**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល

នាយឧត្តមសេនីយ៍ ស ថេត ឲ្យកម្លាំងនគរបាលបន្ដយកចិត្តទុកដាក់ តាមដានក្រុមជ្រុលនិយម ដែលចិញ្ចឹមចិត្តដណ្ដើមអំណាចតាមរយៈការធ្វើបដិវត្តពណ៌

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំឲ្យកម្លាំងនគរបាលជាតិទាំងអស់ បន្ដយកចិត្តទុកដាក់តាមដានក្រុមអគតិជ្រុលនិយម ដែលចិញ្ចឹមចិត្តដណ្ដើមអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោត តាមរយៈការធ្វើបដិវត្តពណ៌ និងញុះញង់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាភាព ប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលជាតិ មិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមជនអគតិបង្កចលាចលបាននោះឡើយ ពោលត្រូវតែចាត់វិធានការតាមផ្លូវច្បាប់បានឡើយ។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «មកទល់ពេលនេះ ក្រុមជនគតិជ្រុលនិយមនៅតែបន្ដចិញ្ចឹមចិត្តដណ្ដើមអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើបដិវត្តពណ៌ញុះញង់ប្រជាពលរដ្ឋ សកម្មភាពនេះយើងជានគរបាលអនុវត្តច្បាប់ ត្រូវតែចាត់វិធានការម៉ឺងម៉ាត់ភ្លាមៗឲ្យបានទាន់ពេលវេលា»។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ក្រុមជ្រុលនិយមតែងបង្កនូវបាតុភាពផ្សេងៗ ដូចជា ញុះញង់ឲ្យប្រជាពលរដ្ឋតវ៉ាពាក់ព័ន្ធបញ្ហាដីធ្លី និងយុត្តិធម៌សង្គមជាដើម ​ហេតុនេះកម្លាំងនគរបាលជាតិ ត្រូវតែបន្ដធានាឲ្យបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងការពារឲ្យបានជាដាច់ខាតនូវសន្ដិភាព ដែលស្វែងរកបានដោយលំបាក។ បន្ថែមពីនេះ ត្រូវធានាសន្ដិសុខផ្ទៃក្នុងឲ្យបានល្អ ដើម្បីបង្កបរិយាកាសស្រួលក្នុងការវិនិយោគ អភិវឌ្ឍន៍ និងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់ថា ប្រសិនបើមូលដ្ឋានប្រទេសកម្ពុជាមិនមានសន្ដិសុខ សណ្ដាប់ធ្នាប់ទេនោះ ក៏មិនមានអ្នកវិនិយោគណាមករកស៉ីបណ្ដាក់ទុនឡើយ ដូច្នេះនគរបាលត្រូវពង្រឹងសមត្ថភាព ពង្រឹងសមត្ថភាពមន្ដ្រីពាក់ព័ន្ធ ធ្វើផែនការឲ្យបានលម្អិត និងវាយតម្លៃសភាពការណ៍ ឲ្យបានច្បាស់លាស់ទាំងខាងក្រៅ និងខាងក្នុង ដោយមិនត្រូវបណ្ដែតបណ្ដោយជាមួយសុខសន្ដិភាព ដែលកំពុងមាននោះទេ។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។ លើសពីនេះ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ននេះ។

អត្ថបទដែលជាប់ទាក់ទង