**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ

ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ រៀបចំកិច្ចប្រជុំពិភាក្សាពិនិត្យខ្លឹមសារសេចក្តីព្រាងកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការលើកទី១០

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាមានិតឡាវ បានរៀបចំកិច្ចប្រជុំពិនិត្យខ្លឹមសារសេចក្តីព្រាង ស្តីពីកិច្ចសហប្រតិបត្តិការលើកទី១០ រវាងខេត្តទាំង២ នៅព្រំដែន កម្ពុជា-ឡាវ ស្ថិតក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

កិច្ចប្រជុំនេះភាគីកម្ពុជា «ខេត្តព្រះវិហារ» ដឹកនាំដោយលោក ណុប វុធ្ធី អភិបាលរងខេត្ត តំណាងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុកឆែប ដោយឡែកភាគីឡាវ«ខេត្តចំប៉ាសាក់»ដឹកនាំដោយលោក សូម បុតតាគុណ អភិបាលរងខេត្ត និងក្រុមការងារពាក់ព័ន្ធ។
នៅក្នុងឱកាសនោះ លោក ណុប វុធ្ធី បានផ្តាំផ្ញើសាកសួរសុខទុក្ខដល់ប្រតិភូឡាវ នៃខេត្តចំប៉ាសាក់ទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។

តាមរយៈលោកអភិបាលរងខេត្តចំប៉ាសាក់ឯកឧត្ដម គីម រិទ្ធី ក៏បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមអបអរសាទរចំពោះលោកអភិបាលចំប៉ាសាក់ ដែលទើបទទួលបានការតែងតាំងថ្មី។
លោក ណុប វុធ្ធី បានថ្លែងថា កិច្ចប្រជុំនាពេលនេះគឺផ្តោតសំខាន់ត្រួតពិនិត្យមើលលើកិច្ចព្រមព្រាងដែលយើងបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំទៅ ថាតើមកដល់ពេលនេះយើងធ្វើដល់ណាហើយ? ជាមួយគ្នានេះឱ្យក្រុមការងារត្រួតពិនិត្យមើល កំណត់ហេតុថ្មី ដែលខេត្តព្រះវិហារនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំនេះ។

លោកបញ្ជាក់ថា «មុននឹងយើងព្រាងកំណត់ហេតុថ្មី យើងត្រូវត្រូវពិនិត្យមើលកំណត់ហេតុចាស់សិន ថាតើយើងធ្វើបានអ្វីខ្លះ? យើងនៅសល់អ្វីខ្លះ? ហើយតើយើងត្រូវបន្ថែមអ្វីទៀត? ដើម្បីឱ្យមានការអភិវឌ្ឍតាមព្រំដែននៃប្រទេសយើងទាំង២»។

លោកអភិបាលរងខេត្តព្រះវិហារ ថ្លែងប្រាប់ភាគីឡាវថា កម្ពុជាមកដល់ពេលនេះគឺមានច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់ ដោយឡែកចំពោះច្រកព្រំដែនប្រពៃណីគឺបិទអស់ហើយ ប៉ុន្តែដោយសារការយោគយល់ដែលប្រទេសយើងទាំង២ ធ្លាប់ជាមិត្តយូរលង់មកហើយនោះ យើងក៏បានសម្រេចឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើទៅតាមប្រពៃណីរបស់គាត់តទៅទៀត។ ប៉ុន្តែទោះយ៉ាងណា យើងកំពុងស្វះស្វែងរកភាពស្របច្បាប់ក្នុងការធ្វើដំណើររវាងកម្ពុជា-ឡាវ ឱ្យបានឆាប់។

លោក ណុប វុធ្ធី បានបញ្ជាក់ថា «ការអភិវឌ្ឍនៅតាមព្រំដែន គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តេចតែងណែនាំឱ្យអភិបាលខេត្តជាប់ព្រំដែន ធ្វើកិច្ចសហប្រតិបត្តិការរវាង ខេត្តជាប់ព្រំដែនឱ្យបានល្អ ធ្វើយ៉ាងណាក្នុងទិសដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមព្រំដែនឱ្យកាន់តែប្រសើរ ដូច្នេះហើយការអភិវឌ្ឍព្រំដែនគឺជាទិសដៅចម្បងរបស់រាជរដ្ឋាភិបាល»។

លោកបញ្ជាក់ទៀតថា កិច្ចព្រមព្រាងសហប្រតិបត្តិការរវាងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ដែលយើងបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំទៅ គឺយើងអនុវត្តបានល្អច្រើនហើយ រវាងខេត្តនិងខេត្ត ស្រុកនិងស្រុក កងកម្លាំងទាំងអស់នៅតាមព្រំដែន ប៉ុន្តែយើងនៅមានចំណុចខ្វះខាតខ្លះដែលយើងត្រូវជជែកគ្នា។

លោកថា កិច្ចព្រមព្រាងនេះគឺយើងត្រូវពិនិត្យរៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍកិច្ចព្រមព្រាងយើងឱ្យកាន់តែស៊ីជម្រៅ យើងអនុវត្តមួយឆ្នាំកន្លងទៅ ភាគីកម្ពុជា និងភាគីឡាវ ដឹងរៀងខ្លួនហើយ ថានៅមានចំណុចណាដែលខ្វះខាត និងចំណុចណាដែលត្រូវបន្ថែម និងចំណុចណាដែលត្រូវដកចេញ ធ្វើយ៉ាងណាឱ្យព្រំដែនមានសន្តិភាព ដើម្បីបង្ករលក្ខណៈឱ្យបងប្អូនយើងរស់នៅតាមព្រំដែន ដែលយើងមានពាក្សស្លោកមួយថា៖ «បងប្អូនល្អ អ្នកជិតខាងល្អ ត្រូវចេះស្រឡាញ់រាប់អានគ្នា»៕

អត្ថបទដែលជាប់ទាក់ទង