ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក ចុះអនុវត្តការងារជួសជុល ថែទាំស្ថានីយឧតុនិយម ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ នៅថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្រុមមន្ត្រីជំនាញនាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះអនុវត្តការងារជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ នៅក្នុងភូមិសាស្ត្រភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនេះ ក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងបានអនុវត្តការងារមួយចំនួនដូចជា៖ ទី១).ត្រួតពិនិត្យ និងជួសជុលស្ថានីយដែលមានបញ្ហាប្រព័ន្ធភ្លើង និងផ្លាស់ប្តូរអាគុយថ្មី, ទី២).ត្រួតពិនិត្យ DATA LOGGER ដើម្បីឱ្យការបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនកុំព្យូទ័រមេដំណើរការល្អ, ទី៣).ត្រួតពិនិត្យ និងធ្វើតេស្តឧបករណ៍វាស់កម្រិតទឹកភ្លៀង និងទី៤).ត្រួតពិនិត្យឧបករណ៍វាស់សីតុណ្ហភាព សំណើមបរិយាកាស ទិសខ្យល់ ល្បឿនខ្យល់ សម្ពាធបរិយាកាស និងសម្អាតទីធ្លាស្ថានីយ ៕

