ដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួន ៨៧ ៩០៩នាក់៕

អត្ថបទដែលជាប់ទាក់ទង