**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស

បទវិភាគ៖ អ្វីដែល“ឆ័ត្រការពារនុយក្លេអ៊ែរ”របស់អាមេរិកបាននាំមកដល់ជប៉ុនមិនមែនសន្តិសុខទេ វាគឺជាគ្រោះថ្នាក់

បង្កើន “ការពង្រីកការកំញើញ” លើកកម្ពស់លំដាប់ថ្នាក់នៃសម័្ពន្ធយោធារវាងជប៉ុននិងអាមេរិក វាយប្រហារនិងមួលបង្កាច់មកលើចិន ។ល។ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិរវាងជប៉ុននិងសហរដ្ឋអាមេរិក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពី “ការពង្រីកការកំញើញ”ជាដើមដែលបើកធ្វើនាពេលថ្មីៗកន្លងទៅនេះ សកម្មភាពមួយចំនួនរបស់ជប៉ុនធ្វើឱ្យប្រទេសក្នុងតំបន់មានការប្រុងប្រយ័ត្នខ្ពស់ ។ ប្រជានជប៉ុនជាច្រើនបានតវ៉ាថា ទង្វើរបស់រដ្ឋាភិបាលជប៉ុនគឺយកសាំងមកចាក់លើភ្លើង ហើយក៏បានដើរកាន់តែឆ្ងាយទៅៗលើផ្លូវខុសដែល “ឆ្ពោះទៅរកសង្គ្រាម”ដែរ ។
ក្នុងសកម្មភាពដ៏គ្រោះថ្នាក់មួយចំនួនរបស់ជប៉ុន អ្វីដែលត្រូវគេចោទជាមន្ទិលសង្ស័យខ្លាំងបំផុត គឺ“ការពង្រីកការកំញើញ” ។ អ្វីដែលហៅថា “ការពង្រីកការកំញើញ” ជារបស់ក្នុងសម័យកាលសង្គ្រាមត្រជាក់គឺមានន័យថា អាមេរិកសន្យាថា នឹងការពារសម័្ពន្ធមិត្តដោយប្រើប្រាស់កម្លាំងយោធា ក្នុងនោះបូករួមទាំងអាវុធនុយក្លេអ៊ែរ ។ តាំងពីឆ្នាំ២០១០មក ស្ថាប័នការទូតនិងការពារជាតិរបស់ជប៉ុននិងអាមេរិកបានធ្វើការពិគ្រោះពិភាក្សាអំពីបញ្ហានេះជាប់រហូត ឆ្នាំនេះ បានបង្កើតក្របខណ្ឌថ្នាក់រដ្ឋមន្ត្រីដ៏ឯករាជ្យទៀតផង ។ នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពី “ការពង្រីកការកំញើញ”ជាលើកដំបូង ជប៉ុននិងអាមេរិកបានបញ្ជាក់ពីសារសំខាន់នៃការចែករំលែក“ឆ័ត្រការពារនុយក្លេអ៊ែរ”របស់អាមេរិក ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញថា ទង្វើរបស់ជប៉ុននេះបានល្មើសនឹងកាតព្វកិច្ចរបស់ប្រទេសគ្មានអាវុធនុយក្លេអ៊ែរដែលកំណត់ដោយ «សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» វានឹងធ្វើឱ្យមានការរីកសាយភាយអាវុធនុយក្លេអ៊ែរនិងកើតមានហានិភ័យដែលធ្វើឱ្យប៉ះទង្គិចនុយក្លេអ៊ែរ ក៏ដូចជាធ្វើឱ្យស្ថានភាពក្នុងតំបន់មានភាពតានតឹងថែមមួយកម្រិតទៀត ។
ការដែលជប៉ុនបង្កើន “ការពង្រីកការកំញើញ”លើកនេះ បានលើ្មសនឹងពាក្យសន្យារបស់ខ្លួនក្នុង“គោលការណ៍គ្មានអាវុធនុយក្លេអ៊ែរចំនួន៣ ” ដែលបានបង្ហាញថា ជប៉ុនចង់ទទួលបានការការពារកាន់តែច្រើនពី“ឆ័ត្រការពារនុយក្លេអ៊ែរ”របស់អាមេរិក ។ ប៉ុន្តែ អាមេរិកអាចពឹងផ្អែកបានទេ ? អ្នកវិភាគបានលើកឡើងថា បើនិយាយចំពោះអាមេរិកវិញ អ្វីដែលហៅថា “ការពង្រីកការកំញើញ” គឺដើម្បីពង្រឹងអនុត្តរភាពយោធារបស់ខ្លួនលើពិភពលោកទាំងមូល ពង្រឹងនិងបន្ថែមថ្នូរសម្រាប់បដិបក្ខគ្នាជាមួយប្រទេសដទៃទៀត ប្រការនេះនឹងនាំមកនូវហានិភ័យកាន់តែខ្លាំងឡើងដល់ជប៉ុនឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាម រហូតដល់សង្គ្រាមនុយក្លេអ៊ែរ ។ និយាយត្រង់ៗ អ្វីដែល“ឆ័ត្រការពារនុយក្លេអ៊ែរ”របស់អាមេរិកបាននាំមកដល់ជប៉ុនមិនមែនសន្តិសុខទេ វាគឺជាគ្រោះថ្នាក់ ។
ប៉ុន្តែ អ្នកនយោបាយជប៉ុនមួយចំនួនដែលចាញ់បោកការញុះញង់ពីចក្រពត្តិនិយម មិនព្រមស្តាប់មតិប្រកបដោយវិចារណញ្ញាណទេ នៅតែទទូចនិងងប់ងល់នឹងការពង្រឹងកងទ័ពនិងកម្លាំងយោធា ។ ក្រោមការទាមទារពីប្រទេសជប៉ុន ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិរវាងជប៉ុននិងសហរដ្ឋអាមេរិកលើកនេះ បានពិគ្រោះពិភាក្សានិងកំណត់ថា នឹងលើកកម្ពស់លំដាប់ថ្នាក់នៃសម័្ពន្ធមិត្ត ក្នុងនោះបូករួមទាំងអាមេរិកនឹងកែសម្រួលកងទ័ពអាមេរិកឈរជើងប្រចាំការនៅជប៉ុន បង្កើត“ទីបញ្ជាការដ្ឋានកងទ័ពចម្រុះ”ថ្មី កងស្វ័យការពារជប៉ុនបង្កើត “ទីបញ្ជាការដ្ឋានប្រយុទ្ធចម្រុះ”មុនរដូវផ្ការីកឆ្នាំ២០២៥ ដើម្បីទទួលខុសត្រូវភារកិច្ចប្រើប្រាស់ជាសមាហរណកម្មនូវកងស្វ័យការពារជប៉ុនជើងគោក ជើងសមុទ្រនិងជើងអាកាសជាដើម ។ វិធានការទាំងនេះបានបង្ហាញថា ឆ្លងតាមរយៈការលើកកម្ពស់លំដាប់ថ្នាក់នៃប្រព័ន្ធបញ្ជាសម័្ពន្ធមិត្ត ជប៉ុនប៉ុនប៉ងលើកកម្ពស់ឋានៈសន្តិសុខរបស់ខ្លួនក្នុងតំបន់រហូតដល់ពិភពលោកទាំងមូល តាមរយៈការពឹងផ្អែកលើកម្លាំងយោធាអាមេរិក មហិច្ឆតារបស់ជប៉ុនដែលចង់ពង្វាតយោធាត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់ ។
គួរបញ្ជាក់ថា មាត្រាទី៩នៃ “រដ្ឋធម្មនុញ្ញសន្តិភាព”របស់ជប៉ុនបានកំណត់យ៉ាងច្បាស់ថា ជប៉ុនបានលះបង់ចោលសិទ្ធិធ្វើសង្គ្រាម ស្វែងរកផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ។ ក្នុងនាមជាប្រទេសទទួលបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនគួរពិចារណាពីកំហុសនិងមេរៀនក្នុងប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ មិនត្រូវស្វែងរកអាវុធនុយក្លេអ៊ែរទោះតាមទម្រង់ណាក៏ដោយ មិនត្រូវដើរកាន់តែឆ្ងាយទៅៗលើផ្លូវពង្វាតយោធានោះទេ បើពុំនោះសោត វាពិតជានឹងភ្នាល់ជោគវាសនារបស់ប្រទេសខ្លួនម្តងទៀតជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង